អគ្គនាយកដ្ឋានពន្ធដារ ចុះសួរសុខទុក្ខយោធិន
ខេត្តបាត់ដំបង ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ អគ្គបញ្ជាការមេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិ
ខេត្តបាត់ដំបង ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ អគ្គបញ្ជាការមេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិ
ខេត្តបាត់ដំបង ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ អគ្គបញ្ជាការមេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិ កម្លាំងពិសេសប្រឆាំងភេរវកម្ម រួមជាមួយលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងក្រុមការងារអញ្ជើញចុះសាកសួរសុខទុកយោធិន និងដាក់សម្ពោធឲ្យប្រើប្រាស់អាគារសាលប្រជុំ អាគារស្នាក់នៅរបស់កងទ័ពនៃបញ្ជាការដ្ឋានកងរថក្រោះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលផ្តល់ជូនតាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត និងអគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ព្រមទាំងមានការចូលរួមពីឧកញ៉ាលោកជំទាវសប្បុរសជន អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ពជាច្រើននាក់ ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ពៅ ស៊ីថា នាយរងសេនាធិការ មេបញ្ជាការរថក្រោះកងទ័ពជើងគោក បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បន្ទាប់ពីចំណងមេត្រី ភាពជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងសប្បុរសជន ដែលបានយកចិត្តទុកដាក់ចុះសួរសុខទុក្ខបងប្អូនកងទ័ព ដោយនាំយកមកជាមួយនូវសម្ភារបរិក្ខារ និងគ្រឿងឧបភោគបរិភោគជាច្រើនក្នុងការជួយសម្រួលដល់ជីវភាព របស់បងប្អូន កងទ័ពសម្ព័ន្ធមេត្រីភាព។ នាឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោពៅស៊ីថា ក៏បានធ្វើការប្ដេជ្ញាចិត្ត ខឹតខំហ្វឹកហ្វឺនឲ្យមានគុណភាព ឆ្លើយតបទៅនឹងភារកិច្ចប្រយុទ្ធ ត្រៀមប្រយុទ្ធ ដោយយកការហ្វឹកហ្វឺនទ្រឹស្តីជាក្រឹតក្រម យកការងារហ្វឹកហាត់ជាក់ស្តែងជាមូលដ្ឋាន មិនថាក្នុងដំណាក់កាលប្រទេសមានសង្គ្រាម ឬប្រទេសមានសុខសន្តិភាពឡើយ ព្រោះការងារហ្វឹកហ្វឺន ជាការងារស្នូលដើម្បីលើកកម្ពស់សមត្ថភាព ដល់អ្នកឯកទេសប្រើប្រាស់ឲ្យកាន់តែរហ័សរហួន ស្ទាត់ជំនាញទៅលើការប្រើប្រាស់គ្រឿងចក្រ ដែលបានបំពាក់នូវបច្ចេកវិទ្យាថ្មីទំនើប និងគ្រឿងចក្រដែលមានភាពស្មុគស្មាញ ឲ្យកាន់តែមានជំនាញបន្ថែមទៀត។
ឯកឧត្តម គង់ វិបុល បានមានប្រសាសន៍ចាប់អារម្មណ៍ក្នុងនាមអង្គភាពសម្ព័ន្ធមេត្រីភាព ដូចជាស្មារតីស្រឡាញ់ទឹកដី និងជាតិមាតុភូមិរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខក្នុងការការពារបូរណភាពទឹកដី មិនឲ្យកងទ័ពសត្រូវឈ្លានពាន បានសូម្បីមួយមីលីម៉ែត្រ។ លោក គង់ វិបុល ក៏បានធ្វើការកោតសរសើរចំពោះលោកហ៊ុន ម៉ាណែត និងកងទ័ពទាំងអស់ដែលបានរក្សាសន្តិសុខស្ថិរភាព។ បើប្រទេសកម្ពុជាមិនមានស្ថិរភាពនោះទេ ក៏គ្មានអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ ហើយក៏គ្មានការប្រមូលចំណូលផ្ទៃក្នុងឲ្យបាន២ពាន់លានដុល្លាក្នុងឆ្នាំ២០១៨ខាងមុខនេះដែរ។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារទាំងអស់ រួមជាមួយលោកឧកញ៉ា សំ អាង និងលោកជំទាវ ឈុន លាង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រិទ្ធបណ្ឌិត ដែលបានផ្តល់ការទុកចិត្ត និងបានអនុញ្ញាតិឱ្យអគ្គនាយកដ្ឋានពន្ធដារបានចងសម្ព័ន្ធមេត្រី ជាមួយនឹងកងទ័ព កងពលរថក្រោះក៏ដូចជាកងវីរសេនាតូចលេខ១៤៥ ដែលកំពុងតែបំពេញភារកិច្ចយ៉ាងមមារញឹកក្នុងការងារការពារជាតិ។ ដើម្បីឆ្លើយតបចំពោះការយកចិត្តទុកដាក់គ្រប់ពេលវេលា និងការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងរបស់អង្គភាពសម្ព័ន្ធមេត្រីទាំងពីរ ជាពិសេសគឺបងប្អូនយុទ្ធជនយើងដែលជានិច្ចកាល តែងបានតស៊ូជម្នះនូវការលំបាកគ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិមាតុភូមិរបស់យើងដោយមិនគិតអំពីការលំបាកផ្ទាល់ខ្លួន ក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រី តែងបានយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយរាល់បញ្ហាលំបាកនានារបស់អង្គភាពសម្ព័ន្ធមេត្រីទាំងពីរជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក ។
ហើយថ្ងៃនេះទៀតសោត តាមសំណូមពររបស់អង្គភាពកងពលរថក្រោះ សមិទ្ធិផលអាគារសាលប្រជុំនិងអាគារស្នាក់នៅ ត្រូវបានកសាងរួចរាល់ជាស្ថាពរ ត្រូវដាក់សម្ពោធអោយប្រើប្រាស់់។ ជាមួយនឹងការដាក់ ឱ្យប្រើប្រាស់អាគារសាលប្រជុំ និងអាគារស្នាក់នៅនេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រិទ្ធិបណ្ឌិត បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខបងប្អូនទាំងអស់នៅក្នុងអង្គភាពកងទ័ព កងពលរថក្រោះក៏ដូចជាកងវរសេនាតូចលេខ១៤៥ តាមរយៈលោកហ៊ុន ម៉ាណែត និងលោក គង់ វិបុល ចំពោះបងប្អូនយុទ្ធជនទាំងអស់ ដែលកំពុងបំពេញការងារយ៉ាងសកម្ម ក្នុងបុព្វហេតុការពារជាតិ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ការចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពស្ថាប័នស៊ីវិល និងអង្គភាពកងទ័ព គឺជាការគាំទ្រ និងជាការលើកទឹកចិត្តរបស់កម្លាំងមហាជន ចំពោះកងទ័ពក្នុងការជួយឧបត្ថម្ភគាំទ្រ សម្ភារ ថវិកា ស្មារតី ដើម្បីពង្រឹងប្រៀបការពារជាតិ និងប្រជាជនព្រោះថា ការពារជាតិ គឺដើម្បីទាំងអស់គ្នា ការពារជាតិ ដើម្បីជាកេរដំណែល សម្រាប់កូនចៅជំនាន់ក្រោយ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រិទ្ធិបណ្ឌិត ក៏បានផ្តល់នូវអំណោយ និងថវិកាមួយចំនួនតាមរយៈលោក ហ៊ុន ម៉ាណែត និងលោក គង់ វិបុល រួមជាមួយនិងលោកឧកញ៉ា សំ អាង និងលោកជំទាវបានចូលរួមពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារសាលប្រជុំ និងអាគារស្នាក់នៅសម្រាប់អង្គភាពកងពលរថក្រោះ ពិធីសាកសួរសុខទុក្ខយុទ្ធជនយើងនៅកងពលរថក្រោះផង រួមជាមួយនឹងយុទ្ធជននៅវរសេនាតូចលេខ១៤៥ ផង និងបានចែកអំណោយជូនតំណាងគ្រួសារយុទ្ធជននិងយុទ្ធជនចូលនិវត្តន៍៕
ចែករំលែកព័តមាននេះ