ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Chevrolet ផ្ដល់​កម្មវិធី​ពិសេស​ជូន​អតិថិជន​ទិញ​រថយន្ត​របស់​ខ្លួន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន យូ​ណាយ​ធី​ត អូ​តូ​ត្រេ​ឌី​ង ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​រថយន្ត​ម៉ាក Chevrolet នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា បាន​ផ្ដល់​ជូន​កម្មវិធី​ពិសេស​សម្រាប់​អតិថិជន​ដែល​ទិញ​រថយន្ត​Chevrolet​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន យូ​ណាយ​ធី​ត អូ​តូ​ត្រេ​ឌី​ង ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​រថយន្ត​ម៉ាក Chevrolet នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា បាន​ផ្ដល់​ជូន​កម្មវិធី​ពិសេស​សម្រាប់​អតិថិជន​ដែល​ទិញ​រថយន្ត​Chevrolet​យក​ទៅ​ប្រើប្រាស់ ។ កម្មវិធី​ពិសេស​នេះ អតិថិជន​ទិញ​រថយន្ត​ម៉ាក​Chevrolet​នេះ​យក​ទៅ​ប្រើប្រាស់ មិនបាច់​ភ័យ​ព្រួយ​រឿង​បញ្ហា​នៅ​តាម​ដងផ្លូវ ដោយ​ក្រុមហ៊ុន​ធានា​ការពារ​ដល់​ទៅ​៣​ឆ្នាំ ឬ​១០​ម៉ឺន​គីឡូម៉ែត្រ ។

នៅ​ក្នុង​ពិធី​តាំង​បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​របស់ Chevrolet នៅ​ផ្សារ​ទំនើប​អីុ​អន កាលពី​ថ្ងៃ​ទី​១៩ មីនា ២០១៦ លោក ប៉ែន ពិសិដ្ឋ នាយក​គ្រប់គ្រង​ក្រុមហ៊ុន យូ​ណាយ​ធី​ត អូ​តូ ត្រេ​ឌី​ង បានឱ្យ​ដឹង​ថា ការ​ផ្ដល់​ជូន​ដ៏​អស្ចារ្យ​នេះ​បាន​បង្ហាញ​ពី​ទំនុកចិត្ត​ពេញលេញ​របស់​យើង ចំពោះ​គុណភាព​ជឿ​ទុកចិត្ត និង​យូរអង្វែង នៃ​រថយន្ត Chevrolet ។ ការ​ការពារ ការ​ធានា​របស់​កម្មវិធី​នេះ បាន​ផ្ដល់​នូវ​ការ​ផ្លាស់​ប្តូរ​គ្រឿងបន្លាស់​ដោយ​ឥត​គិតថ្លៃ ទាំងនោះ​រួម​បញ្ចូល​ដូច​ជា ប្រេងម៉ាស៊ីន តម្រងប្រេង​ម៉ាស៊ីន តម្រង​ខ្យល់ តម្រង​ប្រេង អា​គុយ ផ្លិត​ទឹក ស្បែក​ហ្វ្រាំង ប្រេង​ប្រអប់លេខ ប្រេង​សម្រាប់​ប្រព័ន្ធ​កា​ពី​តាស់ តម្រង​ម៉ាស៊ីនត្រជាក់ ថ្លៃ​ពលកម្ម និង​សេវា​ជំនួយ​តាម​ដងផ្លូវ​២៤​ម៉ោង ។

លោក​បន្ត​ថា ទាំងនេះ​គឺជា​ការ​ងាយស្រួល និង​ចំណេញ​ច្រើន​សម្រាប់​អតិថិជន​ដែល​ទិញ​រថយន្ត Chevrolet យក​ទៅ​ប្រើប្រាស់ ដោយ​គ្រាន់តែ​ចាក់​សាំង​សម្រាប់​ជិះ​ប៉ុណ្ណោះ​ក្នុង​រយៈពេល​បី​ឆ្នាំ ឬ​រយៈ​ចម្ងាយ​៦​ម៉ឺន​គីឡូម៉ែត្រ សម្រាប់​ការ​ផ្លាស់​ប្តូរ​គ្រឿងបន្លាស់​នានា ។ ម្យ៉ាងទៀត ក្រុមហ៊ុន​ក៏​បាន​សម្រួល​ដល់​អតិថិជន​ដែល​មាន​បំណង​ទិញ​រថយន្ត​ហើយ​ខ្វះខាត​ថវិកា ដោយ​បាន​ផ្ដល់​សេវាកម្ម​បង់​រំលស់​ដែល​តម្រូវ​ឱ្យ​អតិថិជន​មាន​ប្រាក់​បង់​ដំបូង​ត្រឹមតែ​៥​ពាន់​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។

លោក​បន្ថែម​ថា ថ្វី​ត្បិត​តែ​រថយន្ត​Chevrolet ទើបតែ​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា តែ​ការ​លក់​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់ និង​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ពង្រីក​ទីផ្សារ​បន្ត​បន្ទាប់​ទៀត ដើម្បី​ឱ្យ​អតិថិជន​នៅ​តាម​ខេត្ត​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ងាយស្រួល​ស្វែងរក​រថយន្ត​Chevrolet និង​ងាយស្រួល​រក​សេវាកម្ម​ជាដើម ។

លោក​បញ្ជាក់​ថា Chevrolet មើលឃើញ​ថា ទីផ្សារ​ប្រទេស​កម្ពុជា​នឹង​កើនឡើង​ថែម​ទៀត ក្នុង​វិស័យ​រថយន្ត​ថ្មី​ៗ ដោយសារ​តែ​បច្ចុប្បន្ន​នេះ រថយន្ត​ភាគច្រើន​ដែល​ចរាចរ ជា​រថយន្ត​មួយ​ទឹក ឬ​រថយន្ត​ជជុះ ដូចនេះ​រថយន្ត​ថ្មី​ៗ​នឹង​នៅ​តែ​មាន​ទីផ្សារ​ទូលាយ​សម្រាប់​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ថ្មី​ៗ​មក​កាន់​កម្ពុជា ៕