ស្តូបរំលឹកវិញ្ញាណក្ខន្ធកម្ពុជា-វៀតណាមមុខសាលាខេត្តវាយកម្ទេចហើយ
ខេត្តស្ទឹងត្រែង ៖ ស្តូបប្រារពវិញ្ញាណក្ខន្ធយុវជនពលីកម្ពុជា និងវៀតណាមស្ទឹងត្រែងនៅទុលមុខសាលាខេត្តស្ទឹងត្រែង ត្រូវបានវាយកម្ទេចចោលហើយនៅរសៀលថ្ងៃទី២៨ ខែមីនា
ខេត្តស្ទឹងត្រែង ៖ ស្តូបប្រារពវិញ្ញាណក្ខន្ធយុវជនពលីកម្ពុជា និងវៀតណាមស្ទឹងត្រែងនៅទុលមុខសាលាខេត្តស្ទឹងត្រែង ត្រូវបានវាយកម្ទេចចោលហើយនៅរសៀលថ្ងៃទី២៨ ខែមីនា
ខេត្តស្ទឹងត្រែង ៖ ស្តូបប្រារពវិញ្ញាណក្ខន្ធយុវជនពលីកម្ពុជា និងវៀតណាមស្ទឹងត្រែងនៅទុលមុខសាលាខេត្តស្ទឹងត្រែង ត្រូវបានវាយកម្ទេចចោលហើយនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ បន្ទាប់ពីពិធីក្រុងពិលីបានបញ្ចប់កាលពីព្រឹកថ្ងៃដដែលនោះ។ ដូចអ្វីដែលជាការគ្រោងទុកក្រោយការសាងសង់ស្តូបរំលឹករិញ្ញាណក្ខន្ធយុវជនពលីកម្ពុជា និងវៀតណាមត្រូវបានបញ្ចប់ស្តូបរំលឹករិញ្ញាណក្ខន្ធចាស់ និងត្រូវវាយកម្ទេចចោលដើម្បីអភិវឌ្ឍន៍កែលម្អសោភណ័ភាពក្រុង។
ប្រភពមួយត្រូវបានគេអះអាងថាស្តូបរំលឹកវិញ្ញាណក្ខន្ធយុវជនពលីកម្ពុជា និងវៀតណាមដែលទើបសាងសង់រួចរាល់នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនោះបានចំណាយអស់ថវិកាជាង១០ម៉ឺនដុល្លារអាមេរិក។ ដោយក្នុងនោះមានការគាំទ្រឧបត្ថមថវិកា៩០ភាគរយ ពីភាគីខេត្តយ៉ាឡាយប្រទេសវៀតណាម និង១០ភាគីរយទៀតជាថវិការរួមចំណែករបស់ខេត្តស្ទឹងត្រែងកម្ពុជា។ស្តូបរំលឹកវិញ្ញាណក្ខន្ធយុវជនពលីទាំង២មួយជាស្តូបរំលឹកវិញ្ញាណក្ខន្ធយុវជនពលីកម្ពុជាបានសាងសង់ដាក់តម្កល់នៅលើរង្វង់មូលធំថ្មី។
ដោយឡែកស្តូបរំលឹកវិញ្ញាណក្ខន្ធយុវជនពលីវៀតណាមបានសាងសង់ដាក់តម្កល់នៅលើសួនច្បារតាមបណ្តោយមាត់ទន្លេក្បែរអតីតសណ្ឋាគារសេកុង។នេះបើតាមលិខិតស្នើសុំរបស់អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងដែលដាក់ជូនទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ នាពេលកន្លងទៅ។ ស្ទឹងត្រែងត្រូវបានគេសង្កេតឃើញមានការអភិវឌ្ឍន៍ច្រើនលើវិស័យសាធារណៈនិងឯកជនដែលធ្វើឲ្យខេត្តមួយនេះមានការរីកចម្រើនជាវិជ្ជមានដូច្នេះហើយអាជ្ញាធរខេត្តបានឯកភាពធ្វើការផ្លាស់ប្តូរទីតាំងថ្មីដើម្បីយកទីតាំងចាស់ធ្វើសួនច្បារ។
ទាក់ទងការរុះរើស្តូបរំលឹកវិញ្ញាណក្ខន្ធយុវជនពលីនោះក៍មានការរិះគន់មួយចំនួនថាស្តូបដែលស្ថិតនៅទីតាំងចាស់គឺនៅកែងសួនច្បាទាំងសងខាងដូចជាមិនប៉ះពាល់លើសារធារណៈឡើយហេតុអ្វីត្រូវចំណាយលុយរាប់សែនដុល្លាទៅធ្វើការសាងសង់ស្តូបថ្មីហើយការសាងសង់ស្តូចថ្មីទាំងនោះដូចជាគ្មានអ្វីផ្តល់ផលប្រយោជន៍អ្វីទាល់តែសោះផ្ទុយទៅវិញបង្ករការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរខណៈពេលមានការប្រារពពិធីរំលឹកខួមម្តង។ ទាក់ទងនឹងការសាងសង់វិមានអនុស្សាវរីយ៍ ដើម្បីរំលឹកវិញ្ញាណក្ខន្ធយុវជនពលីកម្ពុជា-វៀតណាមខេត្តស្ទឹងត្រែង កាលពីអតីតអភិបាលខេត្តចាស់ លោក ឡួយ សុផាត លោកបានលើកឡើងថានឹងគ្រោងសាងសង់រូបសំណាក់ព្រហ្មមុខបួននៅលើរង្វង់មូលធំថ្មីនោះដើម្បីជារក្សាទុកជានិមិត្តរូបមួយដំណាងឲ្យខេត្តស្ទឹងត្រែងជំនួសនិមិត្តរូបកងចក្រស្ថិតនៅចំណុចកណ្តាលទ្រូវផ្លូវគីឡូម៉ែត្រលេខ២ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង។
លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែងបានប្រាប់អ្នកយកព័ត៌មានកន្លងមកថាក្រុងស្ទឹងត្រែង កំពុងមានការអភិវឌ្ឍន៍ ចំណែកការរៀបចំកែលម្អសោភ័ណភាពទីក្រុង ជាកក្តាចាំបាច់ដោយមានការផ្លាស់ប្តូរទីតាំងវិមានអនុស្សាវរីយ៍រំលឹកវិញ្ញាណក្ខន្ធយុវជនពលីកម្ពុជា-វៀតណាមពីទីតាំងចាស់ទៅទីតាំងថ្មីក្នុងនោះស្តូបរំលឹកវិញ្ញាណក្ខន្ធយុវជន ពលី កម្ពុជាត្រូវដាក់នៅលើរង្វង់មូលធំថ្មី ចំណែកស្តូបរំលឹកវិញ្ញាណក្ខន្ធយុវជន ពលីវៀតណាម ត្រូវដាក់នៅលើសួនច្បារមាត់ទន្លេក្រុងស្ទឹងត្រែង៕
ចែករំលែកព័តមាននេះ