ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែ​គេ​ប្តឹង ទើប​សុខចិត្ត

10 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា សំណង់​បេតុង​មួយ​កន្លែង​ត្រូវ​គេ​​ដឹង​ថា ជា​របស់​លោក​ជា ស៊ុន​​ហាក់ ស្ថិត​ក្នុងភូមិ​ទី​២ សង្កាត់​​ជ្រោយចង្វា ខណ្ឌ​ជ្រោយ​ចង្វា ដែលបាន​សាងសង់​រំលោភ​ច្រាំង​ទន្លេ និង​ដី​ស្ថានីយ​បូក​ទឹក ហើយនៅ​​ព្រឹក​ថ្ងៃ​ទី​២៥ មីនា

រាជ​ធានី​​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា សំណង់​បេតុង​មួយ​កន្លែង​ត្រូវ​គេ​​ដឹង​ថា ជា​របស់​លោក​ជា ស៊ុន​​ហាក់ ស្ថិត​ក្នុងភូមិ​ទី​២ សង្កាត់​​ជ្រោយចង្វា ខណ្ឌ​ជ្រោយ​ចង្វា ដែលបាន​សាងសង់​រំលោភ​ច្រាំង​ទន្លេ និង​ដី​ស្ថានីយ​បូក​ទឹក ហើយនៅ​​ព្រឹក​ថ្ងៃ​ទី​២៥ មីនា ២០១៦ នេះ ​សាលា​រាជធានី​ភ្នំពេញ ក៏​​សម្រេច​​រុះរើ​ដោយ​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយចោល​ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ពី​របស់​រដ្ឋាករ​ស្វយ័ត ។

ការ​ចុះ​រុះ​​រើ​នេះ ធ្វើ​តាម​របៀប​វិធានការ​រដ្ឋបាល​របស់​អាជ្ញាធរ​តាម​ពាក្យបណ្តឹង ដែលគណៈកម្មការ​ចម្រុះ​ ​​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​​លោក អ៊ឹ​ង ប៊ុ​ន​ថន ។ គួរ​បញ្ជាក់ថា សំណង់​មួយ​កន្លែង​​នេះ កន្លងមក​ត្រូវ​បាន​ខាង​រដ្ឋ​ករ​​ធ្លាប់​ធ្វើការ​ហាមឃាត់​​ជា​ច្រើន​​លើក​ហើយ ព្រោះ​វាធ្វើ​ឱ្យ​​​ប៉ះពាល់​ខ្លាំង​ដល់​ស្ថានីយ​បូមទឹក និង​បំពង់​​បង្ហូរទឹក​​ចូល​ទៅ​ក្នុង​ទន្លេ តែ​ខាង​សំណង់​​នេះ នៅ​តែ​បន្ត​សាង​​សង់​​ទៀត ។

ទន្ទឹម​នេះដែរ​ គេ​ឃើញ​លោក​ជា ស៊ុន​ហាក់ បាន​ព្យាយាម​សម្របសម្រួល​ជាមួយ​ខាង​អាជ្ញាធរ ដោយ​ដំបូង​សុខចិត្ត​វាយ​កម្ទេច​ដោយ​ខ្លួន​ឯង ។ ប៉ុន្តែ​បន្ទាប់​ពី​ខាង​អាជ្ញាធរ​​ត្រួតពិនិត្យ និង​វាស់វែង​មក ក៏​សម្រេច​យក​គ្រឿងចក្រ​មក​វាយ​​កម្ទេច​វិញ បន្ទាប់​ទទួលបញ្ជា​ពីសា​លា​រាជធានី​ភ្នំពេញ ។