ធាតុអាកាសរាំងស្ងួត ពលរដ្ឋបង្ខំចិត្តទិញទឹកប្រើ
ខេត្តបន្ទាយមានជ័យ ៖ ដោយសារតែអណ្តូងស្នប់សប់បានទឹកតិចតួច រីឯបឹងធម្មជាតិតូច-ធំចាប់ផ្តើមរីងស្ងួតជាបណ្ដើរហើយនោះ ធ្វើឲ្យអ្នកភូមិតាមបន្ទាត់ព្រំដែន…
ខេត្តបន្ទាយមានជ័យ ៖ ដោយសារតែអណ្តូងស្នប់សប់បានទឹកតិចតួច រីឯបឹងធម្មជាតិតូច-ធំចាប់ផ្តើមរីងស្ងួតជាបណ្ដើរហើយនោះ ធ្វើឲ្យអ្នកភូមិតាមបន្ទាត់ព្រំដែន…
ខេត្តបន្ទាយមានជ័យ ៖ ដោយសារតែអណ្តូងស្នប់សប់បានទឹកតិចតួច រីឯបឹងធម្មជាតិតូច-ធំចាប់ផ្តើមរីងស្ងួតជាបណ្ដើរហើយនោះ ធ្វើឲ្យអ្នកភូមិតាមបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យប្រមាណជា៨០%ត្រូវបង្ខំចិត្តទិញទឹកដែលគេដឹកលក់យកទៅប្រើប្រាស់ ។
ប្រជាពលរដ្ឋរស់នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានត្អូញត្អែរថា ប៉ុន្មានខែចុងក្រោយនេះពួកគាត់បង្ខំចិត្តទិញទឹកគេដឹកលក់យកមកប្រើប្រាស់ រីឯអ្នកស្រុកស្វាយចេក និងស្រុកថ្មពួក ក៏បានត្អូញត្អែរដូចគ្នាដែរថា ឆ្នាំនេះពួកគាត់ស្ទើរគ្រប់ក្រុមគ្រួសារបានចំណាយថវិកាទិញទឹកគេប្រើប្រាស់ព្រោះតែអណ្តូងស្នប់សប់ទឹកមិនសូវចេញ ឯស្រះតាមភូមិក៏រីងអស់ទៀត ម្យ៉ាងបឹងធម្មជាតិដែលធ្លាប់តែមានទឹកប្រើប្រាស់ខួបប្រាំងខួបវស្សាក៏ចាប់ផ្តើមរីងជាបណ្តើៗហើយដែរ ។
ជាក់ស្តែងបឹងធម្មជាតិចំការគរ ស្ថិតក្នុងភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក, បឹងធម្មជាតិក្តិបថ្ម ស្ថិតក្នុងភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក គេឃើញផ្ទៃបឹងទាំងមូលនៅសល់ទឹកតិចតួចបំផុត ។ ចំណែកស្រះដ៏ធំក្នុងវត្តហេមវន្ត ស្ថិតក្នុងភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ដែលស្រះមួយនេះអ្នកស្រុកលើកឡើងថាកាលពីមុនមិនដែលរីងនោះទេ ថ្ងៃនេះ(ថ្ងៃ២៨មីនា២០១៦)ក្លាយជាកន្លែងអ្នកស្រុកលើកគ្នាចាប់ត្រីព្រោងព្រៀតទៅហើយ ។ នៅក្នុងបរិវេណវត្តហេមវន្តគេឃើញស្រះទើបជីកថ្មីមួយជាគម្រោងផ្គត់ផ្គង់ទឹកអនាម័យជនបទដែលជាហិរញ្ញប្បទានឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ស្រះនោះមានទឹកច្រើនគួរសម ប៉ុន្តែអ្នកស្រុកនិយាយថា ពុំសូវមានអ្នកដងប្រើប្រាស់ទេ ដោយសារតែទឹកល្អក់ពេក ។
អ្នកស្រុកទាំងនោះនិយាយថា មួយរយៈចុងក្រោយនេះគ្រប់គ្នាទិញទឹកឈ្មួញដឹកលក់យកមកប្រើប្រាស់ ពោលគឺមិនអាចទៅរកដងទឹកតាមស្រះ ឬបឹងបួរប្រើប្រាស់ដូចពីមុនទេ ម្យ៉ាងប៉ុន្មានខែចុងក្រោយនេះក៏មិនដែលមានភ្លៀងធ្លាក់ទៀតផង ។
យ៉ាងណាក៏ដោយ ជុំវិញការជួបកង្វះខាតនេះ អាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តមិនបានព្រងើយកន្តើយនោះទេ ពិសេសស្នងការដ្ឋាននគរបាលខេត្តបានចុះពិនិត្យមើល មិនត្រឹមតែធ្វើការចែកទឹកឲ្យពលរដ្ឋប្រើប្រាស់នោះទេ ថែមទាំងយកចិត្តទុកដាក់ចុះជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រជាបន្តបន្ទាប់ទៀតផង ៕
ចែករំលែកព័តមាននេះ