ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយងាយៗសម្រាប់បញ្ហាយារស្បែកពោះ ក្រោយពេលសម្រាលបុត្រ

3 ឆ្នាំ មុន

វាជាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ​ ដែលស្រ្តីមានឡើងសង្វារនិងស្បែកពោះយារ ក្រោយពីសម្រាលបុត្ររួច។ នេះគឺដូចជាប៉ោងប៉ោងដែលក្មេងផ្លុំលេងអ៊ីចឹង។ នៅពេលឡើងតឹងខ្លាំង ហើយធូរមកវិញ វានឹងឡើងយារជាក់ជាមិនខាន។ តែថ្ងៃនេះ អ្នកកុំបារម្ភពេកអី ព្រោះថាអ្នកនឹងបានស្គាល់ពីគន្លឹះងាយៗមួយចំនួនដែលជួយអោយស្បែក…

វាជាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ​ ដែលស្រ្តីមានឡើងសង្វារនិងស្បែកពោះយារ ក្រោយពីសម្រាលបុត្ររួច។ នេះគឺដូចជាប៉ោងប៉ោងដែលក្មេងផ្លុំលេងអ៊ីចឹង។ នៅពេលឡើងតឹងខ្លាំង ហើយធូរមកវិញ វានឹងឡើងយារជាក់ជាមិនខាន។ តែថ្ងៃនេះ អ្នកកុំបារម្ភពេកអី ព្រោះថាអ្នកនឹងបានស្គាល់ពីគន្លឹះងាយៗមួយចំនួនដែលជួយអោយស្បែក ក៏ដូចជាក្បាលពោះរបស់អ្នកតឹងណែនរាបស្មើស្រស់ស្អាតឡើងវិញយ៉ាងឆាប់រហ័ស។

១. ទទួលទានអាហារដែលមានប្រូតេអ៊ីននិងខ្លាញ់ល្អ

តើអ្នកធ្លាប់ដឹងទេថាការទទួលទានខ្លាញ់និងប្រូតេអ៊ីនល្អៗជួយពង្រឹងសុខភាពសាច់ដុំ? ប្រតេអ៊ីនក៏មានកូឡាជែនដែលចាំបាច់សម្រាប់ស្បែកតឹងណែនគួរអោយកត់សម្គាល់។ បរិមាណនៃប្រូតេអ៊ីនដែលអ្នកគួរទទួលទានអាស្រ័យលើថាតើអ្នកបានហាត់ប្រាណ ឬធ្វើសកម្មភាពច្រើនប៉ុណ្ណាក្នុងមួយថ្ងៃ កម្ពស់ រួមទាំងទម្ងន់ផងដែរ។ ប្រូតេអ៊ីនកាន់តែចាំបាច់ថែមទៀតកំឡុងពេលបំបៅដោះ។

២. បំបៅដោះកូនជាមួយនឹងទឹកដោះម្តាយ

ក្រៅពីជាប្រភពដ៏ល្អបំផុតមួយនៃអាហារសម្រាប់ទារកហើយនោះ ការបំបៅដោះក៏ផ្ដល់អត្ថប្រយោជន៍អស្ចារ្យជាច្រើនចំពោះស្ត្រីជាម្ដាយផងដែរ។នេះគឺដោយសារតែកាឡូរីក្នុងរាងកាយត្រូវបានបំលែងទៅជាទឹកដោះ។ ដំណើរការនេះអាចជួយអោយអ្នកស្រកទម្ងន់និងទទួលបានស្បែកតឹងណែនឡើងវិញ។

៣. ទទួលទានទឹកឱ្យបានគ្រប់គ្រាន់

វិធីដ៏ងាយបំផុតមួយទៀតដើម្បីបន្តឹងស្បែកឡើងវិញក្រោយសម្រាលបុត្រនោះ គឺការទទួលទានទឹកអោយបានគ្រប់គ្រាន់។ វិធីនេះមិនត្រឹមជួយរក្សាជាតិទឹកក្នុងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់សុខភាពនិងភាពបត់បែននៃស្បែកផងដែរ។ រាងកាយត្រូវការទឹកគ្រប់គ្រាន់ដើម្បីដុតបំផ្លាញខ្លាញ់មិនល្អបន្ថយក្បាលពោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ