ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របប​យោធា​មី​យ៉ា​ន់ម៉ា ចាប់​បាតុករ​សារ​ជា​ថ្មី​ទៀតជាង​១០០​​នាក់ ក្រោយ​ដោះ​លែង​ប៉ុន្មាន​ថ្ងៃ

2 ឆ្នាំ មុន

មីយ៉ាន់ម៉ា ៖ រដ្ឋាភិបាលយោធា​មី​យ៉ា​ន់​ម៉ា បាន​ធ្វើការ​ចាប់ខ្លួន​បាតុករ​សា​ជា​ថ្មី​ចំនួន​ជាង​១០០​នាក់​។ អ្នក​ទាំងនោះ​ត្រូវ​បាន​ចាប់

មីយ៉ាន់ម៉ា ៖ រដ្ឋាភិបាលយោធា​មី​យ៉ា​ន់​ម៉ា បាន​ធ្វើការ​ចាប់ខ្លួន​បាតុករ​សា​ជា​ថ្មី​ចំនួន​ជាង​១០០​នាក់​។ អ្នក​ទាំងនោះ​ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​ពេល​ត្រូវ​បាន​ដោះ​លែង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Channel News Asia នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​។

មី​យ៉ា​ន់​ម៉ា បាន​ធ្លាក់​ចូល​ក្នុង​ភាព​វឹកវរ​នយោបាយ​ចាប់តាំងពី​មាន​រដ្ឋប្រហារ​យោធា​កាលពី​ខែកុម្ភៈ ឆ្នាំ ២០២១ ដោយ​មនុស្ស​ជាង ១.១០០​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់​ក្នុង​ការ​បង្ក្រាប និង​ជាង ៨.០០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​។ នេះ​បើ​តាម​តួលេខ​របស់​សមាគមជំនួយ​សម្រាប់​អ្នកទោស​នយោបាយ (AAPP)​។

កាលពី​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្តា​ហ៍​នេះ មេដឹកនាំ​យោធា​មី​យ៉ា​ន់ម៉ា មីន អ៊ុ​ង​ឡាំង បាន​ប្រកាស​ថា​នឹង​មានការ​ដោះ​លែង​អ្នកទោស​ជាង ៥.០០០​នាក់​នៅ​ក្នុង​ពិធីបុណ្យ​សាសនា Thadingyut រយៈពេល ៣​ថ្ងៃ​។

ចំនួន​ពិតប្រាកដ​នៃ​អ្នកទោស​ដែល​ត្រូវ​បាន​គេ​ដោះ​លែង​ពិបាក​ផ្ទៀងផ្ទាត់​ណាស់ ហើយ​មាន​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​គេ​ដោះ​លែង ក្រោយ​ពេល​ចុះហត្ថលេខា​លើ​ឯកសារ​ដោយ​សន្យា​ថា​ឈប់​ប្រព្រឹត្តិ​ខុស​ទៀត​។

ប៉ុន្តែ​សមាគម​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ បាន​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាងតិច ១១០​នាក់​ដែល​ត្រូវ​បាន​គេ​ដោះ​លែង ត្រូវ​បាន​ចាប់ខ្លួន​សារ​ជា​ថ្មី​។

សូម​រម្លឹក​ថា របប​យោ​ថា​របស់​លោក មីន អ៊ុ​ង​ឡាំង កំពុង​រង​សម្ពាធ​យ៉ាង​ខ្លាំង ហើយ​ការ​ប្រកាស​របស់​លោក​ក្នុង​ការ​ដោះ​លែង​មនុស្ស​ជាង ៥.០០០​នាក​ទូ​ទាំង​ប្រទេស កើតឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេល​សមាគម​ន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន បាន​សម្រេច​ដក​លោក​ចេញពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ចុងខែ​តុលា​នេះ ក្នុង​ប្រទេស​ប្រ៊ុ​យ​ណេ​៕ (​យោង​តាម​ប្រភព​៖ Channel News Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ