រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ មីនា ២០១៦ នេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបង្ហាញមុខជនសង្ស័យ៤នាក់ ដែលពាក់ព័ន្ធនឹងករណីឆក់កាបូបតាមដងផ្លូវ (ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនសុខ) និងប្រើប្រាស់ដាវសាមូរ៉ៃកាប់ប្លន់ម៉ូតូ (នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ) និងគាស់តូបយកទូរស័ព្ទ (នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនសុខ) ដែលក្រុមទាំងនោះ ជាមុខសញ្ញាយ៉ាងសកម្មបំផុត ។
ជនសង្ស័យទាំង៤នាក់ ១-ឈ្មោះមាស សុភ័ក្ត្រ ហៅភ័ក្ត្រ អាយុ២២ឆ្នាំ ២-ឈ្មោះអ៊ុក ដារ៉ា ហៅង៉ោល អាយុ២១ឆ្នាំ ៣-ឈ្មោះឡុង វិសាល ហៅគោ អាយុ២៣ឆ្នាំ និង៤-ឈ្មោះជិន យ៉ន់ ហៅជេម អាយុ២៤ឆ្នាំ ហើយមុនឈានដល់ការចាប់ខ្លួនជនទាំង៤នាក់ខាងលើ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ បានប្រើប្រាស់កម្លាំងល្បាតពួនស្ទាក់ និងកម្លាំងជំនាញសម្ងាត់ ដើម្បីបង្ក្រាបក្រុមទាំងនេះឱ្យចំគោលដៅ ។ បច្ចុប្បន្ន កម្លាំងបានកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទាំង៤នាក់ខាងលើ ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ។
ចែករំលែកព័តមាននេះ