ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ការពារ​សុខភាព​ពេល​អាកាសធាតុ​ឡើងក​ម្តៅ

10 ឆ្នាំ មុន

ដើម្បី​ចៀស​ផុត​ពី​ភាព​អស់កម្លាំង ស្លេកស្លាំង​រូប​កាយ និង​ការ​ខ្សោះ​ជាតិ​ទឹក ឬ​អាច​ឈាន​ដល់​ការ​ដួល​សន្លប់​ដោយសារ​ក្តៅ​ខ្លាំង លោក​អ្នក​គ្រាន់តែ​អនុវត្ត​តាម​វិធី​មួយ​ចំនួន​ដូច​ខាងក្រោម​នឹង​បាន​ធូរស្រាល​៖

ដើម្បី​ចៀស​ផុត​ពី​ភាព​អស់កម្លាំង ស្លេកស្លាំង​រូប​កាយ និង​ការ​ខ្សោះ​ជាតិ​ទឹក ឬ​អាច​ឈាន​ដល់​ការ​ដួល​សន្លប់​ដោយសារ​ក្តៅ​ខ្លាំង លោក​អ្នក​គ្រាន់តែ​អនុវត្ត​តាម​វិធី​មួយ​ចំនួន​ដូច​ខាងក្រោម​នឹង​បាន​ធូរស្រាល​៖

 -​ជ្រក​ក្រោម​ម្លប់​ដើម​ឈឺ​ឱ្យ​បាន​ច្រើន
-​កុំ​ជ្រើសរើស​ខ្យល់​កង្ហារ​ជា​អាទិភាព
-​ចៀសវាង​នៅ​ក្រោម​កម្តៅថ្ងៃ​ផ្ទាល់
-​ស្លៀក​សម្លៀក​បំពាក់​ស្តើង​ៗ និង​មាន​ពណ៌​ភ្លឺ (​ស លឿង បៃតងខ្ចី​…)
-​ងូតទឹក​ត្រជាក់​ឲ្យ​បាន​ញឹកញាប់
-​តាមដាន​ក្រុម​ដែល​ងាយ​រង​គ្រោះ​ឱ្យ​បាន​២​ដង​ក្នុង​១​ថ្ងៃ​(​ក្មេង​អាយុ​ក្រោម​៥​ឆ្នាំ វ័យ​លើស​ពី​៦៥​ឆ្នាំ ស្ត្រី​មាន​ផ្ទៃពោះ ជន​មាន​ជំងឺ​រ៉ាំ​រ៉ៃ​) ។
-​ក្នុង​ខ្លួន​ត្រូវ​មាន​ជាតិ​ទឹកជា​និច្ច
-​បង្កើន​ការ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន
-​មិន​ត្រូវ​រង់ចាំ​ដល់​អ្នក​ស្រេកទឹក​ទើប​ផឹក​ទេ
-​ទទួលទាន​ទឹក​២​ទៅ​៤​កែវ​រៀង​រាល់​ម៉ោង​នៅ​ពេល​កំពុងធ្វើការ​ក្រោម​កម្ដៅថ្ងៃ និង​ពេល​ហាត់ប្រាណ
-​ចៀសវាង​ពិសា​ស្រា និង​ទឹក​ដែល​មាន​កំហាប់​ស្ករ​ខ្ពស់
-​ជួយ​រំលឹក​អ្នក​ផ្សេង​ទៀត​ឲ្យ​ឧស្សាហ៍​ទទួលទាន​ទឹក​ផង ព្រោះ​ទាក់ទង​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង​នេះ គ្មាន​ឱសថ​ណា​មាន​ប្រសិទ្ធភាព​ស្មើនឹង​ទឹក​ឡើយ
-​ទឹក​ត្រូវ​តែ​ដាំ​ពុះ​ជា​និច្ច​ដើម្បី​ចៀសវាង​ជំងឺ​រាករូស ឬ​អាសន្នរោគ ។

ទោះជា​យ៉ាងណា​លោក​អ្នក​គប្បី​តាមដាន​ព័ត៌មាន​តាម​បណ្តាញ​នានា​ទាក់ទង​នឹង​អាកាសធាតុ​ដើម្បី​ត្រៀមលក្ខណៈ​បង្ការ​ទុកជា​មុន​ស្រប​ទៅ​តាម​កាលៈទេសៈ ៕