ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ស្មាន​មិន​ដល់​! ទៅ​អារ​ដើមឈើ​ដើម្បី​រាន​ដី​ធ្វើ​ចំការ​ជាមួយ​គ្រួសារ បែរ​ជួប​អកុសល

7 ខែ មុន
  • មណ្ឌលគិរី

បុរស​ជនជាតិ​ដើម​ភាគតិច​ម្នាក់​បាន​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​អារ​រលំ​ដើមឈើ​ដើម្បី​រាន​ដី​ធ្វើ​ចំការ​ដំណាំ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល

ខេត្តមណ្ឌលគិរី ៖ បុរស​ជនជាតិ​ដើម​ភាគតិច​ម្នាក់​បាន​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​អារ​រលំ​ដើមឈើ​ដើម្បី​រាន​ដី​ធ្វើ​ចំការ​ដំណាំ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២១ នៅ​ត្រង់​ចំណុច​ទំ​រ៉ាវ​ដាវ ស្ថិត​ក្នុងភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

Picture

បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ករណី​ឈើ​រលំ​សង្កត់​ត្រូវ​មនុស្ស​ស្លា​.​ប់​ខាងលើ​នេះ ជន​រង​គ្រោះ​មានឈ្មោះ ហង្ស ញ៉​ង់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ ជា​ជនជាតិ​ព្នង មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។ ករណី​នេះ បាន​កើត​នៅ​វេលា​ម៉ោង​ប្រហែល​៧​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែតុលា ។

Picture

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ខាងលើ​បាន​ទៅ​កា​.​ប់រាន​ដីចំការ​ជាមួយ​ឪពុក​ម្ដាយក្មេក និង​កូនប្រុស​ពីរ​នាក់​ទៀត ដោយ​ប្រើ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ លុះ​ពេល​កំពុង​តែ​កាត់​ដើមឈើ​នោះ ក៏​ស្រាប់តែ​ដួល​សង្កត់​ចំ​ពីលើ​ដើមទ្រូង​ជន​រង​គ្រោះ​តែ​ម្តង បណ្ដាល​ឲ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​ប៉ុស្តិ៍​ស្រែ​ឈូក ក៏​បាន​ចុះ​ពិនិត្យ​ស​.​ព​ជន​រង​គ្រោះ​ពុំ​មាន​ឃើញ​មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ព្រហ្មទណ្ឌ​ឡើយ ហើយ​ចំពោះ​មូលហេតុ​នៃ​ការ​ស្លា​.​ប់ គឺ​ដោយសារ​ឈើ​សង្កត់ពីលើ​ស្លា​.​ប់ បច្ចុប្បន្ន​ស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Picture
Picture
Picture
Picture