ជាធម្មតាកូឡេស្តេរ៉ូលមិនល្អ អាចបង្កផលប៉ះពាល់ដល់សសៃឈាម ដោយធ្វើឱ្យប្រែជាឡើងរឹង និងរួមតូច ខណៈដែលកូឡេស្តេរ៉ូលល្អប្រសើរសម្រាប់សុខភាព ដោយវាជួយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អក្នុងឈាម។ សារធាតុខ្លាញ់ទ្រីគ្លីសេរីដ គឺជាកូឡេស្តេរ៉ូលមិនល្អ ដែលអ្នកត្រូវកាត់បន្ថយវាក្នុងរាងកាយ ព្រោះតែវាបង្កឱ្យមានបញ្ហាដល់បេះដូង។

១. ញ៉ាំអាហារសំបូរជាតិសសៃ
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាជាតិសសៃខ្ពស់ជួយទប់ស្កាត់អាការៈទល់លាមក។ ទោះជាយ៉ាងណាជាតិសសៃ ក៏ជួយកាត់បន្ថយកម្រិតនៃខ្លាញ់ទ្រីគ្លីសេរីដ ដោយកាត់បន្ថយការស្រូបយកជាតិស្កររបស់រាងកាយ។ របបអាហារមានជាតិសសៃខ្ពស់ ក៏ជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលបានយ៉ាងប្រសើរផងដែរ។
២. កាត់បន្ថយអាហារផ្អែម
អ្នកគួរតែដឹងថា កាឡូរីដែលលើស គឺជាអ្វីមួយដែលនឹងត្រូវបំលែងទៅជាជាតិខ្លាញ់ទ្រីគ្លីសេរីដ។ គ្មានអ្វីដែលផ្ដល់ឱ្យរាងកាយនូវកាឡូរីច្រើនហួសហេតុជាងការទទួលទានអាហារ និងភេសជ្ជៈដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករឡើយ។ ដូច្នេះប្រសិនបើអ្នកចង់បន្ថយកម្រិតជាតិខ្លាញ់ទ្រីគ្លីសេរីដ ចូរព្យាយាមកាត់បន្ថយការទទួលទានស្ករនិងប្រកាន់ខ្ជាប់នូវរបបអាហារសុខភាពល្អ។
៣. សម្រកទម្ងន់
នៅពេលដែលអ្នកធាត់ អ្នកប្រាកដណាស់គឺមានខ្លាញ់ច្រើនជាងអ្នកដែលស្គម ឬ អ្នកដែលរាងស្តង់ដា។ កោសិកាខ្លាញ់កាន់តែច្រើនក្នុងរាងកាយនោះជាតិខ្លាញ់ទ្រីគ្លីសេរីដកាន់តែរីករាលដាលក្នុងឈាម។ នេះជាមូលហេតុចម្បងមួយដែលអ្នកគួរសម្រកទម្ងន់ដែលលើសចេញខ្លះដើម្បីកាត់បន្ថយកម្រិតនៃជាតិខ្លាញ់មិនល្អទ្រីគ្លីសេរីដ៕
ចែករំលែកព័តមាននេះ