ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញ​ព្រឹក​នេះ​មេឃ​ស្រទំ​ខ្យល់​ត្រជាក់

10 ឆ្នាំ មុន

គិត​ត្រឹម​វេលា​ម៉ោង​៨​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ២០១៦​នេះ អាកាសធាតុ​ក្នុង​រាជធានី​ភ្នំពេញ​មេឃ​ស្រទំ​រកកលភ្លៀង​និង​ខ្យល់​ត្រជាក់ បន្ទាប់​ពី​អាកាសធាតុ​ក្តៅ​ក្នុង​រង្វង់​៣៨-៤០​អង្សា​សេ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​វេលា​ម៉ោង​៨​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ២០១៦​នេះ អាកាសធាតុ​ក្នុង​រាជធានី​ភ្នំពេញ​មេឃ​ស្រទំ​រកកលភ្លៀង​និង​ខ្យល់​ត្រជាក់ បន្ទាប់​ពី​អាកាសធាតុ​ក្តៅ​ក្នុង​រង្វង់​៣៨-៤០​អង្សា​សេ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ។

កាលពី​ថ្ងៃ​ទី​២៧​មីនា​ម្សិលមិញ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​មួយ​ដោយ​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ពេល​ធាតុអាកាស​ក្តៅ​ហប់ ស្អុះស្អាប់​ខ្លាំង ខុស​ប្រក្រតី ភាសា​បច្ចេកទេស​ហៅ​ថា Thunderstorm ដែល​សញ្ញាណ​នេះ​បញ្ជាក់​ថា នឹង​កើត​មាន​ភ្លៀង ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់ ហើយ​ថា​បាតុភូត​នេះ​ពុំ​មាន​មធ្យោបាយ​ណាមួយ​ទប់ស្កាត់​បាន​ទេ ។