ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរៀនជីវិតដ៏សំខាន់ ៣ ដែលឪពុកម្តាយត្រូវបង្រៀនកូន

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឪពុកម្តាយគ្រប់រូបចង់ឃើញកូនរបស់ពួកគេមានការរីកចម្រើន និងជោគជ័យក្នុងជីវិត ។ ទោះយ៉ាងណាក៏ដោយ វាមិនងាយស្រួលទេ ។ ឪពុកម្តាយត្រូវរៀបចំកូនៗ ដើម្បីឱ្យពួកគេអាចដោះស្រាយបញ្ហាប្រកបដោយភាពជោគជ័យ…

រាជធានីភ្នំពេញ ៖ ឪពុកម្តាយគ្រប់រូបចង់ឃើញកូនរបស់ពួកគេមានការរីកចម្រើន និងជោគជ័យក្នុងជីវិត ។ ទោះយ៉ាងណាក៏ដោយ វាមិនងាយស្រួលទេ ។ ឪពុកម្តាយត្រូវរៀបចំកូនៗ ដើម្បីឱ្យពួកគេអាចដោះស្រាយបញ្ហាប្រកបដោយភាពជោគជ័យ ការបរាជ័យ និងជម្លោះទាំងអស់ដែលមាននៅក្នុងជីវិត ។ ឪពុកម្តាយអាចប្រើប្រាស់បទពិសោធន៍ និងចំណេះដឹងដ៏មានតម្លៃរបស់ខ្លួន ដើម្បីផ្តល់មេរៀនជីវិតគួរឱ្យកត់សម្គាល់ដល់កូនៗ ដូច្នេះពួកគេអាចមានសមត្ថភាពពេញលេញក្នុងការគ្រប់គ្រងកិច្ចការរបស់ពួកគេដោយភាពជឿជាក់ ទោះបីជាគ្មានការគាំទ្រយ៉ាងសកម្មពីឪពុកម្តាយនៅពេលក្រោយក៏ដោយ ។ ការបង្រៀនមេរៀនជីវិតដល់កុមារមានសារៈសំខាន់ ដែលមិនត្រឹមតែធ្វើឱ្យពួកគេរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពួកគេឱ្យប្រឈមមុខនឹងពិភព លោកបានយ៉ាងល្អ ។

Picture

នេះគឺជាមេរៀនជីវិតល្អៗ ៣ សម្រាប់កុមារ ៖

១. ភាពស្មោះត្រង់ ៖ មធ្យោបាយដ៏ល្អមួយដើម្បីបណ្តុះភាពស្មោះត្រង់ចំពោះកូនអ្នក គឺអាចតាមរយៈឧទាហរណ៍នៃអាកប្បកិរិយាផ្ទាល់ខ្លួនរបស់អ្នក ។ ជាធម្មតាក្មេងៗយកគំរូពីឪពុកម្តាយរបស់ពួកគេ ។ ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការព្យាយាម និងចើសវាងពីភាពមិនស្មោះត្រង់ណាមួយ ទោះបីតូច តាច ឬមិនបង្កគ្រោះថ្នាក់ក៏ដោយ ។ ឧទាហរណ៍ អ្នកអាចប្រាប់កូនកុំឱ្យប្រាប់ឪពុកគេថា អ្នកបានធ្វើបាត់លុយ ឬសាងកំហុសណាមួយជាដើម ។ ពី ព្រោះវាធ្វើឱ្យកុមារអាចទទួលបានសារថា គេអាចទទួលយកបានក្នុងការលាក់រឿងខ្លះពីមនុស្សជាទីស្រឡាញ់ ។ ក្នុងករណីដែលអ្នកដឹងថា កូនរបស់អ្នកកំពុងនិយាយកុហក សូមព្យាយាមកុំប្រតិកម្មខ្លាំងពេក ។ ផ្ទុយទៅវិញ សូមពន្យល់ដោយស្ងៀមស្ងាត់អំពីផលវិបាកនៃការកុហកហើយលើកទឹកចិត្តកូនរបស់អ្នកឱ្យចេះទទួលស្គាល់កំហុសរបស់គាត់ ។

Picture

២. សុជីវធម៌ ៖ ឪពុកម្តាយគួរតែបង្កើតសុជីវធម៌ចំពោះកូនរបស់ពួកគេឱ្យបានឆាប់តាមដែលពួកគេអាចចាប់ផ្តើមរៀនបាន ។ អាកប្បកិរិយាល្អ ឬសុជីវធម៌ អាចជួយអ្នកក្នុងការកែប្រែកូនរបស់អ្នកទៅជាមនុស្សដែលគួរឱ្យគោរព គួរឱ្យស្រឡាញ់ និងបង្កើន IQ សង្គមរបស់គេ ។ អ្នកប្រហែលជាចូលចិត្តប្រើឃ្លាទូទៅដូចជា “សូម” និង “អរគុណ” ពេលនិយាយជាមួយកូនអ្នក ។ ត្រូវប្រាកដថា ធ្វើខ្លួនឱ្យបានត្រឹមត្រូវនៅពេលក្មេងៗរៀនបន្ថែម ។ ការធ្វើគំរូល្អប្រកប ដោយសុជីវធម៌អាចជួយកូនរបស់អ្នកក្នុងការទទួលយក ដូច្នេះវាក្លាយជាផ្នែកសំខាន់មួយនៃជីវិតរបស់កូនអ្នក ។

Picture

៣. ការគោរព ៖ ការគោរព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍបុគ្គលិកលក្ខណៈផ្សេងៗ ។ ការគោរពចំពោះមនុស្សចាស់ ការគោរពអ្នកដទៃ ការគោរពសិទ្ធិអំណាច ការគោរពខ្លួនឯង គឺជាកត្តាសំខាន់ ដើម្បីក្លាយជាមនុស្សល្អ ។ ការគោរពជួយបង្កើតអារម្មណ៍នៃតម្លៃខ្លួនឯង និងការយល់ចិត្តអ្នកដទៃ ។ វាអាចបង្រៀនក្មេងៗឱ្យរួមរស់ដោយសន្តិភាព និងទទួលយកមនុស្សដោយមិនគិតពីវណ្ណៈ និងសាសនារបស់ពួកគេ ។ គុណសម្បត្តិសំខាន់ផ្សេងទៀតដូចជាភាពស្អាតស្អំ ការគោរពខ្លួនឯង ការគ្រប់គ្រងចិត្ត សប្បុរសធម៌ និងការប្តេជ្ញាចិត្តអាចនឹងមកតាមក្រោយ ប្រសិនបើមានការគោរពជាមូលដ្ឋានរបស់មនុស្ស ៕

Picture

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។