ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដកហូតគ្រឿងញៀន២៥កញ្ចប់
រាជធានីភ្នំពេញ ៖ ជនជាតិវៀតណាមម្នាក់ត្រូវបាននគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ២៥៧សេ ផ្លូវលំ
រាជធានីភ្នំពេញ ៖ ជនជាតិវៀតណាមម្នាក់ត្រូវបាននគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ២៥៧សេ ផ្លូវលំ
រាជធានីភ្នំពេញ ៖ ជនជាតិវៀតណាមម្នាក់ត្រូវបាននគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន កាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ២៥៧សេ ផ្លូវលំ ក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
ជនសង្ស័យឈ្មោះ ឡាំង យ៉ាំងឡាំ ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
លោក អ៊ីវ ឈុនផេង អធិការរងនគរបាលខណ្ឌឬស្សីកែវ បានឱ្យដឹងថា ដោយមានបទបញ្ជាពីលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ ជំរុញឱ្យនគរបាលល្បាតនៅក្នុងមូលដ្ឋានដើម្បីបង្ការនិងទប់ស្គាត់បទល្មើស ព្រមទាំងធ្វើការស្រាវជ្រាវ ទើបសមត្ថកិច្ចឈានទៅឆែកឆេរបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានជាក់ស្តែងតែម្តង ។
លោកបានបន្តថា ជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋានដែលសមត្ថកិច្ចស្រាវជ្រាបអស់រយៈពេលយូរមកហើយ ទើបឈានទៅបង្ក្រាបបានដកហូតវត្ថុតាង រួមមាន ថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា២៥កញ្ចប់តូច ថង់ប្លាស្ទិកសម្រាប់ច្រកមួយចំនួន និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀត ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ