ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​សម្រាលកូន ស្ត្រី​គួរតែ​ថែរក្សា​សម្រស់​ចងចិត្ត​ស្វាមី

9 ឆ្នាំ មុន

បន្ទាប់​ពី​សម្រាលកូន​រួច ស្ត្រី​ភាគច្រើន​មិនសូវ​ជា​ខ្វល់ខ្វាយ​រឿង​ថែរក្សា​សម្រស់​ខ្លួន​នោះ​ទេ ភាគច្រើន​យកចិត្តទុកដាក់​តែ​ទៅ​លើ​ការ​បីបាច់​ថែរក្សា​កូន​ច្រើន​ជាង ជា​ហេតុ​ធ្វើ​ឲ្យ​សម្រស់​របស់​ស្ត្រី​មិន​អាច​វិល​ទៅ​រក​សភាព​ស្រស់​ស្អាត

បន្ទាប់​ពី​សម្រាលកូន​រួច ស្ត្រី​ភាគច្រើន​មិនសូវ​ជា​ខ្វល់ខ្វាយ​រឿង​ថែរក្សា​សម្រស់​ខ្លួន​នោះ​ទេ ភាគច្រើន​យកចិត្តទុកដាក់​តែ​ទៅ​លើ​ការ​បីបាច់​ថែរក្សា​កូន​ច្រើន​ជាង ជា​ហេតុ​ធ្វើ​ឲ្យ​សម្រស់​របស់​ស្ត្រី​មិន​អាច​វិល​ទៅ​រក​សភាព​ស្រស់​ស្អាត​ដូច​មុន​បាន ។ ទោះ​ជាយ៉ា​ង​ណា​ក៏​ដោយ ស្ត្រី​គួរ​គិតគូរ​ពី​ការ​ថែ​សម្រស់​របស់​ខ្លួន​ផង​ដើម្បី​ចងចិត្ត​ស្វាមី​កុំឱ្យ​ងាក​ទៅ​រក​ម្ហូប​ក្រៅ​ផ្ទះ​។ ខាងក្រោម​នេះ​គឺជា​វិធី​ងាយ​ៗ​ក្នុង​ការ​ថែរក្សា​សម្រស់​របស់​ស្ត្រី​ក្រោយ​ពេក​សម្រាលកូន​រួច​៖

-​ឆ្ពុង ៖ ការ​ឆ្ពុង​ទាំង​មុខ ទាំង​ដងខ្លួន​ជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​ឲ្យ​ស្បែក​បាន​សម្រាក​ធូរស្បើយ​ពី​ភាព​ធុញថប់​ក្នុងអំឡុងពេល​ពពោះ ក៏​ដូច​ជា​សម្រាលកូន​ហើយ​។ ការ​ឆ្ពុង​មិន​ត្រឹមតែ​ជួយ​បំបាត់​នូវ​ភាព​តានតឹង​ប៉ុណ្ណោះ​ទេ ជា​ពិសេស​ចំហាយ​ទឹក​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​តឹង​ណែន​ជាង​មុន និង​អាច​ធ្វើ​ឲ្យ​ស្បែក​មាន​ក្លិនក្រអូប​ថែម​ទៀត​ផង ដូច្នេះ​បន្ទាប់​ពី​សម្រាលកូន​រួច ស្ត្រី​មិន​គួរ​មើល​រំលង​ចំពោះ​ការ​ឆ្ពុង​ជាមួយ​ឱសថ​បុរាណ​នោះ​ទេ ។

-​ស្នាម​ជាំ​ជុំវិញ​ភ្នែក​៖ ការ​ងងុយ ការ​ប្រែប្រួល​ផ្នែក​អ័រម៉ូន ការ​ស្រក់​ទម្ងន់ ភាព​ស្មុគស្មាញ​តានតឹង​ក្នុង​អារម្មណ៍ គឺជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ងាយ​នឹង​មាន​បញ្ហា​ស្នាម​ជាំ​នៅ​ជុំវិញ​ភ្នែក​ខ្លាំង​ណាស់ ដូច្នេះ​ដើម្បី​ចៀស​ផុត​ពី​បញ្ហា​ទាំងនេះ ស្ត្រី​គួរតែ​សម្រាក​ឲ្យ​បាន​ច្រើន ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​ជា​ពិសេស​ត្រូវ​ជាវ​ផលិតផល​មក​លាប​បំបាត់​បញ្ហា​ជាំ​ទាំងនេះ​ផង​ដែរ ។

-​បញ្ហា​ស្បែក​៖ ស្ត្រី​ភាគច្រើន រមែងតែ​មាន​បញ្ហា​ស្បែក​កើតឡើង​ដូច​គ្នា​នឹង​ពេល​កំពុង​ពពោះ ទោះបីជា​សម្រាលកូន​ហើយ​ក៏​ដោយ​។ វិធី​ល្អ​បំផុត គួរតែ​មាន​ក្រែ​ម​លាង​សម្អាត សាប៊ូ ឬ​ក្រែ​ម​ផ្តល់​សំណើម​ដល់​ស្បែក ដែល​មានការ​ណែនាំ​ពី​អ្នកជំនាញ​ច្បាស់លាស់​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទារក ។

-​ការ​ទទួលទាន​អាហារ​៖ ពេល​ខ្លះ​ដើម្បី​ឲ្យ​ស្បែក​មាន​ភាព​ស្រស់​ស្អាត ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន​ដូច​បន្លែ​ផ្លែ​ឈើ ក៏​អាច​ជួយ​ឲ្យ​ស្បែក​មាន​ភាព​ស្រស់​ស្អាត​ឡើង​វិញ​ផង​ដែរ តែ​បើសិនជា​ស្ត្រី​មានការ​មមាញឹក​ច្រើន​ពេក គួ​តែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ជ្រើសរើស​វីតាមីន​មួយ​ចំនួន​ដែល​មាន​សារ​ប្រយោជន៍​ចំពោះ​សម្រស់​មក​ទទួលទាន​ក៏​ជា​ការ​ល្អ ៕