ថ្ងៃចូលរោងការបាត់កូនក្រមុំពេញ១ថ្ងៃ មេបាចត់មាត់
ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ដោយសារថ្ងៃចូលរោងការស្រាប់តែបាត់កូនក្រមុំ ធ្វើអោយក្រុមគ្រួសារចែកផ្លូវ…
ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ដោយសារថ្ងៃចូលរោងការស្រាប់តែបាត់កូនក្រមុំ ធ្វើអោយក្រុមគ្រួសារចែកផ្លូវ…
ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ដោយសារថ្ងៃចូលរោងការស្រាប់តែបាត់កូនក្រមុំ ធ្វើអោយក្រុមគ្រួសារចែកផ្លូវគ្នាស្វះស្វែងរកគ្រប់ច្រកល្ហក និងបានកាន់រូបថតកូនក្រមុំជាច្រើនសន្លឹកទៅដាក់តាមនគរបាលប៉ុស្តិ៍ ស្រុក និងក្រុង ដើម្បីអោយជួយរក ។
ហេតុការណ៏នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៣ មីនា ។ តែទោះយ៉ាងណាកូនក្រមុំរូបនោះត្រូវបានរកឃើញវិញនៅវេលាម៉ោង១១យប់ថ្ងៃដដែល នៅចំណុចបរិវេណវិទ្យាល័យស្រុកទឹកផុស ក្នុងអាការៈរវើរវាយ ដែលតាមការអះអាងពីក្រុមគ្រួសារបានប្រាប់ថា នាងត្រូវថ្នាំសណ្តំគេ និងបាត់អស់គ្រឿងអលង្ការ ។
មន្ត្រីនគរបាលស្រុកទឹកផុសបានអោយដឹងថា កូនក្រមុំរូបនោះមានឈ្មោះ ជា សាវី អាយុ១៩ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ។ ពីធីមង្គលការនេះចាប់ផ្តើមសូត្រមន្តចូលរោងនៅរសៀលថ្ងៃទី២៣ មីនា និងព្រឹកឡើងត្រូវធ្វើពិធីហែជំនូនចូលរោងការ ។ ប៉ុន្តែនៅព្រឹកថ្ងៃទី២៣ មីនាកូនក្រមុំ និងក្រុមគ្រួសារបានមកផ្សារស្រុកទឹកផុស ដើម្បរកទិញរបស់របរមួយចំនួន ស្រាប់តែពេលរៀបនឹងត្រឡប់ទៅវិញ ក៏បាត់កូនក្រមុំរហូតតែម្តង ធ្វើអោយក្រុមគ្រួសារជ្រួលច្របល់គ្រប់គ្នា ហើយបានតាមរកគ្រប់ទីកន្លែង ។ ក្រុមគ្រួសារក៏បានយករូបថតដាក់តាមនគរបាលគ្រប់កន្លែង ក្នុងនោះនគរបាលក្រុងកំពង់ឆ្នាំង ក៏ទទួលបានរូបថតកូនក្រមុំមួយសន្លឹកដែរ ។ នគរបាលក៏បានចេញស្ទាក់គ្រប់កន្លែង តាមផ្ទះសំណាក់ក៏ត្រូវតាមរកដែរ តែពុំទទួលបានលទ្ឋផលឡើយ ។ ទីបំផុតក៏បានទទួលដំណឹងថា ក្រុមគ្រួសារបានរកឃើញហើយនៅវេលាម៉ោង១១យប់ថ្ងៃដដែល នៅក្នុងបរិវេណវិទ្យាល័យស្រុកទឹកផុស ។
បើតាមការអះអាងពីបុរសម្នាក់ដែលប្រាប់ថាត្រូវជាបងជីដូនមួយកូនក្រមុំ បានអោយដឹងថា នៅវេលាម៉ោង១១យប់ក្រុមគ្រួសារកូនក្រមុំបានទទួលទូរសព្ទ័ពីកូនក្រមុំ តែនិយាយមិនច្បាស់ក្នុងភាពរវើរវាយម្តងថា នៅត្រង់នេះ ម្តងថានៅត្រង់នោះ និងចុងក្រោយថា នៅសាលារៀន ទើបក្រុមគ្រួសារបានទៅរកឃើញនៅសាលារៀនមែន តែនាងទន់ខ្លួនរវើរវាយ និងបាត់អស់គ្រឿងអលង្ការពីខ្លួន ។ ហេតុនេះហើយ ទើបក្រុមគ្រួសារសន្និដ្ឋានថា ត្រូវថ្នាំសណ្ដំគេដោះយកគ្រឿងអលង្ការ ។ បន្ទាប់មកក៏បានយកមកមន្ទីរពេទ្យ ។ ចំណែកមន្ទីរពេទ្យក៏មិនបានសន្និដ្ឋានឪ្យបានច្បាស់លាស់ដែរ ព្រោះរឿងត្រូវថ្នាំសណ្ដំ វាហួសពីជំនឿរបស់សម្ថកិច្ច និងគ្រូពេទ្យ ។
ប្រភពដដែលបានបន្តថា ពីធីមង្គលការត្រូវកាត់ខ្លះៗ ដោយខានសូត្រមន្តចូលរោងពីល្ងាច និងពីធីហែជំនូន ក៏ត្រូវលើកមកធ្វើពិធីដង្ហែ នៅម៉ោង១០និង៣០នាទីវិញ ដែលតាមធម្មតាហែជំនូននៅវរលាម៉ោង៧ព្រឹក ហើយពីធីមង្គលការក៏បានប្រព្រឹត្តទៅជាធម្មតាវិញ ដោយខាងកូនកំលោះព្រមតាមទាំងអស់ ធ្វើម៉េចបើវាអីចឹងទៅហើយមានអ្នកណាចង់ ។
ទោះបីមានការបកស្រាយពីក្រុមគ្រួសារយ៉ាងនេះក្តី ក៏មានការលើកឡើងពីមជ្ឈដ្ឋាននានា និងពីសមត្ថកិច្ចនគរបាលថា មិនគួរមានរឿងនេះកើតឡើងឡើយ ។ តាមចាស់បុរាណតែងប្រាប់តៗគ្នាថា កូនកំលោះ កូនក្រមុំ មុនថ្ងៃចូលរោងការមិនត្រូវធ្វើអ្វីឡើយ ហាមធ្វើដំណើរ ទោះជិតក្ដីឆ្ងាយក្ដី ឱ្យនៅតែផ្ទះដែលគេហៅថាចូលម្លប់ ។ ពិសេសការកាន់កាំបិត ពូថៅកាប់នេះកាប់នោះក៏ហាមដែរ ព្រោះខ្លាចមុតដៃមុតជើងខានបានការ និងម្យ៉ាងវិញទៀតការដើរហើរទៅណាឆ្ងាយពីផ្ទះ ក៏ត្រូវបានហាមឃាត់ដែរ គឺត្រូវតាមមើលថែមួយចប់ ៕
ចែករំលែកព័តមាននេះ