ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ចិន​អំពាវនាវ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​បន្ថែម ​ដើម្បី​សោះ​ស្រាយ​វិបត្តិ​ពិភពលោក

2 ឆ្នាំ មុន

ចិន ៖ ប្រធានាធិបតី​ចិន Xi Jinping បាន​ធ្វើការ​រម្លឹក​ខួប​ទី ៥០​ឆ្នាំ​ដែល​ប្រទេស​ចិន​ក្លាយជា​សមាជិក​អង្គការសហប្រជាជាតិ

ចិន ៖ ប្រធានាធិបតី​ចិន Xi Jinping បាន​ធ្វើការ​រម្លឹក​ខួប​ទី ៥០​ឆ្នាំ​ដែល​ប្រទេស​ចិន​ក្លាយជា​សមាជិក​អង្គការសហប្រជាជាតិ ដោយ​លោក​អំពាវនាវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ជា​សកល​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ពិភពលោក​។

ចិន​គឺជា​សមាជិក​ស្ថាបនិក​មួយ​នៃ​អង្គការសហប្រជាជាតិ ប៉ុន្តែ​ត្រូវ​បាន​អា​មេ​រិ​ក​រារាំង​មិន​ឲ្យ​បាន​អាសនៈ​រហូត​ដល់​ឆ្នាំ ១៩៧១​។

នៅ​ក្នុង​សុន្ទរកថា លោក​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ជាស​កល ព្រោះថា​បញ្ហា​មួយ​ចំនួន​ដូច​ជា ភេរវកម្ម ការ​ប្រែប្រួល​អាកាសធាតុ និង​សន្តិសុខ​តាម​អ៊ឺ​ន​ធឺ​ណេ​ត​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ពហុភាគី​។

ប៉ុន្តែ​លោក​មិន​បាន​លើក​ឡើង​ពី​បញ្ហា​របស់​តៃវ៉ាន់​ឡើយ​។

តៃវ៉ាន់​បាន​បាត់បង់​អ​សនៈ​របស់​ខ្លួន​នៅ​អង្គការសហប្រជាជាតិ ក្រោយ​ពេល​ចិន​បាន​ចូលរួម​អង្គការ​ពិភពលោក​នេះ​ក្នុង​ឆ្នាំ ១៩៧១​។ ចិន​គឺជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។

មហា​យក្ស​ចិន តែង​ចាត់​ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ខ្លួន និង​ប្តេជ្ញា​រួបរួម​គ្នា​វិញ​នៅ​ថ្ងៃ​នា​មួយ ប៉ុន្តែ​តៃវ៉ាន់​វិញ ចាត់​ទុក​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ និង​ប្រកាស​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ការពារ​អធិបតេយ្យ និង​ពលរដ្ឋ​របស់​ខ្លួន​។

ទោះ​យ៉ាងណា គោលនយោបាយ​ចិន​តែ​មួយ​របស់​ចិន បាន​អះអាង​ថា មាន​តែ​រដ្ឋាភិបាល​ចិន​តែ​មួយ​គត់ ហើយ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​ដែល​មិន​អាច​បំបែក​បាន​របស់​ចិន និង​ត្រូវ​រួបរួម​ជាមួយ​ចិន​វិញ​នៅ​ថ្ងៃ​ណាមួយ​។

លោក Xi Jinping ថ្លែង​ដូច្នេះ​ថា «ការ​សម្រេចចិត្ត​ក្នុង​ការ​ទទួលស្គាល់​តំណាង​រដ្ឋាភិបាល​នៃ​សាធារណៈ​ប្រជាមានិត​ចិន​ជា​តំណាង​ស្របច្បាប់​តែ​មួយ​គាត់​របស់​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ គឺជា​ជោគជ័យ​សម្រាប់​ប្រជាជន​ចិន និង​សម្រាប់​ប្រជាជន​ពិភពលោក​»​។

សូម​រម្លឹក​ថា ភាព​តានតឹង​រវាង​ចិន និង​តៃវ៉ាន់​កំពុង​តែ​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ កាលពី​ពេល​ថ្មី​ៗ​នេះ ចិន​បាន​បញ្ជូន​យន្តហោះ​ចំបាំង​របស់​ខ្លួន​ជា​ច្រើន​គ្រឿង​ចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ រហូត​ធ្វើ​ឲ្យ​អា​មេ​រិ​ក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។

ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden បាន​ប្រកាស​កាលពី​ស​ប្តា​ហ៍​មុន​ថា អា​មេ​រិ​ក​ប្តេជ្ញា​ចិត្ត​ជួយ​តៃវ៉ាន់ ប្រ​សិន​មានការ​វា​.​យ​ប្រហារ​ពី​ចិន​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ