ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​នាយតាក់ស៊ីទម្លាយ​ការ​ពិត​នៅ​ក្រោយ​រឿង​ថា​«លោក​ក្លាយជា​ថៅ​កា​រ៉ា​ស់​ឡាន និង​ដី​ឡូ​តិ៍»

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង នាយ តាក់ស៊ី ដែល​កន្លង​ទៅ​ល្បីល្បាញ​ថា​ លោក​បាន​ក្លាយ​ជា​ថៅ​កា​រ៉ា​ស់​ឡាន និង​ដី​ឡូ​តិ៍ រស់នៅ​ជីវភាព​ឡូយឆាយ​នោះ គឺជា​រឿង​មិន​ពិត​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង នាយ តាក់ស៊ី ដែល​កន្លង​ទៅ​ល្បីល្បាញ​ថា​ លោក​បាន​ក្លាយ​ជា​ថៅ​កា​រ៉ា​ស់​ឡាន និង​ដី​ឡូ​តិ៍ រស់
នៅ​ជីវភាព​ឡូយឆាយ​នោះ គឺជា​រឿង​មិន​ពិត​នោះ​ទេ ។ ថ្មី​ៗ​នេះ តារា​កំប្លែង​ដែល​ធ្លាប់​មាន​ប្រវត្តិ​បួស​ជា​ព្រះសង្ឃ​មួយ​រយៈពេល​ខ្លី ក្រោយ​ផ្តិត​មេដៃ​លែង​លះ​ភរិយា នាង ភី​ម នោះ បាន​ទម្លាយ​ការ​ពិត​អំពី​ជីវិត​របស់​ខ្លួន​ថា កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក រស់នៅ​ផ្ទះ​ជួល​គេ​តម្លៃ​ត្រឹមតែ៦០​ដុល្លារក្នុង​មួយ​ខែ​តែ​ប៉ុណ្ណោះ ។

Picture

តារា​កំប្លែង​នាយតាក់ស៊ី ដំបូង​ឡើយ​ត្រូវ​បាន​គេ​ទម្លាយ​អោយ​ដឹង​ថា ស្ថានភាព​របស់​តារា​កំប្លែង​រូប​នេះ បាន​ប្រែប្រួល ៣៦០ ឌឺ​ក្រេ​តែ​ម្តនោះ ​គឺ​លោក​បាន​ផ្លាស់​ទៅ​នៅផ្ទះ​ជួល​មួយ​ខែ​៦០​ដុល្លារ ខុស​ពី​អតីត​កាលដែល​លោក​ធ្លាប់​ហ៊ឺហារ ក្រោយ​ចាប់​ឈោង​ភាព​ល្បីល្បាញ​តាម​រយៈ​អាជីព​កំប្លែង​កន្លង​មក​។

យ៉ាងណាមិញ ឆាកជីវិត​មិន​ទៀងទាត់​ឡើយ បន្ទាប់​ជួប​ព្យុះ​ភ្លៀង​ជាមួយនឹង​ការ​រួម​រិ​ត​ដោយ​ជំងឺ នាយ តាក់ស៊ី ធ្លាប់​បានរ​ត់ទៅ​បួស ដោយ​សម្រេច​លែងលះ​ជាមួយ​ភរិយា ដោយ​សម្អាង​ថា​ខ្លួន​នឹង​បួស​អស់​មួយ​ជីវិត​។ យ៉ាងណា​ការ​សាង​ផ្នួស​បួស​ជា​ព្រះសង្ឃ​មិន​បាន​ប៉ុន្មាន​ផង​លោក​ក៏​សម្រេច​ផ្សឹក​វិញ ដោយសារ​ជំងឺ​ប្រចាំ​កាយ​របស់​លោក​កាន់តែ​ធ្វើទុក្ខ​ខ្លាំង ហើយ​លោក​អាច​នឹង​អស់​ជីវិត​ប្រសិនបើ​លោក​នៅ​បន្ត​បួស​។

Picture

ក្រោយ​ពី​សឹក​វិញ​នាយ តាក់ស៊ី ក៏​ត្រូវ​បាន​ផ្តល់​ឱកាស​បាន​ចូលរួម​លេង​កំប្លែង​ជា​ថ្មី​ឡើង​វិញ​នៅ​ស្ថានីយទូរទស្សន៍​CTN​។ ទោះជា​យ៉ាង​ដំណើរ​ជីវិត​របស់​នាយ តាក់ស៊ី ហាក់​លិចអណ្តែត​មិន​ទៀង ខ​ណះ​ពេល​បច្ចុប្បន្ន​លោក​គ្មាន​សល់​អ្វី​ជា​ដុំ​កំភួន​នៅ​ជាប់​ខ្លួន ត្រឹម​រស់នៅ​ផ្ទះ​ជួល​ជាមួយ​ជីវភាព​មួយ​រស់​ៗ​ប៉ុណ្ណោះ​។

យ៉ាងណា​ក្តី តារា​កំប្លែង​រូប​នេះ​បាន​ទម្លាយ​មូលហេតុ​ដែល​ធ្វើ​លោក​ធ្លាក់ខ្លួន​បែប​នេះ ដោយសារ​លុយ​ដែល​លោក​រកបាន​ពី​ការ​សម្តែង​គឺ​ត្រូវ​បែក​ចែក​សម្រាប់​ចាយ​ខ្លួនឯង​ផង និង​ត្រូវ​មើល​ម្តាយ​ដែល​កំពុង​តែ​ឈឺ​ផង​។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ពិធីករ​និង​តារា​សម្តែង លោក អ៊ី​ម ជីវ៉ា កាលពី​ពេល​ថ្មី​ៗ​នេះ​នាយ តាក់ស៊ី បាន​លើក​ឡើង​ថា បច្ចុប្បន្ន​លោក​កំពុង​ស្នាក់​នៅផ្ទះ​ជួល​មួយ​កន្លែង​នៅ​ម្តុំ​ស្ថានីយទូរទស្សន៍​CTN ក្ន​ង​មួយ​ខែ​៦០​ដុល្លារ​។

លោក​បញ្ជាក់​ថា សម្រាប់​ការងារ​ក្រៅពី​ការ​សម្តែង​នៅ​ស្ថានីយទូរទស្សន៍ CTN នោះ​លោក​មិន​មានការ​ងារ​អ្វី​ផ្សេង​ឡើយ​។​លោក​បន្ត​ថា លោក​ពិតជា​អរគុណ​អគ្គនាយក​ស្ថានីយ៍ និង​លោកតា វ៉ិច​ទ័​រ ដែល​បាន​ផ្តល់​ឱកាស​ម្តងទៀត​សម្រាប់​លោក​សម្តែង បើ​ទោះបីជា​លោក​បាន​ផ្តាច់​កុងត្រា​ក្នុង​ពេល​ដែល​លោក​បាន​ទៅ​បួស​នោះ​ក្តី​។

Picture

នាយ​តាក់ស៊ី បាន​បន្ថែម​ថា ការ​ឡើង​សម្តែង​នៅ​CTN របស់​លោក​គឺ​គិត​តម្លៃ​តាម​Show ដែល​សម្តែង ពោល​មិន​មាន​ប្រាក់ខែ​ដួច​ដែល​លោក​នៅ​ជាប់​កុងត្រា​នោះ​ឡើយ​។​លោក​ថា លុយ​ដែល​បាន​សម្តែង​នោះ​គឺ​បាន​បែក​ចែក​ថ្លៃ​ចាយវាយ ឈ្នួល​ផ្ទះ ទឹក​ភ្លើង ពិសេស​ម្តាយ​ឈឺ ខ​ណះ​ពេល​កន្លង​មក​លោក​ក៏​បាន​ចំណាយ​លើ​ការ​ព្យាបាល​លោកយាយ​របស់​លោក​នៅ​មុន​ពេល​លោកយាយ​លោក​ទទួលមរណភាព​នោះ​ផង​ដែរ​។

ទោះជា​យ៉ាងណា បើ​តាម នាយ តាក់​ស៊ី លោក​បាន​ស្នើ​សុំ​ដល់​មហាជន​កុំអោយ​មានការ​យល់​ច្រឡំ​ថា កន្ក​ង​មក​លោក​ធ្លាប់​ក្លាយជា​ថៅ​កា​រ៉ា​ស់​ឡាន និង​ដី​ឡូ​តិ៍ ព្រោះ​ធាតុ​ពិត​អ្វី​ទាំង​អស់នោះ​គឺ​លោក​គ្រាន់​ជា​ការ​សម្តែង​និង​ឈរឈ្មោះ​អោយ​គេ​ប៉ុណ្ណោះ​។ លោក​ថា គេ​ហៅ​យើង​ទៅ​ថត និង​អោយ​យើង​ឈរឈ្មោះ​អោយ ដើម្បី​អោយ​អតិថិជន​ឆាប់​បាន​ស្គាល់​ហាង និង​ផលិតផល​គេ​ប៉ុណ្ណោះ ​។

នាយ តាក់​ស៊ី បញ្ជាក់​ថា បច្ចុប្បន្ន​លោក​មិន​សល់​អ្វី​ឡើយ បើ​សូ​ម្បី​តែ​ម៉ូតូ​មួយ​គ្រឿង​សម្រាប់​ជិះ​ធ្វើការ​ក៏​គ្មាន​ឡើយ ដោយពេល​ខ្លះ​ពេល​ចេញ​សម្តែង​ឆ្ងាយ​ៗ​ម្តង​គឺ​បាន​នាយ ក្រូច​មក​យក​។ ពាក់ព័ន្ធ​ទៅ​នឹង​ជីវិត​គ្រួសារ​វិញ​នាយ ក្រូច បាន​លើក​ឡើង​ថា នាយ​មានចិត្ត​សប្បាយ​រីករាយ​នៅ​ពេល​ដែល​លោក​បានឃើញ​អតីត​ភរិយា​របស់​លោក​មានគ្រួសារ​ថ្មី និង​បាន​សាង​អនាគត​ថ្មី ព្រោះ​រវាង​លោក និង​អតីត​ភរិយា​នាង ភី​ម បាន​សម្រេច​ចែកផ្លូវ​គ្នា​ដោយ​សន្តិវិធី​រួច​ហើយ​៕ ​

Picture
Picture
Picture
Picture