ថាកុំឱ្យគេឮ
មានក្រុមហ៊ុនមួយមិនដឹងថា ជាក្រុមហ៊ុនខ្មែរក្នុងស្រុក ឬមួយជារបស់ជនបរទេសទេ ជ្រកក្រោមឃ្លៀកសាលារាជធានីភ្នំពេញ មានសំណាងដូចមាសប៉ុនភ្នំ ធ្លាក់ពីលើមេឃមកឱ្យ ដែលក្រោមមេឃលើដីគ្មានក្រុមហ៊ុនណាមួយមានសំណាងដូចឡើយ ។

បានជាពោលដូច្នោះ ពីព្រោះក្រុមហ៊ុនមួយនេះ មានឈ្មោះជាអក្សរ មិនមានអក្សរខ្មែរ សូម្បីមួយម៉ាត់ឡើយ ដាក់ថា «ក្រុមហ៊ុន RKS Import & Export Co, Ltd» ។ អ្នកមិនចេះដូចកោះសន្តិភាព មិនដឹងថា ក្រុមហ៊ុនស្អីគេទេ ។
បានជាពោលដូច្នោះទៀត ពីព្រោះក្រុមហ៊ុននេះ ដូចមានអភ័យឯកសិទ្ធិជាងក្រុមហ៊ុនណាទាំងអស់ ដោយបានទទួលសិទ្ធិម៉ៅការគ្រប់គ្រងចំណូលសេវាផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងរាជធានីភ្នំពេញ រយៈពេល១០ឆ្នាំ ដោយឥតដេញថ្លៃប្រកួតប្រជែងណាមួយ គួរឱ្យកត់សម្គាល់ឡើយ ។ ឱ្យតែមានប៉ាណូ-យីហោ បង្ហាញនៅទីណាក៏ដោយ ត្រូវក្រុមហ៊ុន «RKS……» ស្អឺគេនេះយកដាវអាជ្ញាសឹកទៅយកប្រាក់តែម្តង…ហេ ! ហេ !
តើអ្នកណាជាម្ចាស់ក្រុមហ៊ុន ? ឈ្មោះអី ? ស្រីឬប្រុស ហើយអ្នកណាជាខ្នង ជាខ្សែ ? មិនអាចរកការបំភ្លឺបាននៅឡើយទេភ្លាមៗនេះ ដែលកោះសន្តិភាពកំពុងព្យាយាមសាកសួរ ដើម្បីជម្រាបជូនអ្នកអានឱ្យជ្រាបបន្ថែមនៅពេលណាមួយ ក្រោយពីបានព័ត៌មានពិត ។
យើងគិតថា អ្វីដែលគេលាក់ គឺអ្វីហ្នឹងហើយ ដែលគេចង់ឃើញ… ចង់ ស្គាល់… ចង់ស្ទាប… ។ ដូច្នេះទោះបីជាលាក់ខ្លាំង… ការចង់ឃើញ ចង់ស្គាល់ក៏ខ្លាំងដែរ… ។ ម្ល៉ោះហើយ ប្រសិនលាក់ខ្លាំងពេក… បើចៀសមិនរួចទេ ទាយស្មានតែម្តងនៅថ្ងៃណាមួយ ដែលអ្នកអានសួរច្រើនពេក ៕
ចែករំលែកព័តមាននេះ