ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ឆាយ​ហុ​កកុំ​ព្យូ​ទ័​រ​នាំ​យក​ផលិតផល​តុបតែង​រថយន្ត​ JVC ​បង្ហាញជូន​អតិថិជន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​មកនេះ នៅ​ស​ណ្ធា​គារ​ភ្នំពេញ​ក្រុមហ៊ុន​ឆាយ​ហុ​ក​កុំព្យូ​ទ័​រ បាន​នាំ​យក​ផលិតផល​តុ​ប​តែ​រថយន្ត JVC មក​ធ្វើការ​បង្ហាញ​ជូន​ដល់​អតិថិជន​របស់​ខ្លួន​បាន​ស្គាល់ ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​ណែនាំ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​មកនេះ នៅ​ស​ណ្ធា​គារ​ភ្នំពេញ​ក្រុមហ៊ុន​ឆាយ​ហុ​ក​កុំព្យូ​ទ័​រ បាន​នាំ​យក​ផលិតផល​តុ​ប​តែ​រថយន្ត JVC មក​ធ្វើការ​បង្ហាញ​ជូន​ដល់​អតិថិជន​របស់​ខ្លួន​បាន​ស្គាល់ ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​ណែនាំ​ឱ្យ​ពួក​គេ​បានដឹង​អំពី​គុណភាព និង​អត្ថប្រយោជន៍​នៃ​ផលិតផល​ទាំងនេះ​ផង​ដែរ​។

ផលិតផល​ទាំង​អស់នេះ មាន​ដូច​ជា​ម៉ា​ញ៉េ​ប្រភេទ​ថ្មី​ដែល​ជា​ផលិតផល​របស់ JVC និង​ Kenwood ដែល​មាន​លក្ខណៈ​ពិសេស​ជាង​មុន សំឡេង​ច្បាស់​ល្អ និង​មានគុណ​ភាព​ខ្ពស់ បើ​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​ផលិតផល​ចាស់ កាលពី​ឆ្នាំ​២០១៥ កន្លង​មក​។ ប្រព័ន្ធ​សំឡេង​របស់​វា​សុទ្ធតែ​ត្រូវ​តាម​ប​ច្ចក​វិទ្យា​ទំនើប តាម​គំរូ​ស្តង់ដា​របស់ Kenwood​។​មិនតែប៉ុណ្ណោះ​លោក​អ្នក​អាច​ជ្រើសរើស​នូវ​បទ​ចម្រៀង​ដែល​ចង់បាន​តាម​រយៈ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ដោយ​មិនបាច់​ប្រើ​ខ្សែ​ឡើយ​។ កា​រវិ​វ​ឌ្ឍ​ថ្មី​ជាមួយ​ផលិតផល​របស់​ក្រុមហ៊ុន​JVC ជាមួយនឹង​អេ​ក្រង់​ថា​ច់ ៦.៨  មិនតែប៉ុណ្ណោះ​យើង​ក៏​មាន​មោទនភាព​កាន់តែ​ខ្លាំង​ថែម​ទៀត ជាមួយ​និង​ប្រព័ន្ធ​ប​ច្ចក​វិទ្យា K2 ដែល​អាច​ជួយ​បង្កើន​សំឡេង​ពី​១៦​ទៅ​២៤​ដង​។ ផលិតផល​ដែល​បាន​ភ្ជាប់​ជាមួយ USB 1.5​អំពែ សាក​ថ្ម​បាន​យ៉ាង​រហ័ស កម្លាំង​៤​វ៉ុល មាន​រន្ធ​ដោត​ចំនួន​៣​កន្លែង​។ គ្រប់​មុខងារ​ទាំងអស់​នូវ​ផលិតផល​ប្រភេទ​ថ្មី​ទាំងនេះ មិន​មានការ​រំខាន​ដល់​ការ​បើកបរ​របស់​លោក​អ្នក​ឡើយ​។ មិនតែប៉ុណ្ណោះ ក៏​មាននូវ​ផលិតផល​កាមេរ៉ា​បំពាក់​មុខក្រោយ ដែល​មាន​សមត្ថភាព​ខ្ពស់​ប្រភេទ​ឌី​ជី​ថ​ល អាច​ជួយ​សម្រួល​ដល់​អ្នកបើកបរ​បាន​គ្រប់​កាលៈទេសៈ​ទាំងអស់​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ផលិតផល​ទាំងនេះ បាន​នាំ​ចូល​មក​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន​ឆាយ​ហុ​ក​កុំព្យូទ័រ​៕