ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាលសម្រេចផ្តល់ទិដ្ឋាការដល់ភ្ញៀវទេសចរឡើងវិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បើក​ឱ្យ​មានការ​ផ្ដល់​ទិដ្ឋាការ​ទេសចរណ៍​ឡើង​វិញ ដើម្បី​អាច​ទទួលភ្ញៀវ​បរទេស និង​ភ្ញៀវ​ទេសចរ​ទូទៅ​ចូល​មក​លេង​កម្សាន្ត​នៅ​កម្ពុជា​ព្រមទាំង​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ​នូវ​គោលការណ៍​លើកលែង​ទិដ្ឋាការ (Visa Exemption) ។…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បើក​ឱ្យ​មានការ​ផ្ដល់​ទិដ្ឋាការ​ទេសចរណ៍​ឡើង​វិញ ដើម្បី​អាច​ទទួលភ្ញៀវ​បរទេស និង​ភ្ញៀវ​ទេសចរ​ទូទៅ​ចូល​មក​លេង​កម្សាន្ត​នៅ​កម្ពុជា​ព្រមទាំង​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ​នូវ​គោលការណ៍​លើកលែង​ទិដ្ឋាការ (Visa Exemption) ។

តាម​រយៈ​លិខិត​ផ្ញើ​ជូន​ទៅ​ឯកអគ្គរាជទូត អគ្គ​កុងស៊ុល និង​កុងស៊ុល​កិត្តិយស​នៃ​កម្ពុជា​ប្រចាំ​នៅ​បរ​ទស កាលពី​ថ្ងៃ​ទី​២០ តុលា ស្ដី​ពី​ការ​កែសម្រួល​គោលការណ៍​នៃ​ការ​ផ្តល់​ទិដ្ឋាការ លក្ខខណ្ឌ​ធ្វើ​ដំណើរ និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកដំណើរ​ចូល​មក​កម្ពុជា ស្រប​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស ប្រាក់ សុ​ខុន បាន​មាន​ប្រសាសន៍​ថា «​យោង​តាម​ចំណារ​យល់ព្រម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ចុះ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១ ក្រសួង​សម្រេច​បើក​ឱ្យ​មានការ​ផ្ដល់​ឡើង​វិញ​នូវ​ទិដ្ឋាការ​ទេសចរណ៍​ដែល​ត្រូវ​បាន​ផ្អាក​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​អាច​ទទួលភ្ញៀវ​បរទេស និង​ភ្ញៀវ​ទេសចរ​ទូទៅ និង​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ​នូវ​គោលការណ៍ លើកលែង​ទិដ្ឋាការ (Visa Exemption)» ។

ប្រមុខ​ការទូត​កម្ពុជា គូសបញ្ជាក់​ទៀត​ថា យោង​លើ​កា​រវិ​វ​ឌ្ឍ​កាន់តែ​ប្រសើរ​ឡើង​នៃ​ស្ថានភាព​ទប់ទល់​នឹង​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា រាជរដ្ឋាភិបាល​បាន​សម្រេច​បើក​ប្រទេស​កម្ពុជា​ឡើង​វិញ​ជា​បណ្តើរ​ៗ និង​តាម​ដំណាក់កាល​ជាមួយនឹង​ភាព​ប្រយ័ត្នប្រយែង និង​ការ​ទទួលខុសត្រូវ​ខ្ពស់​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ដោយ​បាន​សម្រួល​លក្ខខណ្ឌ​គោលការណ៍​នៃ​ការ​ផ្តល់​ទិដ្ឋាការ និង​របប​នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកដំណើរ​មក​កម្ពុជា ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បន្ត​ថា ក្នុង​នោះ​ក៏​បាន​ដាក់​ដំណើរការ​ឡើង​វិញ​នូវ​ការ​ស្នើ​សុំ​ទិដ្ឋាការ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច (e-Visa) ដើម្បី​សម្រួល​ដល់​អ្នកដំណើរ​ក្នុង​ការ​ស្នើ​សុំ​ទិដ្ឋាការ​ចូល​មក​កម្ពុជា ប៉ុន្តែ​នៅ​បន្ត​ផ្អាក​ការ​ផ្ដល់​ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) ។

ឯកឧត្តម​បាន​បន្ថែម​ថា ទន្ទឹម​គ្នា​នោះ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជម្ងឺ​កូ​វី​ដ​-១៩ ក៏​បាន​កែសម្រួល​លក្ខខណ្ឌ​ធ្វើ​ដំណើរការ​អនុវត្ត​វិធានការ​សុខាភិបាល និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​កម្ពុជា​សម្រាប់​អ្នកដំណើរ​ចូល​មក​កម្ពុជា ស្រប​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី តាម​រយៈ​សេចក្តីជូនដំណឹង​លេខ ៤៥៣ ស​ខ​ល ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១ ដូច​មាន​ជូន​ភ្ជាប់​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ