ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់សកម្មភាពកាត់ស្រ្តេស ដែលមិនប៉ះពាល់ដល់សុខភាព

2 ឆ្នាំ មុន

ដោយសារតែរឿងថ្មីៗចេះតែកើតមានរហូត អស់ពីមួយចូលមួយ បញ្ហាស្មុគស្មាញក្នុងអារម្មណ៍និងស្រ្តេសគឺប្រាកដណាស់ពិតជាមាន គេចមិនរួចទេ។ ប៉ុន្តែថាតើយើងត្រូវដោះស្រាយបញ្ហាស្ត្រេស ឬអារម្មណ៍មិនល្អតាមរបៀបណាទៅ? ថ្ងៃនេះអ្នកបានស្គាល់វិធី៣យ៉ាង សម្រាប់កាត់ស្រ្តេស ហើយល្អសម្រាប់សុខភាពទៀត មិនដូចជាការកាត់ស្រ្តេសតាមបែបផឹកស៊ីឡើយ។…

ដោយសារតែរឿងថ្មីៗចេះតែកើតមានរហូត អស់ពីមួយចូលមួយ បញ្ហាស្មុគស្មាញក្នុងអារម្មណ៍និងស្រ្តេសគឺប្រាកដណាស់ពិតជាមាន គេចមិនរួចទេ។ ប៉ុន្តែថាតើយើងត្រូវដោះស្រាយបញ្ហាស្ត្រេស ឬអារម្មណ៍មិនល្អតាមរបៀបណាទៅ? ថ្ងៃនេះអ្នកបានស្គាល់វិធី៣យ៉ាង សម្រាប់កាត់ស្រ្តេស ហើយល្អសម្រាប់សុខភាពទៀត មិនដូចជាការកាត់ស្រ្តេសតាមបែបផឹកស៊ីឡើយ។

១. ការរត់ហាត់ប្រាណ

ការរត់ហាត់ប្រាណ ជាជម្រើសដ៏ល្អមួយ ប្រសិនបើអ្នកចង់កាត់បន្ថយស្ត្រេស ព្រមជាមួយទម្ងន់ដែលលើស។ នោះក៏ព្រោះតែការរត់បង្កើនអត្រាចង្វាក់បេះដូងនិងការដុតរំលាយអាហារក្នុងពេលតែមួយ។ ​ការរត់ក្រៅផ្ទះ គឺល្អជាងការរត់លើម៉ាស៊ីន ប្រសិនបើយើងរត់ដើម្បីកាត់ស្រ្តេស នេះក៏ព្រោះតែយើងអាចស្រូបយកខ្យល់អាកាស និង លំហែរខួរក្បាលជាមួយទេសភាព។

២. ការហាត់យូហ្កា

យូហ្កា គឺជាជម្រើសនៃលំហាត់ប្រាណដ៏ប្រសើរបំផុតមួយដើម្បីទប់ទល់នឹងភាពស្ត្រេសដោយវាមិនត្រឹមតែជួយពង្រឹង ឬបង្កើនភាពបត់បែននៃរាងកាយប៉ុណ្ណោះទេ ប៉ុន្តែយូហ្កាក៏ទាមទារឳ្យចេះប្រើការដកដង្ហើមបានត្រឹមត្រូវ ដើម្បីកាត់បន្ថយកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ផងដែរ។ ដូច្នេះអត្រានៃចង្វាក់បេះដូងរបស់អ្នកនឹងត្រឡប់មកលោតក្នុងកម្រិតប្រក្រតីវិញ។

៣. ការថែសួន

តើអ្នកធ្លាប់ដឹងទេថាគ្រាន់តែការធ្វើសកម្មភាពតិចតួចក្នុងសួនដូចជាបោចស្មៅ ឬដាំកូនឈើសោះក៏អាចកាត់បន្ថយស្ត្រេសបានដែរ? នោះក៏ព្រោះតែការប៉ះពាល់ផ្ទាល់ទៅនឹងធម្មជាតិ ព្រមជាមួយការស្រូបយកខ្យល់អាកាសបរិសុទ្ធជួយធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយឆាប់រហ័ស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ