លើកដែកទាក់ខ្សែភ្លើងកាបឆក់ស្លាប់ទាំង២នាក់
ខេត្តប៉ៃលិន ៖ កម្មករ២នាក់ ត្រូវខ្សែភ្លើងកាបឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈជនរងគ្រោះឡើងទៅលើដើមឈើនោះលើកដែកមូលប្រវែង៨ម៉ែត្រ
ខេត្តប៉ៃលិន ៖ កម្មករ២នាក់ ត្រូវខ្សែភ្លើងកាបឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈជនរងគ្រោះឡើងទៅលើដើមឈើនោះលើកដែកមូលប្រវែង៨ម៉ែត្រ
ខេត្តប៉ៃលិន ៖ កម្មករ២នាក់ ត្រូវខ្សែភ្លើងកាបឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈជនរងគ្រោះឡើងទៅលើដើមឈើនោះលើកដែកមូលប្រវែង៨ម៉ែត្រ ដើម្បីសង់ដំបូលរោងប្រក់តង់ ដាក់ផ្លែស្វាយ និងផ្លែដូង ចៃដន្យទាក់នឹងខ្សែភ្លើងកាបនៅក្បែរនោះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខផ្ទះស្ត្រី ឈ្មោះ ខៀវ សុគន្ធារី ជាប់ផ្លូវជាតិលេខ៥៧ ក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
លោក អ៊ុក សុធា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលល្វា បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ម្នាក់ ឈ្មោះ ង៉ា ហន អាយុ២៣ឆ្នាំ ជាកម្មករ មានទីលំនៅក្នុងភូមិបល័ង្ក ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀត ឈ្មោះ លឿម ផល្លា អាយុ៣៤ឆ្នាំ ជាកម្មករដូចគ្នា មានស្រុកកំណើតនៅភូមិចក ឃុំរហាត់ទឹក ស្រុកមង្គលបុរី បច្ចុប្បន្ន មកស្នាក់នៅមុខកន្លែងកើតហេតុខាងលើ ។
សពជនរងគ្រោះទាំងពីរនាក់ ត្រូវបានសាច់ញាតិដឹកតាមរថយន្តបញ្ជូនទៅស្រុកកំណើតនៅឯខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ