ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទាន់ ! កុំ​អី​ដឹក​ទៅ​វៀតណាម​អស់​បាត់

10 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ គ្រាក់​គ្រញូង​ជិត​១០​តោន​ដែល​ត្រូវ​គេ​លួច​ស្តុក​ទុក​ឃ្លាំង​ដោយ​ខុសច្បាប់​មួយ​កន្លែង​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ត្រៀម​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​…

ខេត្ត​ត្បូងឃ្មុំ ៖ គ្រាក់​គ្រញូង​ជាង​១៧​តោន​ត្រូវ​គេ​លួច​ស្តុក​ទុក​ឃ្លាំង​ដោយ​ខុសច្បាប់​មួយ​កន្លែង​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ត្រៀម​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​បង្ក្រាប​ទាន់​ពេល​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៦ ដែល​គ្រាក់​គ្រញូង​ទាំងនេះ​ជា​របស់​ឈ្មោះ ផែន ភេទ​ប្រុស ត្រូវជា​កូនប្រសារ​របស់​លោក​មេឃុំ​ត្រពាំង​ផ្លុ​ង ហើយ​បាន​រត់គេច​ខ្លួន​បាត់​មិនដឹង​ជា​ទៅ​ទីណា​នោះ​ទេ ។

យោង​តាម​កំណត់ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ​គឺ​បាន​ដឹកនាំ​ដោយ​លោក ដេ​ត ខេមរា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង​លោក ប៉ោ សុក​នី មន្ត្រី​ក្រឡាបញ្ជី ដែល​មានការ​ចូលរួម​​សហការ​ដូច​ជា ១-​លោក ឡាយ សា​វង្ស រដ្ឋបាល​បាល​ព្រៃឈើ​មេមត់​, ២-​លោក ឃឹម ប៊ុ​ន​ធឿ​ន សង្កាត់​រដ្ឋបាល​ព្រៃឈើ​តំបែរ​, ៣- លោក គង់ សុ​ផា នាយការិយាល័យ​ព្រហ្មទណ្ឌ​, ៤-​លោក ញឹ​ម ស៊ី​ណា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​ពញាក្រែក​, ៥-​លោក ថ្លាង វុ​ឌ្ឈី នាយសេនាធិការ​អាវុធហត្ថ​ត្បូងឃ្មុំ ព្រមទាំង​មន្ត្រី​ជា​ច្រើន​រូប​ទៀត ។

នៅ​ក្នុង​កំណត់ហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅបង្ក្រាប​​នោះ គេ​បាន​រក​ឃើញ​ឈើ​គ្រាក់​គ្រញូង​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​របស់​ឈ្មោះ ផែន ភេទ​ប្រុស ត្រូវជា​កូនប្រសារ​របស់​លោក យៀ​ប ជា​មេឃុំ​ត្រពាំង​ផ្លុ​ង ។ ក្នុង​ពេល​ដែល​ចុះ​ប្រតិបត្តិការ​នោះ គេ​ឃើញ​មានមុខ​លោក​មេឃុំ​ត្រពាំង​ផ្លុ​ង​បាន​មក​រារាំង​ដល់​កម្លាំង​សមត្ថកិច្ច​ប្រហែល​៣០​នាទី ក្នុង​នោះ​រួម​មាន​ទាំង​កូនស្រី​ម្នាក់​របស់​មេឃុំ​ដែល​ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ ផែន បាន​ចេញ​មក​អះអាង​ចំពោះ​មុខមន្ត្រី​ជំនាញ​ថា ឈើ​គ្រាក់​គ្រញូង​នោះ​ជា​របស់​ខ្លួន ។

លោក ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា រូប​លោក​បាន​ទទួល​ព័ត៌មាន​សម្ងាត់​នៅ​មូលដ្ឋាន​មក​ថា ទីតាំង​ឃ្លាំង​ខាងលើ​នេះ​មាន​លួច​បង្កប់​ឈើ​គ្រាក់​គ្រញូង​ បន្ទាប់​មក​បាន​បញ្ជា​ផ្ទាល់​ឲ្យ​ព្រះរាជអាជ្ញា​រង និង​ក្រឡាបញ្ជី ចុះ​ទៅ​កាន់​ទីនោះ​ជា​បន្ទាន់ ដោយ​មានការ​សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ព្រមទាំង​អាវុធហត្ថ ។ ដំបូង​ត្រូវ​បាន​លោក​មេឃុំ​ត្រពាំង​ផ្លុ​ង​រារាំង ព្រមទាំង​លើក​ហេតុផល​ថា ការ​បង្ក្រាប​នេះ​នាំ​ឲ្យ​ប៉ះពាល់​សន្លឹក​ឆ្នោត​ទៅ​វិញ តែ​រូប​លោក (​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​) ដឹង​ថា គ្រាក់​គ្រញូង​ដែល​មាន​បរិមាណ​ប្រហែល​ជាង​១៧​តោន ត្រូវ​បាន​គេច​ចារ​ត្រូវ​ជាមួយ​ឈ្មួញ​វៀតណាម​អស់ហើយ គឺ​ត្រៀម​នឹង​ដឹក​ចេញ​តែ​ប៉ុណ្ណោះ ។ គម្រោង​ការ​នេះ​ត្រូវ​បាន​រូប​លោក​ដឹង​ទាន់​ពេល ក៏​បើក​យុទ្ធនាការ​បង្ក្រាប​តែ​ម្តង ព្រមទាំង​បាន​ប្រគល់​ឲ្យ​ទៅ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វី​ធី​ច្បាប់​ផង​ដែរ ៕