ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ថា នៅ ស៊ី​នឿ​ន កំណត់​សណ្ឋាគារ​ផ្កាយ​៥ ជា​ថ្ងៃ​មង្គលការ​នា​ខែធ្នូ​ខាង​មុខ​នេះ​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

ចំណាយពេល​ជិត​៤​ឆ្នាំ ក្រោយ​ភ្ជាប់ពាក្យ នៅ ស៊ី​នឿ​ន នៅ​មិន​ទាន់​ចូល​រោងការ​។ ធ្វើ​អោយ​មហាជន​លើក​ឡើង​ថា នៅ ស៊ី​នឿ​ន ដែល​មាន​គូ​ដណ្តឹង​នៅ​អា​មេ​រិ​ក ប្រហែលជា​មិន​រៀប​ការ​នោះ​ទេ យោង​លើ​

រាជធានី​ភ្នំពេញ ៖ ចំណាយពេល​ជិត​៤​ឆ្នាំ ក្រោយ​ភ្ជាប់ពាក្យ នៅ ស៊ី​នឿ​ន នៅ​មិន​ទាន់​ចូល​រោងការ​។ ធ្វើ​អោយ​មហាជន​លើក​ឡើង​ថា នៅ ស៊ី​នឿ​ន ដែល​មាន​គូ​ដណ្តឹង​នៅ​អា​មេ​រិ​ក ប្រហែលជា​មិន​រៀប​ការ​នោះ​ទេ យោង​លើ​ពេល​រៀប​ពិធី​ភ្ជាប់ពាក្យ នៅ ស៊ី​នឿ​ន ធ្វើ​ឡើង​ប្រហែល​ការ​ដែរ​។ ក្រោយមក​ក៏​ស្ងាត់​ដំណឹង​ជ្រើសរើស​ពា​លា​ជ័យ​ក្នុង​ថ្ងៃ​សំពះ​ផ្ទឹម​រហូត​មក​ទល់​ពេល​នេះ​។

ប៉ុន្តែ​ទើបតែ​មាន​ប្រភព​មួយ​បាន​ទម្លាយ​ថា នៅ ស៊ី​នឿ​ន តារា​រូប​សង្ហារ​ប្រចាំ​ផលិតកម្ម ហង្ស​មាស រូប​នេះ រកបាន​ថ្ងៃ​ពិសេស​របស់​ខ្លួន​រួច​ហើយ នឹង​ប្រារព្ធ​ឡើង​នៅ​ខែធ្នូ ឆ្នាំ​២០២១​ខាង​មុខ​នេះ​។ តាម​ប្រភព​ជិតដិត​លើក​ឡើង​ថា នៅ ស៊ី​នឿ​ន បាន​សម្រេច​យក​ថ្ងៃ​ខួបកំណើត​របស់​លោក នា​ខែធ្នូ​ខាង​មុខ ជា​ថ្ងៃ​សិរី​សួស្តី មង្គលការ តែ​ម្តង​។

បន្ទាប់​ពី​រង់ចាំ​យ៉ាង​យូរ ទុំ​ជោរ​ហើយ​នោះ គេ​ក៏​មិន​រំពឹង​ថា នៅ ស៊ី​នឿ​ន​រៀប​ការ​ដែរ ដោយសារ​បរិយាកាស​ភ្ជាប់ពាក្យ​ធ្វើ​ឡើង​ធំដុំ មាន​ញាតិ​មិត្ត​បងប្អូន​ដឹង​ឮ​ស្រាប់​។ ចុង​ក្រោយ​លោក និង​គូ​ដណ្តឹង​ដ៏ ស្រស់​ស្អាត​បាន​មូលមតិ​គ្នា​ប្រារព្ធ​ពិធី​មង្គលការ​តាម​បំណង​មិន​ខុស​តម្រា​។

អ្វី​ដែល​កាន់តែ​ពិសេស​នោះ នៅ ស៊ី​នឿ​ន និង​អនាគត​ភរិយា បាន​ទាំង​ជ្រើសរើស​សណ្ឋាគារ សុខា​ភ្នំពេញ ដែល​ជា​កន្លែង​លំដាប់​ផ្កាយ​៥ រៀបចំ​នៅ​ទីនោះ​អោយ​សម​សន្ទុះ​កេរ្តិ៍ឈ្មោះ​។ អាច​និយាយ​បាន​ថា ជា​ព្រឹត្តិការណ៍​ពិសេស​មួយទៀត សម្រាប់​សង្គម​សិល្បៈ ដែល​នឹង​កើតឡើង​នៅ​ចុងឆ្នាំ​២០២១ លា​ចូល​ឆ្នាំ​២០២២​។

យ៉ាងណាមិញ នា​ប៉ុន្មាន​ថ្ងៃមុន​នេះ នៅ ស៊ី​នឿ​ន និង​គូ​ដណ្តឹង បាន​ចេញ​ទៅ​ថត Pre-Wedding បណ្តើរ​ៗ​ហើយ ដើម្បី​ទុកជា​ឯកសារ និង​បង្ហាញ​ដល់​ភ្ញៀវ​កិត្តិយស​ដែល​មក​ជូនពរ​ជ័យ​។ លោក​រៀប​ការ​ហើយ អាច​នឹង​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​ច្រើន​ជាង​។ ប៉ុន្តែ​ពេល​នេះ លោក​មិន​ទាន់​បោះបង់​សិល្បៈ​នោះ​ទេ ដោយ​ថែម​ទាំង​លេចឮ​ថា ជិត​ចេញ​បទ​ចម្រៀង​ថ្មី​នា​ខែ​ក្រោយ​នេះ​ថែម​ទៀត​ផង​។ មហាជន​នៅ​រង់ចាំ​តាមដាន​ដំណឹង​ល្អ​មួយ​នេះ ដោយ​រំពឹង​កូនកំលោះ​កូនក្រមុំ​ពិតជា​ស្រស់​ស្អាត​មិន​ចាញ់​គ្នា​ឡើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ