ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជន​ទំនើង​៤​នាក់​តាម​បញ្ជា​លោក​ព្រះរាជ អាជ្ញា

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ជន​ទំនើង​ចំនួន​០៤​នាក់ក្នុង​ចំណោម​ជា​ច្រើន​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ នៅ​ឃុំ​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល កាលពី​ព្រឹក​ថ្ងៃ​ទី​២០ តុលា ដោយ​យោង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ដែល​បាន​ចោទប្រកាន់​ក្រុម​ជន​អន្ធពា​ល​ទាំងនេះ​ថា ជនសង្ស័យ​និងការ​បំភ្លេច​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ…

ខេត្តបាត់ដំបង​៖ ជន​ទំនើង​ចំនួន​០៤​នាក់ក្នុង​ចំណោម​ជា​ច្រើន​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ នៅ​ឃុំ​ជ្រោយ​
ស្ដៅ ស្រុក​ថ្មគោល កាលពី​ព្រឹក​ថ្ងៃ​ទី​២០ តុលា ដោយ​យោង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​តំណាង​អយ្យការ​អម​សាលាដំបូង
​ខេត្ត ដែល​បាន​ចោទប្រកាន់​ក្រុម​ជន​អន្ធពា​ល​ទាំងនេះ​ថា ជនសង្ស័យ​និងការ​បំភ្លេច​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ (​គប់​កញ្ចក់​រថយន្ត​អ្នក​ដំណើរ​ពេល​យប់​) នៅ​តាម​ដងផ្លូវ​ ។

របាយ​ការ​ណ៍​របស់​អធិការ​ស្រុក​ថ្មគោលបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៤​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ឡោ សុ​ជាតិ ហៅបឿ​ក អាយុ​២០​ឆ្នាំ ២-​ឈ្មោះ សុវណ្ណ ពេជ្រ អាយុ​១៧​ឆ្នាំ ៣-​ឈ្មោះ ជូន សុខសាន្ត ហៅម៉ៅ អាយុ​១៦​ឆ្នាំ និង ៤-​ឈ្មោះ ចាន់ សុ​ជា អាយុ​១៩​ឆ្នាំ ពួក​គេ​រស់នៅ​ភូមិ​ជ្រោយ​ស្ដៅ ឃុំ​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល​ ។ ក្រុម​នេះ ​ត្រូវ​ជាប់​សង្ស័យ​ថា បាន​នាំ​គ្នា​ជិះ​ម៉ូតូ ឬស្ទាក់​គប់​ទៅ​លើ​រថយន្ត​អ្នកដំណើរ​ពេល​យប់​ជា​ច្រើន​លើក តាំងពី​ខែកញ្ញា និងខែតុលា នេះ​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ ឃុំ​ជ្រោយ​ស្ដៅ ដែល​បណ្ដាល​ឲ្យ​រថយន្ត​ជា​ច្រើន​គ្រឿង​រង​ការ​ខូចខាត​ «​បែក​កញ្ចក់​» ដោយសារ​តែ​ជន​អន្ត​ពាល​ទាំងនេះ ក្ដៅក្រហាយ​នឹង​រថយន្ត​បើក​លឿន និងបើកភ្លើង​ភ្លឺ​ខ្លាំង​ចាំង​ភ្នែក​ពួក​គេ​ ។

អធិការ​ស្រុក​ថ្មគោល លោក សេង លុ​ច បាន​ឲ្យ​ដឹង​ថា ក្រុម​នេះ ​មាន​បក្សពួក​ច្រើន​នាក់ តែង​ធ្វើ​សកម្មភាព​គប់​រថយន្ត​អ្នកដំណើរ​ពេល​យប់​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ​។ លោក​បាន​ប្រាប់​ថា ក្នុង​ខែកញ្ញា និងខែតុលា ២០២១ ក្រុម​នេះ ​បាន​គប់​កញ្ចក់​រថយន្ត​អ្នក ដំណើរ​ចំនួន​០២​លើក​ផ្ទូ​ន​ៗ​។ លើក​ទី​០១ ក្រុម​នេះ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​តាម​គប់​រថយន្ត​អ្នកដំណើរ​នៅ​យប់​ថ្ងៃ​ទី ១៣ កញ្ញា កន្លង​ទៅ​នេះ បណ្ដាល​ឲ្យ​រថយន្ត​ធុន​ធ្ងន់​ដឹក​ទំនិញ​១​គ្រឿង​បែក​កញ្ចក់ ហើយ​ម្ចាស់​រថយន្ត​បាន​ដាក់​ពាក្យ​ប្ដឹង​។ លើក​ទី​០២ នៅ​យប់​ថ្ងៃ​ទី​០១ តុលា ក្រុម​ដដែល​នេះ​បាន​នាំ​គ្នា តាម​ស្ទាក់​គប់​រថយន្ត​ធុន​ធ្ងន់​បែប​នេះ បណ្ដាល​ឲ្យ​បែក​កញ្ចក់​ចំនួន​០៣​គ្រឿង​ទៀត​។ ប៉ុន្តែ​លើក​ទី​០២ លោក​មិន​បាន​ទ​ទូល​បណ្ដឹង​ពី​ម្ចាស់​រថយន្ត​ទាំង​០៣​គ្រឿង​នេះ​ទេ គឺក្រុម​ជន​អន្ធពាលបាន​សារភាព​ដោយ​ខ្លួនឯង​។

លោក សេង លុ​ច បាន​បញ្ជាក់​ថា ក្រោយ​ពី​ទ​ទូល​ពាក្យបណ្ដឹង​ពី​ម្ចាស់​រថយន្ត ដែល​កើតឡើង​លើក​ទី​១ លោកស្នងការ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​របស់​លោក ធ្វើការ​ស្រាវ​រកមុខ​សញ្ញា​ក្រុម​រពឹសដៃ​ទាំងនេះ រហូត​កំណត់​មុខសញ្ញា​បាន ទើប​លោក​ស្នើ​សុំ​ដីកា​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​នាំ​ខ្លួន​ពួក​គេ​តែ​ម្ដង​។ ក្រោយ​នាំ​ខ្លួន​មក​ដល់​អធិការ​ស្រុក ក្រុម​នេះ​បាន​ឆ្លើយ​សារភាព​ជាមួយនឹង​ហេតុផល​ដូច​ៗ​គ្នា​ថា ពួក​គេ​ពិតជា​បាន​ប្រើប្រាស់​ដុំ​ថ្ម​ជិះ​ម៉ូតូ​តាម​គប់ ឬស្ទាក់​គប់​ទៅ​លើ​រថយន្ត​ទាំងនោះ​នៅ​ពេល​យប់​មែន​។

ពួក​គេ​បាន​បញ្ជាក់​អំពី​មូលហេតុ​ដូច​ៗ​គ្នា​យ៉ាង​ខ្លី​ថា «​មូលហេតុដែល​ពួក​ខ្ញុំកេន​គ្នា​តាម​គប់​កញ្ចក់​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ​ពេល​យប់​ទាំងនោះ គឺ​ដោយសារ​តែ​ក្ដៅក្រហាយ​នឹង​រថយន្ត​ទាំងនោះ បើ​ល​លឿន​ៗ និង​បើកភ្លើង​ខ្លាំង​ចាំង​ភ្នែក​មើលផ្លូវ​មិនឃើញ​»​។ សូម​គត់​ស​ម្កាល់​ផង​ដែរ​ថា កន្លង​មក​ នៅ​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ ស្រុក​ថ្មគោល ខាងលើ​នេះ ​ធ្លាប់​មាន​រថយន្ត​ដឹក​ទំនិញ​ដែល​បើកបរ​ពេល​យប់​រង​ការ​ខូចខាត បែក​កញ្ចក់​អស់​ជា​ច្រើន​គ្រឿង​មក​ហើយ ក្រោម​ស្នាដៃ​ក្រុម​ជន​អន្ធពាល​ប្រភេទ​នេះ ក្រោម​ហេតុផល​ដូច​គ្នា​។ ប៉ុន្តែ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន បញ្ជូន​ទៅ​តុលាការ​ជា​ហូរហែ​ផង​ដែរ តែ​នៅ​តែ​មិន​ចេះ​អស់​ក្រុម​ជនពាល​រពឹសដៃ​បែប​នេះ​ទេ​។

ទោះ​យ៉ាងណា ពាក់ព័ន្ធ​នឹង​ករណី​ចុង​ក្រោយ​នេះ បើ​តាម​លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោលបាន​បញ្ជាក់​ថា ពេល​នេះ​យើង​ឃាត់ខ្លួន​ជាក់ស្ដែង​បាន​ចំនួន​០៤​នាក់​ហើយ​។ ពួក​គេ​បាន​សារភាព​ទ​ទូល​ខុស​ត្រូវ និង កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ ប៉ុន្តែ​នៅ​បក្សពួក​ប៉ុន្មាន​នាក់​ទៀត មន្ត្រី​ជំនាញ កំពុង​ស្រាវជ្រាវ​រក​សាវតា ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ ៕

អត្ថបទសរសេរ ដោយ