ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រុន​លឿង​ឆ្លង​តាម​រយៈ​មូស​ខ្លាខាំ​ដូច​ជំងឺគ្រុនឈាម

10 ឆ្នាំ មុន

ចាប់ពី​ឆ្នាំ​២០១៥​មក​ទល់​នឹង​ឆ្នាំ​២០១៦​នេះ មានការ​ផ្ទុះ​ឡើង​នៃ​រោគ​គ្រុន​លឿង​នៅ​ប្រទេស​អង់​ហ្គោ​ឡា ទ្វីបអាហ្វ្រិក ដែល​បាន​សម្លាប់​មនុស្ស​ជាង​១​រយ​នាក់​។ គ្រុន​លឿង​គឺជា​ជំងឺគ្រុនឈាម​បង្ក​ឡើង​ដោយ​វីរុស

ចាប់ពី​ឆ្នាំ​២០១៥​មក​ទល់​នឹង​ឆ្នាំ​២០១៦​នេះ មានការ​ផ្ទុះ​ឡើង​នៃ​រោគ​គ្រុន​លឿង​នៅ​ប្រទេស​អង់​ហ្គោ​ឡា ទ្វីបអាហ្វ្រិក ដែល​បាន​សម្លាប់​មនុស្ស​ជាង​១​រយ​នាក់​។ គ្រុន​លឿង​គឺជា​ជំងឺគ្រុនឈាម​បង្ក​ឡើង​ដោយ​វីរុស ហើយ​បានជា​ហៅ​គ្រុន​លឿង​ដោយសារ​តែ​អ្នក​កើតរោគ​នេះ​អាច​នឹង​វិ​វ​ឌ្ឍ​ទៅ​ជា​មាន​រោគ​សញ្ញា​ខាន់លឿង ។ ជំងឺ​នេះ​ក៏​ត្រូវ​បាន​ចម្លង​តាម​រយៈ​មូស​ខ្លាខាំ​ដូច​គ្នា​ទៅ​នឹង​ជំងឺគ្រុនឈាម ហ្ស៊ី​កា និង​ជំងឺ​ឈី​ក​ដែរ​។ ចំពោះ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ត្រូវ​បាន​គេ​ចែក​ចេញ​ជា​ពីរ​ដំណាក់កាល ៖

-​ដំណាក់កាល​ទី​១៖ ភាគច្រើន​នៃ​ជំងឺ​នេះ​មាន​រោគ​សញ្ញា​ដូច​ជា គ្រុនក្តៅ ឈឺ​សាច់ដុំ​ផ្នែក​ខ្នង ឈឺក្បាល ញាក់ញ័រ មិន​ឃ្លាន​អាហារ ចង្អោរ ក្អួត និង​អាច​ជា​ដោយ​ឯកឯង​ក្នុង​កំឡុង​ពេល​៣​ទៅ​៤​ថ្ងៃ ។

-​ដំណាក់កាល​ទី​២៖ ១៥​ភាគរយ​វិវឌ្ឍន៍​ទៅ​ជា​គ្រុនក្តៅ​វិញ និង​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ដូច​ជា​រោគ​ខាន់លឿង និង​ក្អួតចង្អោរ​។ បន្ទាប់​មក​អាច​មាន​ឈាម​ចេញ​តាម​មាត់ ច្រមុះ ភ្នែក ឬ​ក្រពះ​។ ៥០​ភាគរយ​នៃ​ដំណាក់កាល​ទី​២​នេះ​អាច​ស្លាប់​ក្នុង​កំឡុង​ពេល​១០​ទៅ​១៤​ថ្ងៃ បើ​គ្មាន​ការ​ព្យាបាល​បាន​ត្រឹមត្រូវ ។

ជំងឺ​គ្រុន​លឿង​កើតជា​ប្រចាំ​នៅ​តំបន់​ប្រទេស​អាហ្វ្រិក និង​អា​មេ​រិ​ក​ខាងត្បូង ។ ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​តាំងពី​សតវត្ស​ទី​១៧​មក​ម៉្លេះ និង​តែងតែ​រាល​ចូល​ទៅ​ប្រទេស​ផ្សេង​ៗ​ក្នុង​ពិភពលោក ហើយ​ជំងឺ​នេះ​អាច​កើត​មាននៅ​លើ​មនុស្ស​គ្រប់​វ័យ ។

បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​សម្លាប់​វីរុស​នេះ​នៅ​ឡើង​ទេ ការ​ព្យាបាល​គឺ​ពឹងផ្អែក​តែ​ទៅ​លើ​ការ​ព្យាបាល​តាម​វេជ្ជសាស្ត្រ​ដើម្បី​កាត់​បន្ថយ​រោគ​សញ្ញា​របស់​អ្នកជំងឺ ។
វិធី​បង្ការ​ជំងឺ​នេះ​មាន​ដូច​ជា​៖

-​ចាក់​វ៉ាក់សាំង​ការពារ ដែល​លោក​អ្នក​អាច​រកបាន​នៅ​ប៉ាស្ទ័រ​កម្ពុជា វ៉ាក់សាំង​គឺជា​ការ​បង្ការ​ដ៏​មាន​ប្រសិទ្ធភាព ។
-​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ដែល​មាន​ជំងឺ​ប្រភេទ​នេះ លោក​អ្នក​ចាំបាច់​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ឲ្យ​បាន​១​ខែ​មុន​ចេញដំណើរ​។
-​ការ​កម្ចាត់​ដង្កូវទឹក ជម្រក​មូស និង​បង្ការ​មូស​ខ្លា ជា​វិធានការ​ដ៏​មាន​សារសំខាន់​បំផុត​ក្នុង​ការ​ទប់ស្កាត់​រោគ​លឿង​ខាងលើ ៕