ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស សង្គ្រាមស៊ីវិលនៅតែមាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ទោះបី​មាន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ក្តី ក្រោយមក​កម្ពុជា​នៅ​តែ​មាន​សង្គ្រាមស៊ីវិល ។ អបអរសាទរ​ខួប​៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ទោះបី​មាន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ក្តី ក្រោយមក​កម្ពុជា​នៅ​តែ​មាន​សង្គ្រាមស៊ីវិល ។

អបអរសាទរ​ខួប​៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា សម្តេច​តេ​ជោ ហ៊ុន​សែន លើក​ឡើង​បណ្តា​ម​សង្គម​ថា ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២១​នេះ គឺជា​ខួប​៣០​ឆ្នាំ (២៣ តុលា ១៩៩១-២៣​តុលា ២០២១) នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ។

៣០​ឆ្នាំ​មុន ពោល គឺ​នៅ​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ ភាគី​ទាំង​៤ របស់​កម្ពុជា​រួម​មាន សម្តេច​តេ​ជោ ហ៊ុន សែន តំណាង​អោយ​រដ្ឋាភិបាល​កម្ពុជា​ចលនា​តស៊ូ​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ដែល​តំណាង​ដោយ​សម្តេចព្រះ​នរោត្តម​សីហ​នុ និង​សម្តេចក្រុមព្រះ​នរោត្តម​រណ​ប្ញ​ទ្ឋិ រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​តំណាង​ដោយ លោក សឺ​ន សាន និង​ក្រុម​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុ​ល​ពត​) តំណាង​ដោយ លោក ខៀវ សំ​ផ​ន បាន​ឈាន​ទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ក្រោម​វត្តមាន​សាក្សី​មក​ពី​១៨​ប្រទេស រួម​ទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) ផង​ដែរ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ។

សម្តេច​ថា មុន​នឹង​ឈាន​មក​ដល់​កិច្ចព្រមព្រៀង​នាទី​ក្រុងប៉ារីស ២៣ តុលា គឺ​សម្តេច​បាន​ជួប​ពិភាក្សា​ដំបូង​បំផុត​ជាមួយ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​សម្តេចព្រះ នរោត្តម សីហ​នុ នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​១៩៨៧ នៅ FERE-EN-TARDENOIS នៅ​ប្រទេស​បារាំង ដែល​ការ​ចរចា​នេះ មាន​សេចក្តី​ប្រកាស​រួម​ឡាយព្រះហស្តលេខា​ដោយ​សម្តេចព្រះ​នរោត្តម​សីហ​នុ និង​សម្តេច ហ៊ុន សែន ដែល​ហៅ​ថា (​ជំនួប​ចរចា​សីហ​នុ​-​ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃ​ទី​០២-០៤ ខែធ្នូ ឆ្នាំ​១៩៨៧) ។ ហើយ​បន្ទាប់​មក​ក៏​មាន​កិច្ចចរចា​បន្ត​រវាង​សីហ​នុ​-​ហ៊ុន សែន លើក​ទី​២ ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​២០-២១ ខែមករា ឆ្នាំ​១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេស​បារាំង និង​នៅ​ទីកន្លែង​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។

សម្តេច​បាន​លើក​ឡើង​ទៀត​ថា ទោះបី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ា​រី​ស ២៣ តុលា ១៩៩១ ក៏​ពិតមែន ប៉ុន្តែ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​នៅ​បន្ត​ដែល​បង្ក​ដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុ​ល​ពត​) ។ ក្រោម​នយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បាន​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង នៅ​ឆ្នាំ​១៩៩៨ ដែល​កម្ពុជា​ទូ​ទាំង​ប្រទេស បាន​ស្គាល់​នូវ​សន្តិភាព​ពេញលេញ និង​សំបូរ​សប្បាយ​រហូត​មក​ដល់​សព្វថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ