ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល ប្រារព្ធពិធីអបអរសាទរ ខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស ថ្ងៃ២៣តុលា ១៩៩១

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ក្រសួងការបរទេស បានប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប លើក​ទី​៣០ នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី ដំណោះស្រាយ​នយោបាយ​រួម​នៃ​ជម្លោះ​កម្ពុជា ហៅ​កាត់​ថា…

ភ្នំពេញ​៖ ក្រសួងការបរទេស បានប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប លើក​ទី​៣០ នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី ដំណោះស្រាយ​នយោបាយ​រួម​នៃ​ជម្លោះ​កម្ពុជា ហៅ​កាត់​ថា «​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស​» ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១​។ ពិធី​ជួបជុំ​នេះ នឹងធ្វើ​ឡើង នៅ​ថ្ងៃ​សៅរ៍ ទី​២៣ ខែតុលា ឆ្នាំ​២០២១ នៅ​វិមាន​សន្តិភាព​។

​ក្រសួងការបរទេស បានប្រកាសថា តាងនាម​ឱ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​មួយ​ប្រកបដោយ​អត្ថន័យ​ខ្លឹមសារ ។​

​តាម​សេចក្តីប្រកាស ក្នុង​ពិធី​នេះ នឹងមាន​ការអញ្ជើញ​ចូលរួម រួមមាន តំណាង​មកពី​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និង​ការិយាល័យ​អង្គការសហប្រជាជាតិ នៅ​រាជធានី​ភ្នំពេញ​។​

​ក្រសួងការបរទេស ក៏បាន​ប្រក​សា​ថា នៅក្នុង​ពិធី ឯកឧត្តម Jean-Yves Le Drian រដ្ឋមន្ត្រី​កិច្ចការ​អឺរ៉ុប និង​ការបរទេស​បារាំង និង​លោកជំទាវ Retno L.P. Marsudi រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី នឹង​ផ្ញើ​សារ​អបអរសាទរ​មក​ចូលរួម ខណៈ​ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​តំណាងឱ្យ​អង្គទូត​ទាំងអស់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ