ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ប្រកាស​ថា បា​.​ញ់​សាកល្បង​មី​ស៊ី​ល​ពី​នាវាមុជទឹក​បាន​ជោគជ័យ

2 ឆ្នាំ មុន

កូរ៉េ​ខាងជើង ៖ ប្រ​ទស​កូរ៉េ​ខាងជើង​បាន​ជោគជ័យ​ក្នុង​ការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ថ្មី​សម្រាប់​បា​.​ញ់​ចេញពី​នាវាមុជទឹក​។ នេះ​

កូរ៉េ​ខាងជើង ៖ ប្រ​ទស​កូរ៉េ​ខាងជើង​បាន​ជោគជ័យ​ក្នុង​ការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ថ្មី​សម្រាប់​បា​.​ញ់​ចេញពី​នាវាមុជទឹក​។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េ KCNA​។

KCNA រាយការណ៍​ថា មី​ស៊ី​ល​មាន​បំពាក់​បច្ចេកវិទ្យា​គ្រប់គ្រង​កម្រិត​ខ្ពស់ និង​ត្រូវ​បាន​បា​.​ញ់​ចេញពី​កប៉ាល់​ដដែល​ដូច​កាលពី​ឆ្នាំ ២០១៦​។

វា​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មេដឹកនាំ​កូរ៉េ​ខាងជើង Kim Jong-un មិន​បាន​ចូលរួម​ក្នុង​ការ​បា​.​ញ់​សាកល្បង​នោះ​ឡើយ​។

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ យោធា​កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​ពី​ការ​បា​.​ញ់​សាកល្បង​អា​វុ​.​ធ​របស់​កូរ៉េ​ខាងជើង​នៅ​ក្បែរ​ឆ្នេរសមុទ្រ​ជប៉ុន​។

សូម​រម្លឹក​ថា របប​កុម្មុយនីស្ត​កូរ៉េ​ខាងជើង​បាន​ធ្វើការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ជា​ច្រើន​ដង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ រួម​មានការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ​។ ការ​បា​.​ញ់​សាកល្បង​ខ្លះ​រំលោ.ភ​ទៅ​នឹង​ទណ្ឌកម្ម​អន្តរជាតិ​។

ប្រទេស​នេះ​ត្រូវ​បាន​អង្គការសហប្រជាជាតិ​ហាមប្រាម​ពី​គារ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង ព្រមទាំង​អា​វុ​.​ធ​នុយក្លេអ៊ែរ​។ អង្គការសហប្រជាជាតិ​ចាត់​ទុក​ថា មី​ស៊ី​ផ្លោង​មានការ​គំ​រា​.​ម​កំហែង​ខ្លាំង​ជាង​មី​ស៊ី​ល​ឆ្លង​ទ្វី​ប ព្រោះ​វា​អាច​មាន​សមត្ថភាព​ផ្ទុក​បាន​ធ្ងន់ និង​អាច​បា​.​ញ់​បាន​ឆ្ងាយ និង​លឿន​។ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ