ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី ABC Extra Stout Ambassadors បន្ត​ផ្ដល់​ឧត្ដមភាព​ជូន​អតិថិជន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ​ABC Extra Stout បាន​រៀបចំ​កម្មវិធី​ABC Brand Ambassador Program 2016 ក្នុង​ដំណាក់កាល​ទី​ពីរ​នៅ​តាម​ភោជនីយដ្ឋាន ហាង​BBQs និង​បណ្តា​ហាង​ផ្សេង​ទៀត​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ​ABC Extra Stout បាន​រៀបចំ​កម្មវិធី​ABC Brand Ambassador Program 2016 ក្នុង​ដំណាក់កាល​ទី​ពីរ​នៅ​តាម​ភោជនីយដ្ឋាន ហាង​BBQs និង​បណ្តា​ហាង​ផ្សេង​ទៀត​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ដោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់ ។

ជា​ផ្នែក​មួយ​នៃ​កម្មវិធី​នេះ ក្រុម​នារី​ស្រស់​ស្អាត​តំណាង​ស្រា​បៀរ​ABC Extra Stout ប្រកបដោយ​ភាព​ទាន់សម័យ និង​ទំនើប បាន​ចុះ​ទៅ​កាន់​ទីតាំង​ហាង​ដែល​ពេញ​និយម​មួយ​ចំនួន​រៀង​រាល់​រាត្រី​ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សៅរ៍ ដោយ​ផ្តល់​ជូន​នូវ​ឱកាស​ទទួល​បាន​រង្វាន់​ប្រណីត​ជា​ច្រើន​សម្រាប់​តែ​អ្នក​ដែល​និយម​គាំទ្រ​ស្រា​បៀរ ABC Extra Stout។

ដោយ​ប្រើ​ប្រព័ន្ធ​ពិសេស​លើ​ថេ​ប្លេ​ត ក្រុម​នារី​ស្រស់​ស្អាត​តំណាង​ស្រា​បៀរ​ABC Extra Stout បង្ហាញ​ប្រាប់​ក្រុម​អតិថិជន​និយម​គាំទ្រ​ស្រា​បៀរ ABC Extra Stout ពី​របៀប​ចូលរួម​ក្នុង​កម្មវិធី​ពិសេស​នេះ ដូច្នេះ​ពួក​គេ​អាច​មានឱកាស​ឈ្នះ​រង្វាន់​ប្រណីត​ជា​ច្រើន ។

ABC Extra Stout គឺជា​ស្រា​បៀរ​ទឹកខ្មៅ​មានគុណ​ភាព​ខ្ពស់​ដែល​ឈានមុខ​គេ​លើ​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ប្រភព​ដើម​ពី​ប្រទេស​សិង្ហ​បុរី​នៅ​ឆ្នាំ​១៩៣១​និង​បាន​ក្លាយជា​ស្រា​បៀរ​ទឹកខ្មៅ​ដ៏​ពេញ​និយម​ក្នុង​ចំណោម​អតិថិជន​នៅ​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក ។

ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​កម្មវិធី ABC Ambassador  ទីតាំង និង​ពេលវេលា​រៀបចំ​កម្មវិធី​ពិសេស សូម​ចូល​ទៅ​កាន់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​៖www.facebook.com/ABC.ExtraStoutCambodia