សេដ្ឋីស្រុកខ្មែរ ត្រូវយកចិត្តទុកដាក់ដល់កាតព្វកិច្ចសង្គមជាងនេះ
កម្ពុជាបច្ចុប្បន្នមានសេដ្ឋីច្រើននាក់ ។ ពួកគេត្រូវបានចាត់ទុកជាក្រុមនុស្ស ដែលបានទទួលផលប្រយោជន៍ច្រើនជាងគេ ពីការរីកចម្រើនសេដ្ឋកិច្ចនៅកម្ពុជា ។

នៅទីក្រុងភ្នំពេញ មានមនុស្សជាច្រើន ដែលមានលុយដល់លានដុល្លារ ។ ពួកគេបានក្លាយទៅជាអ្នកមានតាមរយ:មុខរបររៀងៗខ្លួន។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ សេដ្ឋីស្រុកខ្មែរភាគច្រើន បានបរិច្ចាគលុយតិចតួច ឬក៏គ្មានសោះ ដើម្បីជួយដល់សង្គម។ នេះ ជាអ្វីដែលពួកគេ ត្រូវពិចារណា។
ការធ្វើជំនួញប្រកបដោយការទទួលខុសត្រូវ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមក្នុងសង្គមបានទេ ។ ការចូលរួមនៅក្នុងការជួយសង្គមនឹងអាចធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ពួកគេ និងមុខរបររបស់ពួកគេកាន់តែមានការទុកចិត្ត និងជឿជាក់ពីសាធារណជនថែមទៀត ដោយធ្វើឱ្យពួកគេកាន់តែមានការរីកចម្រើន ។
បើសិនជាពួកគេមិនមានការចូលរួមចំណែក ដើម្បីជួយសង្គមឱ្យបានច្រើនទេនោះ វានឹងបង្កើតឱ្យមានគម្លាតកាន់តែខ្លាំង រវាងអ្នកមាននិងអ្នកក្រ ។ ដូច្នេះ វាអាចនឹងនាំដល់ភាពអយុត្តិធម៌មួយ នៅក្នុងសង្គមដែលផ្លែផ្កាការនៃការរីកចម្រើនសេដ្ឋកិច្ច ត្រូវបានមនុស្សមួយក្រុមតូច គឺពួកអ្នកមានក្រសោបយកអស់ ។ ចំណែកអ្នកក្រ បានទទួលផលតិចតួចប៉ុណ្ណោះ ពីការរីកចម្រើននេះ ។
នៅក្នុងប្រទេសជឿនលឿន គេតែងតែឃើញមហាសេដ្ឋីស្តុកស្តម្ភ ធ្វើការបរិច្ចាគលុយកាក់ជាច្រើន សម្រាប់ជួយដល់សង្គម ដូចជាការកសាងសាលារៀន ការជួយដល់អ្នកក្រីក្រ ការសាងសង់មន្ទីរពេទ្យ។ល។ និងល។ ជាក់ស្តែងបំផុត លោក ម៉ាក ហ្សាក់កឺបឺក ( Mark Zuckerberg) មហាសេដ្ឋីវ័យក្មេងនៃក្រុមហ៊ុនហ្វេសប៊ុក បានសម្រេចចិត្តចំណាយលុយរហូតដល់៩៩ភាគរយរបស់លោក នៅក្នុងក្រុមហ៊ុនហ្វេសប៊ុក ដើម្បីកិច្ចការមនុស្សធម៌។ នេះគឺជាការបរិច្ចាគដ៏ធំមិនធ្លាប់មានពីមុនមក ។
ដូច្នេះ សេដ្ឋីស្រុកខ្មែរ ត្រូវចាប់ផ្តើមគិតឡើងវិញអំពីតួនាទីរបស់ពួកគេនៅក្នុងសង្គម៕
ចែករំលែកព័តមាននេះ