ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស៊ើប​អង្កេតឡើងវិញ​ ​ករណី​​បាត់​ទូរ​ស័ព្ទ​ដៃ​​​គិតជា​ប្រាក់​ជាង​៦​​ម៉ឺន​​​ដុល្លារ

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ជុំវិញ​សំណុំរឿង​ចោរ​ចូល​លួច​ទូរស័ព្ទ​នៅ​ក្នុង​ហាង​ពិភព​អេ​ឡិ​ក​ត្រូ​និក យក​ទូរស័ព្ទ​អស់​ជិត​២០០​គ្រឿង កាលពី​កន្លះ​ខែ​មុន​នោះ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ២០១៦ ត្រូវ​កម្លាំង​សមត្ថកិច្ច ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​

ខេត្តបាត់ដំបង ៖ ជុំវិញ​សំណុំរឿង​ចោរ​ចូល​លួច​ទូរស័ព្ទ​នៅ​ក្នុង​ហាង «​ពិភព​អេ​ឡិ​ក​ត្រូ​និក» យក​ទូរស័ព្ទ​អស់​ជិត​២០០​គ្រឿង កាលពី​កន្លះ​ខែ​​មុន​នោះ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ២០១៦ ត្រូវ​កម្លាំង​សមត្ថកិច្ច ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត និង​លោម​ហេង លុយ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើការ​ឆែកឆេរ​លំនៅ​ឋាន​ឈ្មោះទី គឹ​ម​ហេង ភេទ​ប្រុស​អាយុ​​៤៣​ឆ្នាំ ជា​ម្ចាស់ផ្ទះ​ជួល​ឱ្យ​ហាង​លក់​ទូរស័ព្ទ «​ពិភព​អេ​ឡិ​ក​ត្រូ​និក​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​​បាត់ដំបង ។​ ចោរ​គាស់​ហាង​ចូល​លួច​ទូរស័ព្ទ​ប្រមូល​យក​អស់​អា​ទំនើប​ៗ

បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ឈាន​ដល់​ការ​ឆែកឆេរ​ផ្ទះ​ឈ្មោះ​ទី គឹ​ម​ហេង ដោយសារ​តែ​ផ្ទះ​របស់​លោក នៅ​ជាន់​ខាង​លើ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទម្លុះទម្លាយ​រនាំង​ដែក​បិត​ជណ្ដើរ​ជាន់​ទី​២​ចុះ​មក​ក្រោម​ជាន់​ផ្ទាល់​ដី ដើម្បី​ចូល​លួច​យក​ទូរស័ព្ទ​ពី​ក្នុង​ហាង​ពិភព​អេ​ឡិ​ក​ត្រូ​និក ដែល​មាន​ម្ចាស់​ឈ្មោះ​ឈី​ម សា​ប៊ុ​ន ជំនួយការ​លោក​អភិបាលខេត្ត ប៉ុន្តែ​ការ​ឆែកឆេរ​នេះ សមត្ថកិច្ច​រក​មិនឃើញ​វត្ថុ​តាង​ដែល​គួរ​ឱ្យ​សង្ស័យ​នោះ​ទេ ។

គួរ​បញ្ជាក់​ថា លោក​ទី គឹ​ម​ហេង បាន​ជួល​ផ្ទះ​២​ល្វែង​ជាន់​ទី​១ និង​ជាន់​ផ្ទាល់​ដី ឱ្យទៅ​លោក​ឈី​ម សា​ប៊ុ​ន បើកហាង​លក់​ទូរស័ព្ទ ។ រីឯ​ជាន់​ខាងលើ មិន​មាន​មនុស្ស​ស្នាក់​នៅទេ ។ ដោយ​ម្ចាស់ផ្ទះ​បាន​ផ្សា​រនាំង​ដែក​បិទ​គ្រប​ជណ្ដើរ​ត្រឹម​ជាន់​ទី​២ មិន​អាច​ចុះ​ក្រោម ឬ​ឡើង​លើ​​បាន​ឡើយ តែ​លោក​ទី គឹ​ម​ហេង ដែល​ជា​ម្ចាស់ផ្ទះ តែង​ជួល​មនុស្ស​ឱ្យទៅ​បោស​ជូត​ផ្ទះ​ជាន់​ខាងលើ​ជា​ប្រចាំ ។

ប៉ុន្តែ​នៅ​ពេល​មាន​ចោរ​ចូល​លួច​ទូរស័ព្ទ ក្នុង​ហាង​«​ពិភព​អេ​ឡិ​ក​ត្រូ​និក​» នៅ​ជាន់​ខាងក្រោម គឺ​សមត្ថកិច្ច​បាន​រក​ឃើញ​មានការ​អារ​ទម្លុះទម្លាយ​រនាំង​ដែក​បិទ​ជណ្ដើរ​ជាន់​ទី​២ ហើយ​សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា ជនសង្ស័យ​អាច​ចុះ​តាម​រនាំង​ដែក ដែល​មាន​ស្នាម​​កាត់​នោះ​ចុះ​មក​ក្រោម ហើយ​ចូល​លួច​យក​ទូរស័ព្ទ​ក្នុង​ហាង​តែ​ម្ដង ។

ដូច្នេះ​ហើយ ទើប​សមត្ថកិច្ច និង​លោក​ព្រះរាជអាជ្ញា សម្រេច​ធ្វើការ​ឆែកឆេរ​ផ្ទះ​លោក​ទី គឹ​ម​ហេង នៅ​ជាន់​ខាងលើ ដើម្បី​ឱ្យ​អស់​មន្ទិល​​​​សង្ស័យ តែ​ចំណាត់ការ​បន្ត​បែប​ណា​នោះ គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​។