តាមការសិក្សាមួយបានបង្ហាញថា បុគ្គលវ័យចំណាស់ជាពិសេសនិវត្តជនដែលធ្វើសកម្មភាពរាងកាយជាប្រចាំតាមរយៈការហាត់ប្រាណតួយ៉ាងដូចជា ដើរញាប់ជាដើមប្រឈមនឹងហានិភ័យពីជំងឺគាំងបេះដូងទាបបំផុតធៀបនឹងបុគ្គលវ័យចំណាស់ដូចគ្នាដែលទំនេរច្រើន ។
ការពិសោធតាមដានលើមនុស្សវ័យចាប់ពី៦៥ឆ្នាំឡើងទៅចំនួន៩៨៥នាក់រយៈពេល៥ឆ្នាំពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកបានរកឃើញថា អ្នកដែលរក្សាសកម្មភាពរាងកាយជាប្រចាំនិងទៀងទាត់ដោយការធ្វើការងារហត្ថកម្មឬហាត់ប្រាណ ប្រឈមនឹងគ្រោះហានិភ័យពីជំងឺគាំងបេះដូងត្រឹម១១ភាគរយប៉ុណ្ណោះ ។
វេជ្ជបណ្ឌិត Luisa Soares-Miranda មកពីសាកលវិទ្យាល័យ Harvard បានថ្លែងថា រាល់ការធ្វើសកម្មភាពរាងកាយណាមួយគឺសុទ្ធតែល្អប្រសើរជាងការនៅទំនេរ ។
បន្ថែមពីលើនេះទៀត ការរក្សាឬបង្កើនសកម្មភាពទាំងនោះគឺរឹតតែផ្តល់អត្ថប្រយោជន៍ចំពោះបេះដូងខណៈវ័យរបស់យើងកាន់តែចាស់ទៅ។ ទោះជាយ៉ាងណា ការរកឃើញលើកនេះក៏បានបង្ហាញផងដែរថា អត្ថប្រយោជន៍សុខភាពទាំងនេះអាចនឹងត្រូវផ្លាស់ប្តូរផងដែរប្រសិនជា សកម្មភាពរាងកាយប្រចាំថ្ងៃមានការថយចុះ ៕
ចែករំលែកព័តមាននេះ