ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បិទ​​ពិធី​សូត្រ​គម្ពីរ​អាល់​គួ​រ៉ាអា​នុ​ល​ការី​ម​ទូ​ទាំង​ប្រទេស​លើក​ទី​២៦​​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី​ ម៉ែន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា ​និង​អធិការកិច្ច​បាន​​អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​សេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ក្នុង​ពិធី​បិទ​សូត្រ

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី​ ម៉ែន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា ​និង​អធិការកិច្ច​បាន​​អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​សេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ក្នុង​ពិធី​បិទ​សូត្រ​គម្ពីរ​អាល់​គួ​រ៉ាអនុ​ល​ការី​ម​ទូ​ទាំង​ប្រទេស​លើក​ទី​២៦​ ឆ្នាំ​២០១៦ ​ដែល​រៀបចំ​នៅ​ម៉ាស្ជិ​ទ​ធំ​ឥ​ស្លា​ម​អាល់​សៀរ​កាល ​ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​២៧ មីនា ២០១៦ ។

​ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​បាន​មាន​ប្រសាសន៍ថា ជ័យ​លា​ភី ករី ករី​អះ ដែល​បាន​ជាប់​ជម្រើស​ទៅ​ចូលរួម​សូត្រ​នៅ​លើ​ឆាក​អន្តរជាតិ សូម​ចង​ចាំ​ក្នុង​ចិត្តជា​និច្ច​ថា ប្អូន​ៗ​ជា​តំណាងឱ្យព្រះរាជាណាចក្រ​កម្ពុជា ជា​មុខមាត់​របស់​ប្រទេស​ជាតិ ដូច្នេះ​ សូម​រក្សា​ឲ្យ​បាន​នូវ​សេចក្តី​​ថ្លែ​ថ្នូររបស់​ប្រទេស​ជាតិ ធ្វើ​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ជា​ម្ចាស់ផ្ទះ និង​ករី ករី​អះ ​របស់​ប្រទេស​នានា ដែល​បាន​ចូលរួម​ដើម្បី​បាន​នាំ​ឧត្តម​ប្រយោជន៍​ជូន​សង្គម​ជាតិ​។

​ជា​រៀង​រាល់​ឆ្នាំ ​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​ធម្មការ​ និង​សាសនា​ជា​សេនាធិការ​បាន​សហការ​ និង​គាំទ្រ​ចំពោះ​ការ​ជួបជុំ​គ្នា​របស់​បងប្អូន​សាសនិកអ៊ិ​ស្លា​ម​ ដើម្បី​ប្រារ​ព្ធ​​ពិធី​ប្រពៃណី​ផ្សេង​ៗ ។ នេះ​ពិតជា​បង្ហាញ​អំពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ ចំពោះ​សាសនិក​​អ៊ិ​​ស្លា​ម​កម្ពុជា ស្រប​តាម​គោលនយោបាយ​បង្រួបបង្រួម​ជាតិ ​ដែល​មាន​សកម្មភាពយ៉ាង​​ផុលផុស​ និង​សស្រាក់សស្រាំ ។ ជាមួយ​នេះ​ដែរ ​អា​នុ​សាសន៍​​របស់​សម្តេច​តេ​ជោ​​តែងតែបាន​លើក​ឡើង​អំពី​ប្រទេស​កម្ពុជា​មាន​មោ​ទ​ភាព​យ៉ាង​ខ្លាំង ​ដោយហេតុ​ថា​ប្រទេស​កម្ពុជា​ មិន​ដែល​មាន​ជម្លោះជាតិសាសន៍​ និង​មាន​សុខដុម​​នី​យ​កម្ម​ផ្នែក​សាសនា ។