ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលីបើក​ក្រុង Melbourne ឡើងវិញហើយ ​ក្រោយ​បិទ​អស់​​​ជាង២០០​ថ្ងៃ

2 ឆ្នាំ មុន

​អូស្ត្រាលី ៖ ប្រទេស​អូស្ត្រាលី​បាន​ប្រកាស​បើក​ក្រុង Melbourne ឡើងវិញ បន្ទាប់​ពី​ធ្វើការ​បិទ​ខ្ទប់​អស់​រយៈពេល​២៦០​ថ្ងៃ ដើម្បី​ទប់

​អូស្ត្រាលី ៖ ប្រទេស​អូស្ត្រាលី​បាន​ប្រកាស​បើក​ក្រុង Melbourne ឡើងវិញ បន្ទាប់​ពី​ធ្វើការ​បិទ​ខ្ទប់​អស់​រយៈពេល​២៦០​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​របស់​វីរុស​កូ​វី​ដ ១៩​។

មនុស្ស​ជាង​៥​លាន​នាក់​បាន​ធ្វើការ​អបអរ​ចំពោះ​សេរីភាព​ថ្មី​របស់​ពួក​គេ ដូច​ជា​ការ​ទៅ​​លេង​​​ហាង​កាហ្វេ ធ្វើ​ពិ​ធិ​ជប់លៀង​នៅ​ក្នុង​បារ និង​អបអរ​តាម​ដងផ្លូវ​។

អាជ្ញាធរ​និយាយ​ថា ការ​បើក​ក្រុង Melbourne ឡើង​វិញ​ដោយសារ​តែ​ប្រជាជន​ចំនួន​៧០​ភាគរយ អាយុ​លើស​១៦​ឆ្នាំ​ឡើង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ពេញលេញ​។

សូម​បញ្ជាក់​ថា Melbourne ដែល​ជា​ក្រុង​ធំ​បំផុត​ទី ២​របស់​អូស្ត្រាលី​បាន​ឆ្លងកាត់​ការ​បិទ​ខ្ទប់​ដ៏​តឹង​រឹង​ចំនួន ៦​លើក​មាន​រយៈពេល​ជាង ២៦០​ថ្ងៃ​។ ទោះបី​ការ​បិទ​ខ្ទប់​ទទួល​បានការ​រិះគន់​ក្តី វិធានការ​របស់​អូស្ត្រាលី​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន​។

កាលពី​ពេល​ថ្មី​ៗ​នេះ អូស្ត្រាលី​បាន​ប្រកាស​ថា​ទីក្រុង Sydney នឹង​បើក​ទទួលយក​អ្នកទេសចរ​អន្តរជាតិ​ដែល​ចាក់​វ៉ាក់សាំង​រួច​ឡើង​វិញ ដោយ​មិន​ចាំបាច់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ទៀត​ឡើយ​។ វិធានការ​បើក​ទទួលយក​អ្នកដំណើរ​អន្តរជាតិ​នោះ​នឹង​ត្រូវ​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​១​ ខែ​វិ​ច្ឆិកា​ខាង​មុខ​នេះ​។

អូស្ត្រាលី​មាន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ-១៩​ សរុប​ជាង​១៣០.០០០​នាក់ និង​ស្លា​.​ប់ ១.៥៩០​នាក់​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ