រាជធានីភ្នំពេញ ៖ មហាជនមួយចំនួនបានសរសើរដល់ ខាត់ សុឃីមជា ស្ត្រីប្រកបដោយភាពរឹងមាំយ៉ាងខ្លាំងដែលប្រឈមនឹងឧបសគ្គ រហូតអាចដោះស្រាយពីមួយជំហានទៅមួយជំហាន ដោយប្រាជ្ញារបស់ខ្លួន។ ខ្ញុង ជាសិល្បៈរលកក្រោយ ដែលផុងដោយបំណុលរាប់ម៉ឺនដុល្លារ ហើយចុះចាញ់មិនមានសង្ឃឹម បានមកថា រកវិធីណាបង្វិលអោយគេ។ ខ្ញុង ចាញ់តួលេខប្រាក់ខាតបង់ ដែលខាត់ សុឃីម ជូរចត់ជាមួយថៅកែដីម្នាក់ សហការគ្នារកស៊ីនៅខេត្តសៀមរាប។
អម្រែកដ៏ធ្ងន់នេះ ធ្វើអោយ ខាត់ សុឃីម កាន់តែលំបាក តែកាន់តែមិនចុះចាញ់ ប្រឹងប្រែងរើបំរះ រហូតអាចបកមកញញឹមបាន។ ខាត់ សុឃីម បានទិញកាដូលួងចិត្តខ្លួនឯងតាមរយៈការពាក់មាសធំៗ បន្ទាប់ពីនាងសម្រេចបំណងបើកហាង Cosmetic បានដូចគម្រោងនៅរដូវកូវីដនេះ ដោយចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារ។
ការបង្កើតអាជីវកម្មថ្មី និងជះលុយទិញគ្រឿងអលង្ការនោះ សុឃីម ចង់បំភ្លេចចោលរឿងដែលនាងចាញ់បោកក្រុមហ៊ុនអ៊ីណារីតា អស់ទឹកលុយដល់ទៅ៩០ម៉ឺនដុល្លារ ធ្វើឲ្យនាងធ្លាក់ចូលស្ថានភាពក្នុងបំណុល និងលក់សម្អាងការជាបន្ទាន់បង់ការធនាគារទៀតផង។ ប៉ុន្ដែអ្វីដែល សុឃីម កាន់តែឈឺក្បាលថែមទៀតនោះ គឺកាលពីពេលថ្មីៗនេះ នាងទិញរថយន្ដស៊េរីទំនើប Lexus Lx570 ពណ៌ខ្មៅ ដែលមានតម្លៃជិត២០ម៉ឺនដុល្លារនោះ ស្រាប់តែរងការខកចិត្ត ព្រោះតែទើបជិះបាន២៦ថ្ងៃ គេឲ្យខាតអស់២ម៉ឺនដុល្លារ។

អ្នកនាង សុឃីម បានចាត់ទុករឿងនេះថា ជាបទពិសោធន៍ក្នុងជីវិតថ្មីមួយទៀត សម្រាប់រូបនាងក្នុងការទិញឡានពីមនុស្សដែលស្គាល់គ្នា ដោយនាងចាត់ទុកថា «លុយ មិនយល់មិត្ត» ហើយគេបឺតឈាមនាងសា.ហាវតែម្ដង។ យ៉ាងណា តារាពហុជំនាញរូបនេះថា នៅពេលចុងក្រោយនេះ រូបនាងដូចជាទទួលបានបទពិសោធន៍ក្នុងជីវិតច្រើនពេកហើយ…។
សំណួរដែលមហាជនលើកឡើងថា តើខាត់ សុឃីម ពេលនេះរាសីឡើងវិញហើយ ឬក៏នាងនៅតែមានយ៊ីអ៊ុនដាក់តទៅទៀត? ការនិយាយបែបនេះ ដោយសារតែពេល សុឃីម បង្ហាញស្នាមញញឹមបើកហាងថ្មីបានដូចក្ដីស្រម៉ៃនោះ គេថា នាងមានរាសីឡើងវិញហើយ តែដឹងអីឡើងធ្វើថៅកែស្រីមិនបានប៉ុន្មានថ្ងៃផង សុឃីម បែរជាត្រូវខាតលុយដុល្លារអស់២ដុំធំទៀត ព្រោះតែការលេងម៉ូដរថយន្ដដែលនាងទិញពីអ្នកស្គាល់គ្នានោះ។
តាមព័ត៌មានថា ខាត់ សុឃីម មិនទាន់ដល់ពេលវេលាអំណោយផលក្នុងការលេងម៉ូដឡាននៅពេលនេះទេ ព្រោះនាងធ្លាក់ក្នុងបំណុលដោះធនាគារមិនទាន់រួចឡើយ ប៉ុន្ដែមូលហេតុដែល សុឃីម ត្រូវទិញLexus Lx570 ពេលនេះជិះឲ្យផ្អើលមេឃនោះ ដោយសារតែនាងចង់ប្រឆាំងទៅនឹងរឿងដែលមានមនុស្សមួយចំនួនពេបជ្រាយឲ្យនាងថា ធ្លាក់ខ្លួន ឬដោយសារតែនាងល្ងង់បានជាត្រូវគេបោកបានអស់លុយជិត១លានដុល្លារនោះ។
តែសុឃីម ព្រមានថា អ្នកដែលចាំសើចចំអកឲ្យនាងនោះ ប្រយ័ត្នឈរលេខរៀងបន្ទាប់ពីនាង ព្រោះមូលហេតុដែលនាងត្រូវគេបោកបានបែបនេះ ដោយសារតែចិត្តលោភលន់ចង់បាន១ម៉ឺនដុល្លារស៊ីការ២ពាន់ដុល្លារ ទើបនាងជួបរឿងរ៉ាវដ៏ឈឺចាប់មួយនេះ។ សុឃីម ថា បើនាងនៅតែដេកស្ដាយលុយជិត១លានដុល្លារនោះទៀត មិនអាចធ្វើអ្វីកើតនោះទេ ហេតុនេះហើយនាងចាត់ទុកថា គ្មានលុយទាំងនោះទៅចុះ ទើបចាប់តាំងពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នាងតាំងចិត្តថា លែងចង់បានលុយទាំងនោះហើយនឹងចាប់ផ្ដើមជីវិតសារជាថ្មីឡើងវិញ។
ថ្វីត្បិតតែអ្នកសិល្បៈរួមអាជីពជាមួយ ខាត់ សុឃីម និងទស្សនិកជនមួយចំនួនមើលឃើញថា ខាត់ សុឃីម ហាក់ធ្លាក់ខ្លួន ក្រោយត្រូវគេបោកបានសម្រេចអស់លុយ៩០ម៉ឺនដុល្លារ ព្រោះនាងប្រកាសលក់សម្អាងការ និងផ្ទះជាបន្ទាន់ក្ដី ប៉ុន្ដែតាមអ្នកស្និត សុឃីម ថា តារាមានប្ដីក្មេងរូបនេះមិនដល់ថ្នាក់ដាច់បាយនោះទេ ព្រោះនាងនៅមានផ្ទះជួលនៅភ្នំពេញ និងដីធ្លីមួយចំនួនទៀតនៅស្រុកកំណើតរបស់នាងនៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកញ្នៅ ក្រុងភ្នំពេញ ហេតុនេះហើយបើនាងលក់ចេញដីខ្លះនោះនឹងនៅតែមានប្រាក់ច្រើនសម្រាប់ធ្វើជំនួញ។













ចែករំលែកព័តមាននេះ