ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេព្រៃ​បង្ក្រាប​រថយន្ដដឹក​ឈើ​រាប់​សិប​មែ​ត្រ​គូប ក្រាល​ដំឡូង​ពីលើ

8 ឆ្នាំ មុន

ខេត្តក្រចេះ ៖ មន្ត្រី​ជំនាញ​សម្រេច​ធ្វើការ​រើ​បាវ​ដំឡូង​មី​ដើម្បី​វាស់វែង​រក​ចំនួន​ឈើ​ខុសច្បាប់ ដែល​ឈ្មួញ​ដឹក​បង្កប់​ក្រោម​បាវ​ដំឡូង នៅ​លើ​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​មួយ​គ្រឿង

ខេត្តក្រចេះ ៖ មន្ត្រី​ជំនាញ​សម្រេច​ធ្វើការ​រើ​បាវ​ដំឡូង​មី​ដើម្បី​វាស់វែង​រក​ចំនួន​ឈើ​ខុសច្បាប់ ដែល​ឈ្មួញ​ដឹក​បង្កប់​ក្រោម​បាវ​ដំឡូង នៅ​លើ​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​មួយ​គ្រឿង ក្រោយ​ពី​ក្រុម​សមត្ថកិច្ច​បាន​ចាប់​មក​រក្សា​ទុក​បាន​រយៈពេល​មួយ​ថ្ងៃ​រួច​មក​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ លោក ប៊ួ​យ រតនា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ មីនា​នេះ​។ ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ដឹកឈើ​យី​ឌុ​ប​មួយ​គ្រឿង ដែល​មាន​លួច​ដឹកឈើ ចំនួន​មិន​ក្រោម​ពី​៤០​មែ​ត្រ​គូប ដឹក​បង្កប់​ក្រោម​បាវ​ដំឡូង ក្រោម​រូបភាព​បន្លំ​ភ្នែក ដំឡូង​ពី លើ​ឈើ​ពីក្រោម ត្រូវ​បាន​កម្លាំង​មេព្រៃ​ខេត្តក្រចេះ បង្ក្រាប​បាន​នៅ​រសៀល​ថ្ងៃ​ទី​២៤ មីនា ខណៈ​ដែល​កំពុង​តែបើ​កប​រលើ​ផ្លូវជាតិ​លេខ​៧ ក្នុងស្រុក​ចិត្រ​បុរី​។

មិន​មាន​សេចក្តីរាយការណ៍​ឲ្យ​ច្បាស់​ណាមួយ​ថា រថយន្ត​មួយ​គ្រឿង​នេះ​បាន​ដឹកឈើ បង្កប់​ក្រោម​បាវ​ដំឡូង​មាន​ប្រភព​ចេញពី​ណា​នោះ​ទេ​។ តែបើ​តាម​សេចក្តីរាយការណ៍​មួយ ចំនួន​ឲ្យ​ដឹង​ថា មាន​រថយន្ត​យី​ឌុ​ប​ប្រភេទ​នេះ ប្រើប្រាស់​រូបភាព​បន្លំ​ភ្នែក​តែ​មួយ​មាន​ចំនួន​បី​គ្រឿង បាន​លួច​ដឹកឈើ​ចេញពី​ខេត្ត​រតនៈគីរី នាំ​ចុះ​ទៅ​លក់​នៅ​ស្រុក​អូរ​រាំង​ឱ ខេត្ត​ត្បូងឃ្មុំ ។ ហើយ​រថយន្ត​ទាំងនោះ គឺ​គេ​ដឹង​ថា​ជា​កម្មក​សិទ្ធិ​របស់​ថៅកែ​តែ​មួយ​ដែល​គេ​ស្គាល់​ថា​ឈ្មោះ ទ្រី រស់នៅ​ក្នុងស្រុក​អូរ​រាំង​ឱ ខេត្ត​ត្បូងឃ្មុំ​។ យ៉ាងណា​ក​ក៏​ដោយ​ក្នុង​ការ​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​ធុន​យក្ស​របស់​មេព្រៃ​ក្រចេះ គឺ​សមត្ថកិច្ច​ពុំ​បាន​ចាប់​ឃាត់ខ្លួន​ជន​ណាមួយ​នោះ​ទេ​។ បើ​ទោះបីជា​គេ​ដឹង​ថា នៅ​ក្នុង​សកម្មភាព​នៃ​ការ​ចាប់ គេ​ក៏​បានឃើញ​ម្ចាស់​រថយន្ត និង​ជា​ម្ចាស់​ឈើ​ឈ្មោះ​ទ្រី គឺ​មាន​វត្ត​មាននៅ​កន្លែងរ​ចាប់​ថ​យន្ត​ដឹកឈើ​មួយ​គ្រឿង​នេះ​យ៉ាងណា​ក៏​ក្តី​។ មេព្រៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ និង​ធ្វើការ​រើ​ទម្លាក់​ឈើ​ទាំងនោះ ដើម្បី​ធ្វើការ​វាស់វែង​តាម​នីតិវិធី​ច្បាប់​ស្តី​ពី​ព្រៃឈើ​។

ដោយ​មានការ​កត់សម្គាល់​ឃើញ​ថា ក្នុង​អំ​ឡុ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ក្រោយ​ពី​ស្ថានភាព​ការ​យុទ្ធនាការ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ របស់​គណៈ​ក​ម្មា​ការ​ថ្នាក់​ជាតិ​ទៅ​លើ​ទីតាំង​ក្រុមហ៊ុន​វិនិយោគ​ព្រៃ​សម្បទាន និង​មាន​វិធានការ​ក្តៅ​ទៅ​លើ​ក្រុមហ៊ុន​កាប់​អារ ឈើ​ខុសច្បាប់ និង​ស្របច្បាប់​ក្នុង​រូបភាព​កន្ទេល​ធំ​បន្លំ​ដេក​បាន​ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ឈើ របស់​រថយន្ត​ក្រុមហ៊ុន​ដែល​អះអាង​ថា​មានច្បាប់​ដឹក​ជញ្ជូន​ត្រឹមត្រូវ​នោះ ត្រូវ​បាន​ស្ងប់ស្ងាត់​។ ស្រប​ពេល​ដែល​ការ​ដឹកឈើ​របស់​ក្រុមហ៊ុន​ត្រូវ​បាន​ស្ងប់ស្ងាត់ ការ​ឆក់កណ្តៀត ឆ្លៀតឱកាស​របស់​ឈ្មួញ បាន​កើត​មាន​ឡើង​ដោយ​ធ្វើ​ឡើង​ទៅ​តាម​គ្រប់​រូបភាព ដើម្បី លួច​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​សម្រាប់​យក​មក​ផ្គត់ផ្គង់​ទីផ្សារ​ផ្នែក​ខាងក្រោម​៕