ខេត្តបន្ទាយមានជ័យ ៖ ក្រុមចោរលួច កាច់សោ.ក និងប្លន់យ៉ាងសកម្ម រួមទាំងអ្នកទទួលផលចោរកម្មសរុប៥នាក់ ត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ក្របួចបានជាបន្តបន្ទាប់ក្នុងរយៈពេលថ្ងៃ រួមទាំងរឹបអូសម៉ូតូ០៤គ្រឿងមកវិញ ។
ប្រភពឱ្យដឹងថា ជនសង្ស័យខាងលើ ១-ឈ្មោះលីវ ស្វិត ហៅញឹម អាយុ១៦ឆ្នាំ ២-ឈ្មោះទូច សុក្រិត អាយុ៣៦ឆ្នាំ ៣-ឈ្មោះវ៉ាន់ ឆៃ អាយុ២០ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ។ ចំណែកអ្នកទទួលទិញផលចោរកម្ម ១-ឈ្មោះផុន សុផល អាយុ៣៦ឆ្នាំ និង២-ឈ្មោះផុន ប៊ុនធឿន អាយុ២៩ឆ្នាំ ទាំង២នាក់ជាបងប្អូន រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ។ ក្រុមជនសង្ស័យ ទាំងនេះបានសារភាពថា ពួកគេធ្វើសកម្មភាពលួច កាច់សោ.ក និងប្លន់ កន្លងមកសរុប១៩ដង បានម៉ូតូចំនួន១៩គ្រឿង ។
ទន្ទឹមនឹងនោះដែរ កម្លាំងអាវុធហត្ថក៏បានអំពាវនាវ បើគ្រួសារណា មានបាត់ម៉ូតូម៉ាកឃ្លីក សូមយកឯកសារពាក់ព័ន្ធមកពិនិត្យ បើត្រូវលេខម៉ាស៊ីនក្នុងឯកសារ និងធ្វើការប្រគល់ជូនម្ចាស់វិញ ។
ចែករំលែកព័តមាននេះ