រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋមានទាំងអ្នកភូមិ និងអ្នករត់ម៉ូតូកង់៣នាំគ្នាព្រួតវាយស្ទើរស្លាប់ បន្ទាប់ធ្វើសកម្មភាពលួចម៉ូតូស៊េរីទំនើប និងថ្មីសន្លាងមួយគ្រឿងពីសង្កាត់ព្រែកតាសេក ហើយជិះរត់មកដល់សង្កាត់ស្រះចក ក្នុងខណ្ឌដូនពេញ ត្រង់ចំណុចផ្លូវលេខ៧០ ក៏ចាប់បានតែម្តង ។
ប្រភពឱ្យដឹងថា ជនសង្ស័យឈ្មោះឡាញ់ ប៉េងសៀ អាយុ៣៥ឆ្នាំ ជាអ្នករត់កង់បី ។ ចំណែកឯម្ចាស់ម៉ូតូឈ្មោះជុំ គឹមលាង អាយុ៣៧ឆ្នាំ ជាអ្នកលក់ដូរ មានទីលំនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ជិះម៉ូតូឌ្រីមពាក់ស្លាកលេខភ្នំពេញ 1C-0355 ដែលត្រូវជនសង្ស័យលួចនោះ ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅឈប់នៅកន្លែងប្រពន្ធលក់ដូរមួយភ្លែត ស្រាប់តែជនសង្ស័យខាងលើ ធ្វើសកម្មភាពកាច់សោ.កម៉ូតូបាន ក៏បញ្ឆិះជិះគេចខ្លួន តែត្រូវម្ចាស់ម៉ូតូដេញតាម និងបានទាក់ទងជាមួយក្រុមខាងម៉ូតូកង់បីដែលមានវិទ្យុ (អាយកូម) កាន់នោះ ក៏ចាប់មុខសញ្ញាបាន រួចធ្វើការស្ទាប់ចាប់បានតែម្តង ដោយនាំគ្នាព្រួតវាយម្នាក់មួយដៃមួយជើងប៊ិះស្លាប់ទៅហើយ កុំតែបានមកសមត្ថកិច្ចមកទាន់ កុំអីក្ស័យ។
ចែករំលែកព័តមាននេះ