ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ANZ Royal ត្រូវ​បាន​ទទួលស្គាល់​ជា​ធនាគារ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ល្អ​បំផុត​នៅ​កម្ពុជា

8 ឆ្នាំ មុន

ធនាគារ ANZ Royal បាន​ប្រកាស​ក្នុងថ្ងៃនេះ​ថា ខ្លួន​ត្រូវ​ទទួលស្គាល់ ដោយ​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ (Global Finance) ជា «​ធនាគារ​ផ្តល់​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ល្អ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា (Best Trade Finance Bank)»

ធនាគារ ANZ Royal បាន​ប្រកាស​ក្នុងថ្ងៃនេះ​ថា ខ្លួន​ត្រូវ​ទទួលស្គាល់ ដោយ​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ (Global Finance) ជា «​ធនាគារ​ផ្តល់​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ល្អ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា (Best Trade Finance Bank)» ក្នុង​ឱកាស​ផ្តល់​រង្វាន់​សម្រាប់ «​អ្នក​ផ្តល់​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ល្អ​បំផុត​ក្នុង​ពិភពលោក​ក្នុង​ឆ្នាំ​២០១៦» ។

អគ្គនាយក​ប្រតិបត្តិ​ធនាគារ ANZ Royal លោក Grant Knuckey បាន​មាន​ប្រសាសន៍​ថា «​នេះ​គឺជា​ឆ្នាំ​ទី​២​ហើយ​ដែល​ធនាគារ ANZ Royal ទទួល​បាន​ពានរង្វាន់​កិត្តិយស​នេះ ដែល​ទទួលស្គាល់​ភាព​ជំនាញ​របស់​ក្រុមការងារ​របស់​ធនាគារ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ។ នេះ​ក៏​បាន​សបញ្ជាក់​ឱ្យ​ឃើញច្បាស់​អំពី​សេចក្តី​ទុកចិត្ត​ដែល​អតិថិជន​របស់​យើង​មាន​ចំពោះ​សេវាកម្ម​ធនាគារ​របស់​យើងខ្ញុំ ស្រប​ពេល​ដែល​យើងខ្ញុំ​កំពុង​នឹង​បន្ត និង​ពង្រីក​សក្តានុពល​ក្នុង​វិស័យ​ធនាគារ ក្នុង​គោលបំណង​រក្សា​នូវ​កេរ្តិ៍ឈ្មោះ​ជា​ធនាគារ​ល្អ​សម្រាប់​ជា​ជម្រើស​ដល់​អតិថិជន​របស់​យើង ។

លោក Kunckey បន្ត​មាន​ប្រសាសន៍​ថា ជាមួយ​បណ្តាញ​ដ៏​ធំ​ទូលាយ​គ្របដណ្តប់​ទីផ្សារ​ចំនួន​៣៤​ប្រទេស​ដែល​មាន​បណ្តា​អ្នកឯកទេស​ពាណិជ្ជកម្ម យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្សា​ភ្ជាប់ និង​ពង្រឹង​ទំនាក់ទំនង​អតិថិជន​របស់​យើង ។ ដូច​គ្នា​ផង​ដែរ វត្តមាន​ដ៏​ជាក់លាក់​ក្នុង​តំបន់​អាស៊ី​ជា​អត្ថប្រយោជន៍​មួយ​ដ៏​សំខាន់ ដើម្បី​អភិវឌ្ឍន៍ និង​វិនិយោគ​សម្រាប់​អនាគត ។

ឆ្នាំ​នេះ​ធនាគារ ANZ នៅ​ប្រទេស​អូស្ត្រាលី នូ​វែ​ល​ហ្សេ​ឡង់ និង​វៀតណាម ក៏​បាន​ទទួលស្គាល់​ជា​ធនាគារ​ផ្តល់​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ល្អ​បំផុត​ពី​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ (Global Finance) ។

ក្រុមប្រឹក្សា​ត្រួតពិនិត្យ​នៃ​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ (Global Finance) បាន​ជ្រើសរើស​អ្នក​ផ្តល់​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ល្អ​បំផុត ដោយ​ផ្អែក​លើ​ការ​ចូលរួម​យោបល់​ពី​អ្នកវិភាគ​ក្នុង​ឧស្សាហកម្ម​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ផ្សេង​ៗ និង​អ្នកឯកទេស​លើ​បច្ចេកវិទ្យា ។ លើស​ពី​នេះ​ទៅ​ទៀត ក៏​មានការ​បោះ​ឆ្នោត​ជ្រើសរើស​ពី​សំណាក់​ក្រុម​អ្នក​អាន​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ (Global Finance) ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ និង​ជឿជាក់​ទៅ​លើ​លទ្ធផល​។ កត្តា​សម្រាប់​ជ្រើសរើស​ជ័យ​លា​ភី​ក៏​បាន​រួម​បញ្ចូល​នូវ​ទំហំ​ប្រតិបត្តិការ ការ​គ្របដណ្តប់​បណ្តាញ​ជាស​កល  សេវាកម្ម​សម្រាប់​អតិថិជន តម្លៃ និង​ភាព​ច្នៃប្រឌិត​ផ្នែក​ប្រព័ន្ធ​បច្ចេកវិទ្យា ។ រង្វាន់​នេះ បាន​ក្លាយជា​បទដ្ឋាន​នៃ​ទំនុកចិត្ត​សម្រាប់​ឧត្តមភាព​នៃ​សហគមន៍​ហិរញ្ញវត្ថុ​ពិភពលោក ។

ធនាគារ ANZ Royal គឺជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​ថ្នាក់​អន្តរជាតិ​ដំបូង​គេ ដែល​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០០៥ ។ ស្លាក​សញ្ញា​អាជីវ​កម្ម ANZ បាន​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​បុគ្គល ឥណទាន​អ្នក​ប្រើប្រាស់ សម្ព័ន្ធ​អតិថិជន​សាជីវកម្ម និង​ស្ថាប័ន​រដ្ឋាភិបាល​ផង​ដែរ ។

ធនាគារ ANZ Royal ក៏​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ជា «​ធនាគារ​ឆ្នើម​ប្រចាំឆ្នាំ (Bank of the year)» ដោយ​ទស្សនាវដ្តី Banker’s Magazine ក្នុង​៣​ឆ្នាំ​ផ្សេង​ៗ​គ្នា និង​ទទួល​បាន​ពានរង្វាន់ «​ធនាគារ​អន្តរជាតិ​ដែល​មានការ​អនុវត្ត​លេចធ្លោ​ជាងគេ (Most Outstanding Performing Foreign Bank)» ២​ឆ្នាំ​ជាប់​ៗ​គ្នា​ពី​កម្មវិធី​ពានរង្វាន់​ធនាគារ និង​ស្ថាប័ន​ម៉ា​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ។ ធនាគារ ANZ Royal ក៏​ធ្លាប់​បាន​ទទួល​រង្វាន់ «​ពុទ្ធិ​ហិរញ្ញវត្ថុ​ច្នៃប្រឌិត (Financial Insights Innovation Award)» ពី​វិទ្យាស្ថាន​ពុទ្ធិ​ហិរញ្ញវត្ថុ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (Financial Insights Asia Pacific Group) ។