ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បញ្ជូនទៅតុលាការ ក្រុមឈ្មួញគ្រឿងញៀ.ន​ដ៏ច្រើន​សន្ធឹក​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ត​កិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ​តុលា​ នេះ បា​នប​ញ្ជូន​សំណុំរឿង​ឈ្មួញ​គ្រឿងញៀន​៦​នាក់​ទៅ​កាន់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​នឹង​ចោទប្រកាន់​ជា​ផ្លូវ​ពាក់​ព័ន្ធ​គ្រឿង​ជិត​៣ គីឡូក្រាម​ដែល​ត្រូវ​បាន​បង្ក្រាប ។…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ត​កិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ​តុលា​ នេះ បា​នប​ញ្ជូន​សំណុំរឿង​ឈ្មួញ​គ្រឿងញៀន​៦​នាក់​ទៅ​កាន់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​នឹង​ចោទប្រកាន់​ជា​ផ្លូវ​ពាក់​ព័ន្ធ​គ្រឿង​ជិត​៣ គីឡូក្រាម​ដែល​ត្រូវ​បាន​បង្ក្រាប ។

ជនសង្ស័យ​មាន​ទាំង​៦​នាក់​មាន ៖
១.​ឈ្មោះ ច​ន សុខ​ច​ន្ទ័ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ ខ្មែរ ។
២.​ឈ្មោះ ម៉េ​ង សុភ​ក្ត្រា ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ហៅ បារាំង ។
៣.​ឈ្មោះ តែ លី​ផេង​អាង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ។
៤.​ឈ្មោះ តុង ថា​រិ​ទ្ធ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ។
៥.​ឈ្មោះ ចាន់ ភិ​រម្យ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ។
៦.​ឈ្មោះ ងួ​ន បាលី​ន​កា ភេទ​ស្រី អាយុ ៣៩​ឆ្នាំ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្រោម​ការ​បញ្ជា​ដឹកនាំ​ពី​សំណាក់​ឯកឧត្តម នាយ​ឧត្តម សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តម​សេនី​ឯក ឡឹ​ក វណ្ណៈ កម្លាំង​សមត្ត​កិច្ច​ជំនាញ​ការិយាល័យ​ទី​៥ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​ករណី ដឹក​ជញ្ជូន នឹង​ជួញដូគ្រឿងញៀន​ដោយ​ខុសច្បាប់ នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១ ។

សមត្ថកិច្ច​បញ្ជាក់​ថា កិច្ច​បង្ក្រាប​នោះ​ដឹកនាំ​កម្លាំង​ដោយ​លោ សាន សុ​ទ្ធី លោក មាស ហត នាយករង​មន្ទីរ នឹង​លោក ជាវ វ​ណ្ណា នាយ​កា​រិ​ល័យ (​ក​៥) ដោយ​មានការ​សម្របសម្រួល​ពី​លោក ហេង ផេង ព្រះរាជ អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ បង្ក្រាប​នៅ​ចំណុច​ភោជនីយដ្ឋាន​បុប្ផា​លាក់​ខ្លួន តាម​ផ្លូវ​បេតុង​បណ្តោយ​មាត់ទន្លេ ស្ថិត​ក្នុង​សង្កាត់​ព្រែ​កលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

លទ្ធផល​ ឃាត់ខ្លួន​ឈ្មួញ​គ្រឿងញៀន​ប្រុ​សស្រី​ចំនួន​៦នាក់ នឹង​រិ​ប​អូស​ថ្នាំ​ញៀន​ជិត​៣គីឡូក្រាម ក្នុង​នោះ​មាន​៖​ ​សា​ធារ​តុ​ញៀន​ប្ត​ភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ ២៨៤៧. ០១​ក្រាម ។ ជនសង្ស័យ​ទាំង​៦ នាក់​មាន នឹង​កំពុង​ស្ថិត​នៅ​ដំណាក់កាល​អយ្យការ​អម​សាលាដំបូង​បើក​ការ​ស៊ើបសួរ ៕ ​

អត្ថបទសរសេរ ដោយ