ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជួរ​ដី​ប៉ះគ្រាប់DK.82 ​សំណាង​ល្អ​មិន​ផ្ទុះ​

10 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ គ្រាប់​ដេ​កា​៨២ (DK.82) ចំនួន​៤​គ្រាប់ ត្រូវ​បាន​អ្នក​​ភូមិ​​ប្រទះ​ឃើញកាលពី​រសៀលថ្ងៃទី​២៤ ​​ខែ​មីនា ឆ្នាំ​២០១៦ ​ស្ថិត​នៅ​​ក្នុងភូមិ​ច្រ​ណូ​ក ឃុំច្រ​ណូ​ក ស្រុក​កំពង់លែង

ខេត្តកំពង់ឆ្នាំង ៖ គ្រាប់​ដេ​កា​៨២ (DK.82) ចំនួន​៤​គ្រាប់ ត្រូវ​បាន​អ្នក​​ភូមិ​​ប្រទះ​ឃើញកាលពី​រសៀលថ្ងៃទី​២៤ ​​ខែ​មីនា ឆ្នាំ​២០១៦ ​ស្ថិត​នៅ​​ក្នុងភូមិ​ច្រ​ណូ​ក ឃុំច្រ​ណូ​ក ស្រុក​កំពង់លែង ខណៈ​ដែល​​អ្នក​ភូមិ​​ប្រើ​ត្រាក់ទ័រ​ភ្ជួរស្រែលើ​ដី​​គាស់​រាន​ថ្មីនៅ​ទីនោះ ។

​លោក ប៉ា​ល់ ជឿន អធិការ​នគរបាល​ស្រុក​កំពង់លែង បានឱ្យ​​ដឹង​ថា មុន​ពេល​ប្រទះ​ឃើញគ្រាប់​មិន​ទាន់​ផ្ទុះ​ទាំងនោះ ​អ្នក​ភូមិ​​ប្រើ​ត្រាក់ទ័រ​​ភ្ជួរស្រែ​ដែល​ទើប​គាស់​រាន​ដី​ថ្មី នៅ​ចំណុច ត្អួ​-​ស មាន​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ ពី​ភូមិ​ច្រ​ណូ​ក ​ក៏​​ប្រទះ​ឃើញ​គ្រាប់ DK.82​ ចំនួន​​៤​គ្រាប់ ហើយ​ក៏​​​រាយ​ការណ៍​ប្រាប់​​នគរបាល​ប៉ុស្តិ៍ច្រ​ណូ​ក​​ចុះ​​ពិនិត្យ​ ។​

ក្រោយ​ពេល​សមត្ថកិច្ច​ទៅ​ដល់​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ទាំង​​៤​គ្រាប់ ដែល​របើកចេញពី​ដីដោយសារ​តែ​​ការ​ភ្ជួរ​ដោយ​ត្រាក់ទ័រ​ រួចក៏​​ប្រមូល​​យក​ទៅ​​​ទុក​ក្រោម​ដើម​រាំង​​នៅ​ក្បែរ​នោះ និង​បាន​រាយ​ការណ៍​ទៅ​អង្គភាព​​កម្ចាត់​​មីន​ស៊ី​ម៉ាក់ ​។

​ប្រភព​ដដែល​បាន​បន្ត​ថា គ្រាប់DK.82 ទាំងនោះ​នៅ​មានគុណ​ភាព​ប្រមាណ៧០​ភាគរយ ​សំណាងល្អ​ដែល​គ្រាប់​ទាំងនោះ​មិន​ទាន់​ផ្ទុះ បើសិនជា​ផ្ទុះ​វិញ​ពិតជា​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​​​មិន​ខាន ព្រោះគ្រាប់​ប្រភេទ​នេះ​មានកម្លាំង​ខ្លាំង​ណាស់ ។​ តា​មការ​សន្និដ្ឋាន​ថា គ្រាប់​ទាំង​នោះ​សង្ស័យ​បន្សល់​ទុកពី​សម័យ​សង្គ្រាម ​៕