ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Penfolds-«World’s Most Admired Brand 2016» ជា​ស្រា​ទំពាំងបាយជូរ​ល្អ​ជាងគេ​លើ​សាកលលោក​ក្នុង​ឆ្នាំ​2016

8 ឆ្នាំ មុន

ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស​(​ថ្ងៃ​អង្គារ ទី​៨ ខែមីនា ឆ្នាំ​២០១៦)៖ Penfolds ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា «​ម៉ាក​ស្រា​ទំពាំងបាយជូរ​ល្អ​ជាងគេ​លើ​សាកលលោក​» ដោយ​ទស្សនាវដ្តី Drinks International

ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស​(​ថ្ងៃ​អង្គារ ទី​៨ ខែមីនា ឆ្នាំ​២០១៦)៖ Penfolds ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា «​ម៉ាក​ស្រា​ទំពាំងបាយជូរ​ល្អ​ជាងគេ​លើ​សាកលលោក​»  ដោយ​ទស្សនាវដ្តី Drinks International ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ភេសជ្ជៈ​ប្រចាំឆ្នាំ​បន្ទាប់​ពី​ភាព​ជោគជ័យ​ដោយ​ទទួល​បាន​ពានរង្វាន់​កិត្តិយស ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ មាន​អ្នកជំនាញ​អន្ដរជាតិ​ក្នុង​វិស័យ​នេះ​ប្រមាណ​២០០​នាក់ រួម​ទាំង​អ្នកទិញ អ្នកបម្រើ​ស្រា អ្នកនិពន្ធ​ស្រា អ្នកឯកទេស​ផ្នែក​ស្រា ក្រុម​អ្នកជំនាញ​និង​អ្នកវិភាគ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែល​បាន​ប្រមូល​ម៉ាក​ស្រា​ពី​តំបន់​ផ្សេង​ៗ​លើ​ពិភពលោក​ទាំងអស់​លើ​រចនាបថ និង​ការ​ប្រៀបធៀប​គុណភាព ។

Peter Gago នាយក​ផ្នែក​ផលិត​របស់​Penfolds​បាន​បញ្ជាក់​ថា​៖«​គ្រប់​ប្រភេទ​ស្រា​នៅ​Penfolds​ត្រូវ​បាន​ទទួលស្គាល់​ជា​សាកល​លើ​គ្រប់​ផ្នែក​ចាប់តាំងពី​អ្នក​ថែ ទំពាំង​បាយជូរ​រហូត​ដល់​ក្រុម​ផ្នែក​លក់ និង​ទីផ្សារ​ដ៏​មាន​ទេព​កោសល្យ​នៅ​ជុំវិញ​ពិភពលោក ដែល​ពួក​គេ​ប្រៀប​បាន​ទ័ព​ជួរ​មុខ​ដ៏​មុត​ស្រួច​សម្រាប់​ការ​លក់​ចេញ​ស្រា​ទំ​ពាំ​ង​បាយ​ជូរ​-​ស ក្រហម និង​ប្រភេទ​ស្រា​ផ្សេង​ៗ ។ បន្ទាប់​ពី​រយៈពេល​១៧២​ឆ្នាំ​ក្នុង​អាជីវកម្ម​ស្រា​នេះ យើង​នៅ​តែ​មាន​មហិច្ឆតា​ខ្ពស់​ជាមួយ​ក្តី​រំភើប​និង​នៅ​តែ​ចង់​អភិវឌ្ឍ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ជាង​មុន និង​ក្លាយជា​ជើងឯក​ផ្នែក​ស្រា​នៅ​ជំនាន់​ក្រោយ​ៗ​ទៀត​» ។

ការ​ទទួលស្គាល់​របស់ Drinks International​បាន​នាំ​ក៏​ដូច​ជា​វិ​វត្ត​មុខមាត់​របស់ Penfolds​ឱ្យ​ល្បី​រន្ទឺ​ជា​សាកល​បន្ថែម​ទៀត​ជាមួយ​ពានរង្វាន់​«​ក្រុមហ៊ុន​ផលិត​ស្រា​ល្អ​ជាងគេ​ប្រចាំឆ្នាំ​» ដែល​Penfolds​បាន​ឈ្នះ​ជាប់​ៗ​គ្នា​ហើយ​ឆ្នាំ​នេះ​ជា​ឆ្នាំ​លើក​ទី​២៥ ដោយ​ធ្វើការ​ប្រគល់​ដោយ​ទស្សនាវដ្តី Wine & Spirits នៅ​ចុងឆ្នាំ​២០១៥​នេះ​-​លើក​ដំបូង​របស់​ពិភពលោក​។ កាលពី​ឆ្នាំ​មុន Penfolds​ទទួល​ពានរង្វាន់​កិត្ដិយស​ឆ្នើម​សម្រាប់​១៩៧១Grange​ដែល​ត្រូវ​បាន​ដាក់​នាម​ជា​ស្រា​ល្អ​បំផុត​របស់​ពិភពលោក​ចាប់ពី​ឆ្នាំ​១៩៧០​ដោយ​ទស្សនាវដ្តី FINE ។ ការ​ទទួលស្គាល់​បន្ត​ទៀត​ក្នុង​ឆ្នាំ​២០១៥​ជាមួយនឹង​ពានរង្វាន់​ការ​ប្រកួត​ស្រា​អន្តរជាតិ (International Wine Challenge) ប្រចាំឆ្នាំ International White Winemaker ។

ក្រុម​គណៈកម្មការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​DrinksInternational ត្រូវ​បាន​ស្នើ​ឲ្យ​បោះ​ឆ្នោត​នៅ​លើ​ម៉ាក​ស្រា​ដែល​គេ​សរសើរ​ច្រើន​ជាងគេ​បំផុត​ដោយ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​ដូច​ខាងក្រោម​នេះ ៖

•​គុណភាព​ស្រា​មិន​ប្រែប្រួល ឬ​ការ​អភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរ
•​ឆ្លុះ​បញ្ចាំង​ពី​ប្រភព​ដើម​នៃ​តំបន់​ឬ​ប្រទេស​របស់​ខ្លួន
•​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​និង​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន​គោលដៅ
•​មាន​ចរាចរ​លើ​ទីផ្សារ​បាន​យ៉ាង​ល្អ​រួម​ជាមួយ​ការ​វេច​ខ្ចប់
•​បង្ហាញ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ទៅ​កាន់​ប្រជាសាស្ត្រ​៕