រាជធានីភ្នំពេញ ៖ យោងលើសមិទ្ឋកម្មល្អនៃថវិកានិងសេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០១៥និងដើមឆ្នាំ២០១៦ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ពុទ្ឋសករាជ២៥៦០ ត្រូវនឹងគ្រឹស្ទសករាជ២០១៦ រាជរដ្ឋាភិបាលបានសម្រេចផ្តល់បា្រក់ឧបត្ថម្ភ៥ម៉ឺនរៀល ជូនដល់មន្រ្តីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្រ្តីនគរបាលជាតិ មន្រ្តីពន្ឋនាគារ យោធិននៃកងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែតដែលកំពុងបម្រើការងារនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទំាងនិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនបាត់បង់សមត្ថភពការងារ និងជនពិការដែលជាអតីតមន្រ្តីរាជការស៊ីវិល អតីតយោធិននៃកងយោធពលខេមរភូមិន្ទ អតីតមន្រ្តីនគរបាលជាតិកម្ពុជា ។
បើតាមអនុក្រឹត្យស្តីពីការផ្តល់បា្រក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិឆ្នាំវក អដ្ឋស័ក ពុទ្ឋសករាជ ២៥៦០ ចុះថ្ងៃទី២៥ មីនា ២០១៦ ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បា្រក់ឧបត្ថម្ភខាងលើ ត្រូវផ្តល់សម្រាប់ម្នាក់ៗតែមួយកន្លែង និងមួយលើកប៉ុណ្ណោះ និងត្រូវបើកមុនថ្ងៃចូលឆ្នាំ ៕
ចែករំលែកព័តមាននេះ