ខេត្តសៀមរាប ៖ លោកវរសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដឹកនាំកម្លាំងក្រោមឱវាទចុះបង្ក្រាបការជួញដូរនិងប្រើប្រាស់សារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្រុងសៀមរាប ។
លោកវរសេនីយ៍ទោ ថា ដាលុច បានឱ្យដឹងថា ជនសង្ស័យទាំង៧នាក់ខាងលើនេះ មាន ១/ឈ្មោះ ទុំ សុវណ្ណលី ភេទប្រុស អាយុ២០ឆ្នាំ ២/ឈ្មោះ រឿម ស៊ីណាន ភេទស្រីអាយុ២៥ឆ្នាំ ៣/ឈ្មោះ ណាន រ៉ូស្សា ភេទប្រុស អាយុ១៩ឆ្នាំ ៤/ ឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ៥/ឈ្មោះ សៅ រិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ ៦/ឈ្មោះ អ៊ិប រ៉ូហ្វា ភេទប្រុស អាយុ១៧ឆ្នាំ និង៧/ឈ្មោះ យ៉ង់ ឌីណា ភេទប្រុស អាយុ២៣ឆ្នាំ ។ ចំណែកវត្ថុតាងដែលដកហូតបាន រួមមាន ម្សៅគ្រឿមពណ៌សថ្លាប្រភេទម៉ាទឹកកក១០កញ្ចប់ ទូរស័ព្ទដៃ៧គ្រឿង ដាវ២ ជញ្ជីង២ និងសម្ភារសម្រាប់ច្នៃជក់និងវេចខ្ចប់មួយចំនួនធំទៀត ។
ជនសង្ស័យទាំង៧នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី២៤ មីនា នេះ ដើម្បីអនុវត្តបន្តទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ