អាជ្ញាធរវៀតណាមចាប់បញ្ជូនពលរដ្ឋខ្មែរ៣១នាក់មកកម្ពុជាវិញ
រាជធានីភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម
រាជធានីភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម
រាជធានីភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម សហការជាមួយមន្ទីរសង្គមកិច្ចទីក្រុងហូជីមិញ រៀបចំការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន៣១នាក់ (មនុស្សចាស់១១នាក់ កុមារ១៩នាក់ និងទារក១នាក់) មានស្រុកកំណើតនៅស្រុកចន្ទ្រា និងស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀង ដែលពួកគាត់ចូលទៅប្រទេសវៀតណាមប្រកបរបរលក់ឆ្នោតខុសច្បាប់នៅទីក្រុងហូជីមិញ ។
លោកបន្តថា ពលរដ្ឋខ្មែរទាំង៣១នាក់នោះ បានធ្វើដំណើរតាមរថយន្តក្រុងមកដល់កម្ពុជាវិញហើយ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ-បាវិត និងត្រូវបានទទួលដោយមន្ទីរសង្គមកិច្ច និងអាជ្ញាធរខេត្តស្វាយរៀង ។
លោក ជុំ សុន្ទរី បានរំឭកថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញផ្សាយព័ត៌មានពីការរៀបចំរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ អំពីការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន២៣នាក់ ដែលបានឆ្លងចូលទៅរកស៊ីលក់ឆ្នោតខុសច្បាប់នៅទីក្រុងហូជីមិញ ឲ្យបានត្រឡប់មកកម្ពុជាវិញ ក្នុងសប្តាហ៍ទី៣ ខែមីនា ឆ្នាំ២០១៦ ដែលចំនួននេះបានកើនពី២៣នាក់ ដល់៣១នាក់ រហូតមកដល់ពេលនេះ ៕
ចែករំលែកព័តមាននេះ