ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​2016​បាន​បើក​ឆាក​នៅ​ខេត្តបាត់ដំបង

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ព្រឹត្តិការណ៍​ដ៏​កក្រើក តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​2016 បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ​ក្នុង​រដូវ​កាល​ទី​បី​នេះ ។ ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​បាន​ចាប់​បើក​ការ​ប្រកួត​ជា​លើក​ដំបូង​នៅ​ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ ព្រឹត្តិការណ៍​ដ៏​កក្រើក តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​2016 បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ​ក្នុង​រដូវ​កាល​ទី​បី​នេះ ។ ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​បាន​ចាប់​បើក​ការ​ប្រកួត​ជា​លើក​ដំបូង​នៅ​ខេត្តបាត់ដំបង ផ្សារ​ទំនើប​ភូ​ពុ​យ កាលពី​ថ្ងៃ​ទី​១៨ ដល់​១៩ ខែមីនា ដោយ​មានការ​ចូលរួម​ពី​ក្រុម​បាល់ទះ​ចំនួន​៣២​ក្រុម​ដើម្បី​ប្រកួត​ដណ្តើម​កៅអី​សម្រាប់​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះ​សីហ​នុ ។

ឆ្នេរ​ខ្សាច់​ដែល​ត្រូវ​បាន​រៀបចំ​យ៉ាង​អស្ចារ្យ បាន​ក្លាយជា​ទស្សនីយភាព​ថ្មី​ប្លែក​ដែល​ពុំ​ធ្លាប់​កើត​មាននៅ​លើ​ទឹកដី​ខេត្ត​បាត់​បាត់ដំបង ធ្វើ​ឱ្យ​ទស្សនិកជន​ទទួល​បាន​នូវ​ភាព​រំភើប​រីករាយ​ហួស​ពី​ការ​រំពឹង និង​មិន​អាច​បំភ្លេច​បាន ។ ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ក្រោម​ក​ម្ពៅ​ថ្ងៃ​ពេញ​ដោយ​ថាមពល និង​ការ​ប្រគំ​តន្ត្រី​ដ៏​កក្រើក​ជាមួយ​វត្តមាន​របស់​កំពូល​តារាចម្រៀង​ល្បី​ៗ ដូច​ជា លោក ឆ​ន សុ​វ​ណ្ណា​រាជ អ្នក​នាង ពេជ្រ សោភា កញ្ញា សុគន្ធ នី​សា លោក នី រតនា លោក ហេង ពិ​ទូ លោក នី​កូ កញ្ញា ប៉ាច គី​ម​មួយ លោក សៅ ឧត្តម លោក ដួង វី​រៈ​សិ​ដ្ឋ និង​កញ្ញា បេ​ប៊ី បាន​ធ្វើ​ឲ្យ​ទឹកដី​ខេត្តបាត់ដំបង​កាន់តែ​រស់​រវើក អធិកអធម និង​សប្បាយ​រីករាយ​ហួស​ពី​ការ​រំពឹង និង​បំភ្លេច​មិន​បាន ។ 

កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ អាន់​ឆ័​រ មិន​ត្រឹមតែ​ផ្តល់​ជូន​ទស្សនិកជន​នូវ​សកម្មភាព​ប្រកួត​បាល់ទះ​យ៉ាង​ស្វិតស្វាញ​នៅ​លើ​ខ្សាច់​នៅ​ពេល​ថ្ងៃ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​សកម្មភាព​សប្បាយ​រីករាយ​ជា​ច្រើន​ដូច​ជា ការ​ប្រគុំ​តន្ត្រី​នៅ​ពេល​រាត្រី​ដែល​ចូលរួម​សម្តែង​ដោយ​កំពូល​តារា​ល្បី​ៗ តារា​អន្តរជាតិ ព្រមទាំង​មានកម្ម​វិធី​ពិសេស​ជា​ច្រើន​​ផង​ដែរ​។ កម្មវិធី​នេះ​ក៏​មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​CTN ដោយ​មាន​អ្នកគាំទ្រ​កីឡាបាល់ទះ ទាំង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន​កុះករ បាន​ចូល​រួម​ទស្សនាការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​របស់​ក្រុម​កីឡាករ​នៅ​ពេល​ថ្ងៃ ក៏​ដូច​ជា​កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​នា​ពេល​រាត្រី និង​កម្មវិធី​ពិសេស​ៗ​ជា​ច្រើន​ដែល​បាន​រៀបចំ​ឡើង​ដោយ​ស្រា​បៀរ​អាន់​ឆ័​រ​ដូច​ជា លេងល្បែង​កម្សាន្ត ដើម្បី​ឈ្នះ​រង្វាន់ ជាវ​សម្ភារ​កីឡា​ក្នុង​តម្លៃ​ពិសេស ថតរូប​ទុក​អនុស្សាវរីយ៍ និង​មានកម្ម​វិធី​កម្សាន្ត​ច្រើន​បែប​ទៀត ។ ស្រា​បៀរ អាន់​ឆ័​រ មាន​គោលបំណង​ផ្តល់​ជូន​បទ​ពិសោធន៍​បាល់ទះ ដែល​មាន​លក្ខណៈ​ពិសេស និង​មិន​អាច​បំភ្លេច​បាន​ចំពោះ​មហាជន និង​អ្នកគាំទ្រ​បាល់ទះ​កម្ពុជា ជា​ពិសេស​ជួយ​ពង្រឹង​វិស័យ​បាលទះ​នៅ​កម្ពុជា ។

សម្រាប់​ការ​ប្រកួត​នៅ​មណ្ឌល​បាត់ដំបង​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា គេ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​បួន​ដែល​ត្រូវ​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃ​ទី​១៥ ខែមេសា នៅ​ខេត្ត​ព្រះ​សីហ​នុ រួម​មាន​ក្រុម​ម្ចាស់​ជ័យ​លា​ភី​លេខ​១​ប្រចាំ​ខេត្តបាត់ដំបង​បាន​ទៅ​ក្រុម ភ្នំ​យ៉ា​ត ទទួល​បាន​ទឹកប្រាក់​រង្វាន់​១.០០០​ដុល្លារ និង​មេដាយមាស ជ័យ​លា​ភី​លេខ​២​បាន​ទៅ​ក្រុម​យុវជន​បាល់ទះ​បាត់ដំបង​(A) ទទួល​បាន​ទឹកប្រាក់​រង្វាន់​៥០០​ដុល្លារ និង​មេដាយ​ប្រាក់ ។ ជ័យ​លា​ភី​លេខ​៣​បាន​ទៅ​ក្រុម​TIGER KLUB ទទួល​បាន​ទឹកប្រាក់​រង្វាន់​៣០០​ដុល្លារ និង​មេដាយ​សំ​រិ​ទ្ធ និង​ជ័យ​លា​ភី​លេខ​៣​ស្ទួន​បាន​ទៅ​ក្រុម​យុវជន​បាល់ទះ​បាត់ដំបង​(C) ទទួល​បាន​ទឹកប្រាក់​រង្វាន់​៣០០​ដុល្លារ និង​មេដាយ​សំ​រិ​ទ្ធ ។

ការ​ប្រកួត​ជម្រុះ​ក្នុង​កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​2016 នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​បន្ទាប់​គឺ​៖ សៀមរាប​ជាប់​សារមន្ទីរអប្សរា​(​អង្គ​ឃ្យុ​ង​យូ​)​ពី​ថ្ងៃ​ទី​25-26 មីនា 2016 ។

ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនាការ​ប្រកួត​ជម្រុះ​នៅ​សៀមរាប​ឱ្យ​បាន​ច្រើន​កុះករ ។

ព័ត៌មាន​បន្ថែម​អំពី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​2016 សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័​រ https://www.facebook.com/AnchorBeerKH/ ឬ​ទំនាក់ទំនង​តាម​រយៈ​ទូរស័ព្ទ​លេខ 077 777 928/ 012 798 504/ 081 888 779​។