ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​អ្នក​ដើរ​ឆ្លងផ្លូវ​ស្លា.ប់​បើក​រត់​បាត់​ស្រមោល

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ​មក​ពី​ទិញ​ភេសជ្ជៈ​ហូប ​ត្រូវ​រថយន្ត​បើក​បុក​រង​របួស​ធ្ងន់​ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀតបាន​ស្លា.ប់ ចំណែក​រថយន្ត​បង្ក​បើក​រត់​បាត់​ស្រមោល

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ​មក​ពី​ទិញ​ភេសជ្ជៈ​ហូប ​ត្រូវ​រថយន្ត​បើក​បុក​រង​របួស​ធ្ងន់​ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀតបាន​ស្លាប់ ចំណែក​រថយន្ត​បង្ក​បើក​រត់​បាត់​ស្រមោល ​កាល​ពី​​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែមីនា ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​០៦៥ ផ្លូវ​២១៧ ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ ។

ជន​រង​គ្រោះ​​​មិន​ត្រូវ​​បាន​គេ​​​ស្គាល់ឈ្មោះ​នោះ​ទេ មាន​អាយុ​ជាង​៣០​ឆ្នាំ ​​ជា​កម្មករ​សំណង់ ។ ចំណែក​រថយន្ត​បង្ក​មិន​ចាំ​ម៉ាក ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា មុន​​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​​​ដើរ​ឆ្លងផ្លូវ​ទៅ​ទិញ​ភេសជ្ជៈ​ហូប​រួចដើរ​ឆ្លង​ផ្លូវ​​​ត្រឡ​ប់​មក​វិញ​ ​ត្រូវ​​រថយន្ត​មួយ​គ្រឿង​​បើក​ពី​ត្បូង​ទៅ​ជើង ​ក្នុង​ល្បឿន​លឿន​​​បុក​​ពេញទំហឹង​​​តែ​ម្តង ​រួច​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​រត់​គេច​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​​ដ្ឋា​ន​មក​ដល់​​ក៏​ទាក់ទង​ហៅ​រថយន្ត​រថយន្ត​សង្គ្រោះ​​ដឹក​​ទៅ​ព្យាបាល ប៉ុន្តែ​មុន​នឹង​រថយន្ត​ទៅ​ដល់​ជន​រង​គ្រោះ​ស្រែក​ទឹក​ខ្លាំង​ពេក​ប្រជាពលរដ្ឋ​​យក​ទឹក​ឲ្យ​ហូប លុះ​​​មក​ដល់​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-​សូ​វៀត បាន​ប្រមាណ​១​ម៉ោង ​ក៏​បាន​ដាច់ខ្យល់​ស្លាប់ ។

សព​បាន​យក​ទៅ​តម្កល់​ទុក​នៅសាល​សព​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀត រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាមប្រពៃណី ៕