រាជធានីភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា លទ្ធផលនៃការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ថ្ងៃទី២២ មីនា ២០១៦ បានចំនួន៨៩៩គ្រឿង ក្នុងនោះ ម៉ូតូចំនួន៥៥៩គ្រឿង រថយន្ត៣៤០គ្រឿង ។ ចំណែកយានយន្តដែលបានចេញប័ណ្ណពិន័យបទល្មើសមានចំនួន២៨៨គ្រឿង ម៉ូតូ២៣៦គ្រឿង រថយន្ត៥២គ្រឿង ។ អប់រំអ្នកបើកបរដែលមានអត្រាជាតិស្រវឹងក្រោម០,២៥ មានចំនួន២នាក់ ម៉ូតូចំនួន២នាក់ រថយន្តគ្មាន ។
លោកបានបន្តថា កន្លងមកនេះ សមត្ថកិច្ចបានធ្វើការពិន័យអ្នកបើកបរដែលមានអត្រាជាតិស្រវឹងចាប់ពី០,២៥ ដល់០,៣៩ មិល្លីក្រាម ចំនួន៥នាក់ ក្នុងនោះម៉ូតូ៤នាក់ រថយន្ត១នាក់ ។ ឃាត់អ្នកបើកបរស្រវឹងចំនួន៩នាក់ ម៉ូតូ៨នាក់ (០,៤៩ ដល់១,០១ មិល្លីក្រាម/ខ្យល់ ) និងអ្នកបើករថយន្ត ១នាក់(០,៥៨ មិល្លីក្រាម/ខ្យល់) ។
មន្ត្រីជាន់ខ្ពស់ដដែលបានបញ្ជាក់ថា សម្រាប់លទ្ធផលនៃការត្រួតពិនិត្យជាតិស្រវឹង គិតតាំងពីថ្ងៃចាប់ផ្តើមរហូតមកដល់ថ្ងៃទី២២ មីនា ២០១៦ សមត្ថកិច្ចត្រួតពិនិត្យបានចំនួន៤៥លើក ឃាត់អ្នកបើកបរយានយន្តចំនួន៣១២នាក់ ក្នុងនោះ អ្នកបើកបររថយន្តចំនួន៧៧នាក់ (ស្រី២នាក់) និងអ្នកបើកបរម៉ូតូចំនួន២៣៥នាក់ ៕
ចែករំលែកព័តមាននេះ